ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ដល់​១០​នាទី​ទេ អ្នក​នឹង​មាន​កម្លាំងកំហែង​ឡើង​វិញ

5 ឆ្នាំ មុន

តើ​ភ្នែក​អ្នកចេះ​តែ​ទន់ ហើយ​ងងុយគេង​នៅ​ពេល​រសៀល​មែន​ទេ ? នៅ​ពេល​ដែល​ថាម​ពល​ក្នុង​រាង​កាយ​ថយ​ចុះ យក​ល្អ​គួរតែ​កុំ​ញ៉ាំ​ស្ករ​គ្រាប់ ផឹក​កាហ្វេ ឬ​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​អី ។ ជាតិ​ស្ករ និង​កាហ្វេ​អ៊ី​ន​ប្រហែលជា​ធ្វើ​ឲ្យ​អ្នកមាន​កម្លាំង…

តើ​ភ្នែក​អ្នកចេះ​តែ​ទន់ ហើយ​ងងុយគេង​នៅ​ពេល​រសៀល​មែន​ទេ ? នៅ​ពេល​ដែល​ថាម​ពល​ក្នុង​រាង​កាយ​ថយ​ចុះ យក​ល្អ​គួរតែ​កុំ​ញ៉ាំ​ស្ករ​គ្រាប់ ផឹក​កាហ្វេ ឬ​ញ៉ាំ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​អី ។ ជាតិ​ស្ករ និង​កាហ្វេ​អ៊ី​ន​ប្រហែលជា​ធ្វើ​ឲ្យ​អ្នកមាន​កម្លាំង ភ្លាម​ៗ​មែន តែ​វា​នឹង​បាត់​ទៅ​វិញ​លឿន​ដែរ ហើយ​ក៏​នាំ​ឲ្យ​អស់កម្លាំង​កាន់តែ​ខ្លាំង​ថែម​ទៀត ។

ខាងក្រោម​នេះ​គឺជា​រឿង​មួយ​ចំនួន​ដែល​អាច​ជួយ​ឲ្យ​អ្នកមាន​កម្លាំង​វិញ​យ៉ាង​លឿន​មិន​ដល់ ១០​នាទី​ផង​៖

ញ៉ាំ​អាហារ​ពេល​ព្រឹក
អ្នក​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក​រាល់ថ្ងៃ​ប្រាប់​ថា ពួក​គេ​មិនសូវ​អ់សកម្លាំង និង​ស្ត្រេ​ស​ដូច​អ្នក​ដែល​តម​អាហារ​ពេល​ព្រឹក​ឡើយ ។ អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​គឺជា​ជម្រើស​ដ៏​ល្អ​មួយ ។ វា​នឹង​ជួយ​ការពារ​កុំ​ឲ្យ​អ្នក​ឆាប់​ឃ្លាន ហើយ​មាន​កម្លាំង​បាន​យូរ​ទៀត ។

ហាត់​យូ​ហ្គា
ការ​សិក្សា​ខ្លះ​បាន​រក​ឃើញ​ថា ក្បាច់​ហាត់​យូ​ហ្គា​ដែល​មាន​ជំហរ​ជា​ច្រើន និង​ការ​ដកដង្ហើម​ជ្រៅ​ៗ​នៅ​ពេល​ហាត់ប្រាណ និង​តាំងសមាធិ អាច​ជា​រឿង​ដ៏​ល្អ​ក្នុង​ការ​ប្រឆាំង​ការ​អស់កម្លាំង ។

បើក​ចម្រៀង​ដែល​អ្នក​ចូល​ចិត្ត
ការ​ច្រៀង​ចម្រៀង​អាច​ផ្តល់​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ​ខណៈ​ពេល​ដែល​វា​អាច​បន្ថយ​ស្ត្រេ​ស​អ៊័​រ​ម៉ូ​ន​ក្នុង​រាង​កាយ​ផង ។ ដូច្នេះ​យក​ល្អ​មុន​នឹង​ធ្វើ​អ្វីមួយ គួរតែ​ចាក់​ចម្រៀង​ដែល​អ្នក​ចូល​ចិត្ត​ជាមួយ​ផង​ដើម្បី​កុំ​ឲ្យ​មាន​អារម្មណ៍​នឿយហត់ ។

ញ៉ាំ​ទឹក
ការ​ខ្សោះ​ជាតិ​ទឹក​អាច​ធ្វើ​ឲ្យ​អ្នក​អស់កម្លាំង​បាន​លឿន ។ អ្នក​មិន​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​មួយ​ថ្ងៃ​ឲ្យ​បាន​៨​កែវ​ឡើយ តែ​អ្នក​គួរតែ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន ។ អ្នក​អាច​និយាយ​បាន​ថា ទឹក​ក្នុង​ខ្លួន​គ្រប់គ្រាន់​នៅ​ពេល​អ្នក​មិន​មាន​អារម្មណ៍​ស្រេកទឹក និង​ទឹកនោម​ពណ៌​ថ្លា​។

ញ៉ាំ​សណ្តែកដី ឬ​គ្រាប់​ផ្លែ​ឈើ
ចូរ​ញ៉ាំ​គ្រាប់​ផ្លែ​អាល​ម៉ុ​ន ឬ​សណ្តែកដី​មួយ​ក្តាប់ដៃ ព្រោះ​វា​សម្បូរ​ជាតិ​ម៉ា​ញ៉េ​ស្យូ​ម និង​អាស៊ីត​ហ្វូ​លិ​ក ។ ជីវជាតិ​មួយ​នេះ​សំខាន់​សម្រាប់​ថាមពល និង​ការ​ផលិត​របស់​កោសិកា ។ ការ​កង្វះ​ជីវជាតិ​ទាំងនេះ​អាច​ធ្វើ​ឲ្យ​រាង​កាយ​ឆាប់​អស់កម្លាំង​បាន ។

ធ្វើ​ចលនា​រាង​កាយ
ការ​ហាត់ប្រាណ​គឺជា​វិធី​បង្កើន​ថាមពល​រាង​កាយ​បែប​ធម្មជាតិ ព្រោះ​មិន​ខ្វល់​ថា​អ្នក​ធ្វើ​អ្វី​ឡើយ ឈាម​ដែល​សម្បូរ​អុក​ស៊ី​សែន​នឹង​ជួយ​ផ្គត់ផ្គង់​បេះដូង សាច់ដុំ និង​ខួរក្បាល​បាន​យ៉ាង​ល្អ ។ ការ​ហាត់ប្រាណ​ទៀងទាត់​ក្នុង មួយ​ថ្ងៃ​ៗ ទោ​បី​ជា​បាន​តែ​១០​នាទី​ក៏​ដោយ ក៏​នឹង​ជួយ​ឲ្យ​មាន​ថាមពល​កម្រិត​ខ្ពស់​បាន​ដែរ ។

ប៉ះ​ពន្លឺព្រះអាទិត្យ
ការ​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា គ្រាន់តែ​ដើរ​ខាងក្រៅ​ផ្ទះ​ពីរ​បី​នាទី ក៏​អាច​ជួយ​សម្រួល​អារម្មណ៍ល្អ បង្កើន​ការ​ចង​ចាំ និង​ទទួល​បាន​ព័ត៌មាន ថ្មី​ៗ​ដែរ ។ ការ​ដែល​ដើរ​ខាងក្រៅ​ផ្ទះ​អាច​បង្កើន​អារម្មណ៍​ស្រឡាញ់​ខ្លួនឯង ។

ទៅ​ក្រៅ​ជួប​មិត្តភក្តិ
អារម្មណ៍​មនុស្ស​យើង​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ភាព​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​គួរ​ឲ្យ​ភ្ញាក់ផ្អើល ។ អ្នក​ដែល​មាន​អារម្មណ៍​អវិជ្ជមាន​ជាប់ ព្រមទាំង​មិនសូវ​មាន​កម្លាំងកំហែង​ក្នុង​ខ្លួន​ទៀត​នោះ អាច​នឹង​ទទួល​បាន​ភាព​ធូរស្រាល​វិញ​នៅ​ពេល​បាន​ជួប​មិត្តភក្តិ​ដែល​រីករាយ​ច្រើន ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ