ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ជួយ​សង្គ្រោះ​បឋមពេល​​គ្រេច​ក.ជើង

7 ឆ្នាំ មុន

ការ​គ្រេច​កើតឡើង​នៅ​ពេល​សរសៃ​ចង​ឆ្អឹង និង​ឆ្អឹង​មួយ ឬ​ច្រើន​ត្រូវ​បាន​យឺត​រមួល ឬ​រហែក ហើយ​វា​ភាគច្រើន​កើត​លើ​ការ​មាន​របួស​កែងជើង​តែ​ម្តង ។ ករណី​គ្រេច​តិចតួច សរសៃ​មួយ​ចំនួន​របស់​សរសៃ​ចង​ឆ្អឹង​គឺ​ត្រូវ​បាន​យឺត ។ ករណី​ធ្ងន់​វិញ…

ការ​គ្រេច​កើតឡើង​នៅ​ពេល​សរសៃ​ចង​ឆ្អឹង និង​ឆ្អឹង​មួយ ឬ​ច្រើន​ត្រូវ​បាន​យឺត​រមួល ឬ​រហែក ហើយ​វា​ភាគច្រើន​កើត​លើ​ការ​មាន​របួស​កែងជើង​តែ​ម្តង ។ ករណី​គ្រេច​តិចតួច សរសៃ​មួយ​ចំនួន​របស់​សរសៃ​ចង​ឆ្អឹង​គឺ​ត្រូវ​បាន​យឺត ។ ករណី​ធ្ងន់​វិញ សរសៃ​នោះ​អាច​នឹង​រហែក ។ ការ​គ្រេច​តិចតួច​អាច​ព្យាបាល​ដោយ​ខ្លួនឯង​បាន​។ ប៉ុន្តែ​ករណី​ធ្ងន់​វិញ​គឺ​ត្រូវការ​ព្យាបាល​ដោយ​គ្រូពេទ្យ ឬ​ឈាន​ដល់​វះកាត់​ទៀត​ក៏​មាន​ដែរ ។ បើសិនជា​មាន​អ្វីមួយ​សង្ស័យ ចូរ​នាំ​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ថតកាំរស្មីអ៊ិច​ទៅ ។

ចូរ​ប្រើ​ក្បួន​ព្យាបាល​ដោយ​ពាក្យកាត់​ថា RICE៖ R = Rest, I = Ice, C = Compression, E = Elevation

អ្វី​ដែល​ត្រូវ​រក​មើល
-​ជាមួយនឹង​ការ​មាន​របួសធ្ងន់ អ្នកជំងឺ​ប្រហែលជា​មិន​អាច​ទ្រ​ទម្រ​ង​នៅ​ជើង​ម្ខាង​ដែល​មាន​របួស​នោះ​បាន​ឡើយ ។

-​ឈឺចាប់​នៅ​ជុំវិញ​សន្លាក់ ។ អ្នកជំងឺ​ប្រហែលជា​អាច​ដួល​ជាមួយនឹង​ការ​ឈឺចាប់​នោះ
-​ហើម និង​មាន​ស្នាម​ជាំ​ជុំវិញ​សន្លាក់ ។

វិធី​សង្គ្រោះ​បឋម
ដាក់​ជើង​ដែល​មាន​របួស​សម្រាក​៖ អ្នកជំងឺ​គួរតែ​ឈប់​ធ្វើ​សកម្មភាព​នានា​ដោយ​ប្រើ​ជើង​ដែល​មាន​របួស​នោះ​ទៀត ។ ចូរ​ជួយ​លើកដាក់​គាត់​អង្គុយ និង​ដាក់​កែងជើង​នោះ​ឱ្យ​បាន​ស្រួល​។ ចូរ​លើកជើង​នោះ​ដាក់​ឱ្យ​ខ្ពស់ ។

– ស្អំ​ទឹកកក​៖ ការ​ស្អំ​ទឹកកក​នៅ​កែងជើង​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់ និង​ហើម​បាន។ យក​ល្អ​គួរតែ​រុំ​ទឹកកក​ជាមួយនឹង​ក្រណាត់​សិន​ចំ​យក​មក​ស្អំ​ជា​ក្រោយ ។ មិន​ត្រូវ​ដាក់​ទឹកកក​ស្អំ​ដោយ​ផ្ទាល់​លើ​ស្បែក​ឡើយ ព្រោះ​វា​អាច​បណ្តាល​ឱ្យ​រលាក​ស្បែក​បាន ។ ចូរ​ទុក​ទឹកកក​នោះ​ស្អំ​ជាប់​ប្រហែល​២០​នាទី ។

– រុំ​កែងជើង​៖ ចូរ​រុំ​កែងជើង​នោះ​បើសិនជា​មាន​ក្រណាត់ ឬ​បង់​រុំ ទន់​ៗ​នៅ​ក្បែរ​ខ្លួន ព្រោះ​ការ​រុំ​បែប​នេះ​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ហើម​របស់​កែងជើង​បាន​ដែរ ។ ការ​រុំ​គួរតែ​ចាប់ផ្តើម​ពី​ម្រាមជើង​ដល់​ជង្គង់ ។

លើក​កែងជើង​ឡើង​ឱ្យ​ខ្ពស់​៖ ចូរ​លើក​កែងជើង​ឡើង​ដោយ​មាន​ទម្រ​នៅ​ពីក្រោម​ឱ្យ​បាន​ខ្ពស់​ជាង​ត្រគាក​ដើម្បី​បង្ការ​ភាព​ហើម ។ អ្នកជំងឺ​គួរតែ​សម្រក​ក្នុង​ពេល​តែ​មួយ​តែ​ម្តង ។ បើ​សិនជា​សង្ស័យ​ថា​មាន​របួសធ្ងន់ ចូរ​នាំ​អ្នកជំងឺ​ទៅ កាន់​មន្ទីរពេទ្យ​តែ​ម្តង​ទៅ ។

ស្ទា​ប់​រក​មើល​ចរន្តឈាម​រត់​៖ ចូរ​ប្រាកដ​ថា បង់​ដែល​រុំ​នោះ​មិន​តឹង​ពេក​ឡើយ ។ ចូរ​សង្កត់​​ទៅ​លើ​ក្រចកជើង​រហូត​ដល់​វា​ទៅ​ជាស ហើយ​លែង​វិញ ។ ពេល​នោះ​បើសិនជា​វា​ប្រែ​ពណ៌​មក​វិញ​លឿន​គឺ​ធម្មតា តែ​បើសិនជា​មិន​ត្រឡប់​មក​វិញ​លឿន​ទេ មាន​ន័យ​ថា​បង់​រុំ​នោះ​តឹង​ពេក​ហើយ ដូច្នេះ​ត្រូវ​តែ​ស្រាយ​វា និង​រុំ​សា​ជា​ថ្មី ។ ចូរ​ពិនិត្យ​បែប​នេះ​ជា​រៀង​រាល់​១០​នាទី​ម្តង ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ