ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាស្រីសិចស៊ី ​ផ្ល​យ ឆើមែន ប្រាប់មូលហេតុនៅពីក្រោយការមិន​ព្រម​សម្តែង​រឿង​ភាគ​ទូរទស្សន៍

5 ឆ្នាំ មុន

តារា​សម្តែង​ស្រី​សិច​ស៊ី គឺ​នាង ផ្ល​យ ឆើ​មែន (Ploy Chermarn)​ថ្មី​ៗ​នេះ​បាន​ច្រានចោល​នូវ​សំណើរ​ជា​ច្រើន​ពី​ម្ចាស់​ផលិតកម្ម​ដើម្បី​ថត​រឿង​ភាគ​ទូរទស្សន៍ ដែល​ធ្វើ​ឱ្យ​មហាជន​ចង់​ដឹង​ថា​អ្វី​ដែល​នៅ​ពីក្រោយ​ការ​បដិសេធ​របស់​នាង ។ ដោយសារ​តែ​អ្នកគាំទ្រ​ចង់​ដឹង​ការ​ពិត​នៃ​រឿង​នេះ ទីបំផុត​នាង​ផ្ល​យ…

តារា​សម្តែង​ស្រី​សិច​ស៊ី គឺ​នាង ផ្ល​យ ឆើ​មែន (Ploy Chermarn)​ថ្មី​ៗ​នេះ​បាន​ច្រានចោល​នូវ​សំណើរ​ជា​ច្រើន​ពី​ម្ចាស់​ផលិតកម្ម​ដើម្បី​ថត​រឿង​ភាគ​ទូរទស្សន៍ ដែល​ធ្វើ​ឱ្យ​មហាជន​ចង់​ដឹង​ថា​អ្វី​ដែល​នៅ​ពីក្រោយ​ការ​បដិសេធ​របស់​នាង ។

ដោយសារ​តែ​អ្នកគាំទ្រ​ចង់​ដឹង​ការ​ពិត​នៃ​រឿង​នេះ ទីបំផុត​នាង​ផ្ល​យ បាន​សារភាព​ថា​នាង​មិន​ពេញចិត្ត​ក្នុង​ការ​ដើរតួ​សម្រាប់​រឿង​ភាគ ដែល​ផលិត​ឡើង​វិញ មាន​ន័យ​ថា​នាង​មិន​ចង់​សម្តែង​សម្រាប់​រឿង​ណា​ដែល​ធ្លាប់​ថត​រួច​ពី​មុន ហើយ​យក​ថត​ម្តងទៀត​នោះ​ទេ​។

តារា​សម្តែង​ស្រី​ដែល​ល្បី​ខ្លាំង​ក្នុង​រឿង «​ស្វាមី​បោះត្រា​» បាន​សរសេរ​ថា​៖ «​ខ្ញុំ​មិន​ពេញចិត្ត​រឿង​ភាគ​ទូរទស្សន៍​ដែល​ផលិត​រឿង​ដដែល​ៗ​ជា​ច្រើន​ដង​។ ប៉ុន្តែ​បើ​រឿង​នោះ មិន​ត្រូវ​បាន​ថត​អស់​រយៈ​ជាង ២០ ឆ្នាំ​ទើប​យក​មក​ថត​ឡើង​វិញ​ខ្ញុំ​ទទួលយក​បាន​។ » នាង​បន្ត​ថា​នាង​ព្រម​ទទួល​ថត​តែ​រឿង​ណា​ដែល​នាង​យល់​ថា​មានការ​ចាប់អារម្មណ៍​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ