ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​គ្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​នាគរាជ​នៅ​ខេត្ត​ព្រះ​សីហ​នុ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ គ្រោង​នឹង​រៀបចំ​គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​នាគរាជ​នៅ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ជុំវិញ​ពិភពលោក ចូល​មក​ទស្សនា​កម្សាន្ដ និង​ស្នាក់​នៅ​កាន់តែ​យូរ​នៅ​កម្ពុជា ។…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួងទេសចរណ៍ និង​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ គ្រោង​នឹង​រៀបចំ​គម្រោង​អភិវឌ្ឍន៍​តំបន់​ទេសចរណ៍​នាគរាជ​នៅ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ជុំវិញ​ពិភពលោក ចូល​មក​ទស្សនា​កម្សាន្ដ និង​ស្នាក់​នៅ​កាន់តែ​យូរ​នៅ​កម្ពុជា ។ ទីតាំង​ដែល​រាជរដ្ឋាភិបាល​គ្រោង​បង្កើត​ជា​តំបន់​អភិវឌ្ឍន៍​ទេសចរណ៍​នាគរាជ​នេះ មាន​ទំហំ​២.២១១​ហិ​កតា មា​នទី​តាំងនៅ​ភូមិសាស្ត្រ​បឹង​កង្កែប និង​តំបន់​ពយ​ម៉ា​ចូ​វ ក្នុងភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

មន្ត្រីជាន់ខ្ពស់​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​ក្នុង​កិច្ចប្រជុំ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា គោលដៅ​សំខាន់​នៃ​ការ​បង្កើត​តំបន់​ទេសចរណ៍​នាគរាជ​នេះ ធ្វើ​ឡើង​ដើម្បី​បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នានា​មក​ពី​ជុំវិញ​ពិភពលោក ចូល​មក​កម្សាន្ដ​នៅ​កម្ពុជា ជា​ពិសេស​ខេត្ត​ព្រះ​សីហ​នុ និង​ស្នាក់​នៅ​កាន់តែ​យូរ​នៅ​កម្ពុជា ។
លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​អះអាង​ថា ៖« ខេត្ត​ព្រះ​សីហ​នុ អនាគត​នឹង​មាន​ភ្ញៀវ​មក​ច្រើន និង​មានការ​អភិវឌ្ឍ​លឿន​ជាងគេ ដោយហេតុ​ថា ខេត្ត​ព្រះ​សី​ហនុមាន​សក្តានុពល​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម​ផ្សេង​ៗ​ទៀត » ។

លោក​បន្ត​ថា ៖« សម្រាប់​ដំណាក់កាល​នេះ ក្រុមការងារ​ពិសេស​ថ្នាក់​ក្រសួង និង​ថ្នាក់​ខេត្ត​ព្រះ​សីហ​នុ នឹង​ចុះ​កំណត់​ទីតាំង​ជាក់ស្តែង​ដែល​គ្រោង​អភិវឌ្ឍន៍​ជា​តំបន់​ទេសចរណ៍​នាគរាជ ការ​រស់នៅ កាន់កាប់​ដីធ្លី​ក្នុង​តំបន់​នោះ​របស់​ប្រជាជន និង​សិក្សា​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម ដើម្បី​រក​ដំណោះស្រាយ​ជូន​ពួក​គាត់ ឱ្យ​ទទួល​បាន​ផលប្រយោជន៍​ដោយ​សមធម៌ » ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ថ្លែង​ថា កម្ពុជា​គួរតែ​មានការ​វិនិយោគ​លើ​រមណីយដ្ឋាន​កែ​ច្នៃ​បន្ថែម​ទៀត ក្រៅពី​ប្រាសាទអង្គរវត្ត ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ព្រោះ​ការ​មាន​គោលដៅ​ទេសចរណ៍​ច្រើន និង​មាន​រមណីយដ្ឋាន​ទេសចរណ៍​ច្រើន នឹង​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ស្នាក់​នៅ​បាន​យូរ និង​ចំណាយ​ប្រាក់​ច្រើន​នៅ​ទី​នេះ ។
លោក​បន្ត​ថា ៖« ហេតុនេះ អ្នក​វិនិយោគ​ក្នុងស្រុក គួរ​វិនិយោគ​លើ​រមណីយដ្ឋាន​កែ​ច្នៃ​ឲ្យ​បាន​ច្រើន ដើម្បី​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​កម្ពុជា​ឲ្យ​កាន់តែ​សម្បូរ​បែប និង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​កាន់តែ​ច្រើន » ។
លើក​ឡើង​ស្រ​ដៀង​គ្នា​នេះ លោក ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បាន​ថ្លែង​ថា កម្ពុជា​ហាក់​រង់ចាំ​ស៊ី​កេរ​ដូនតា គឺ​ប្រាសាទអង្គរវត្ត ដើម្បី​ទទួល​បាន​ផលប្រយោជន៍ ដោយ​មិនសូវ​បាន​ធ្វើ​អ្វី​ច្រើន​ទេ ។ ហេតុនេះ អ្នក​វិនិយោគ​ក្នុងស្រុក គួរ​វិនិយោគ​លើ​រមណីយដ្ឋាន​កែ​ច្នៃ​ឲ្យ​បាន​ច្រើន និង​រៀបចំ​រមណីយដ្ឋាន​ដែល​មាន​ស្រាប់​ឡើង​វិញ​ឲ្យ​បាន​ល្អ​ប្រសើរ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ អនាម័យ​ចំណីអាហារ និង​បរិស្ថាន​នៅ​ជុំវិញ​តំបន់​នោះ​ឲ្យ​មាន​ភាពល្អ​ប្រសើរ ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ។

លោក​បន្ត​ថា ៖« ការ​រៀបចំ​រមណីយដ្ឋាន​កែ​ច្នៃ និង​កែ​លម្អ​រមណីយដ្ឋាន​ដែល​មាន​ស្រាប់​ជា​រឿង​ចាំបាច់ ដើម្បី​ធ្វើ​ពិពិធ​កម្ម​ផលិតផល​ទេសចរណ៍​កម្ពុជា និង​កុំ​ឲ្យ​ពួក​គេ​ទៅ​កាន់តែ​ខេត្តសៀមរាប ព្រោះ​យើង​មាន​តំបន់ឆ្នេរ និង​តំបន់​អេកូ​ទេសចរណ៍​ជា​ច្រើន ដែល​មិន​ទាន់​ទាញ​យក​មក​ប្រើប្រាស់​អស់​សក្តានុពល​នៅឡើយ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ