ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ !!! កូន​អកតញ្ញូ​យក​កាំបិត​ចាក់​សម្លា.ប់​ម្តាយបង្កើត​ឯង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូនប្រុស​អកតញ្ញូ​ម្នាក់​ស្រវឹងស្រា​បាន​រករឿង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ហើយ​យក​កាំបិត​ចាក់​ម្តាយបង្កើត​របស់​ខ្លួន​បណ្តាល​ឱ្យ​រង​បួស​ដោយសារ​តែ​ទឹក​ចិត្តជា​ម្តាយ​បាន​ប្រកែក​ថា កូន​របស់​គាត់​មិន​បាន​ចាក់​គាត់​ទេ គឺ​គាត់​ដួល​លើ​កាំបិត​មុត​ដោយ​ខ្លួនឯង​តែ​ប៉ុណ្ណោះ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្នុងផ្ទះ​ល​ខ​២៨១C…

រាជធានី​ភ្នំពេញ ៖ កូនប្រុស​អកតញ្ញូ​ម្នាក់​ស្រវឹងស្រា​បាន​រករឿង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ហើយ​យក​កាំបិត​ចាក់​ម្តាយបង្កើត​របស់​ខ្លួន​បណ្តាល​ឱ្យ​រង​បួស​ដោយសារ​តែ​ទឹក​ចិត្តជា​ម្តាយ​បាន​ប្រកែក​ថា កូន​របស់​គាត់​មិន​បាន​ចាក់​គាត់​ទេ គឺ​គាត់​ដួល​លើ​កាំបិត​មុត​ដោយ​ខ្លួនឯង​តែ​ប៉ុណ្ណោះ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្នុងផ្ទះ​ល​ខ​២៨១C ផ្លូវលំ ភូមិ​ព្រែក​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។

កូន​អកតញ្ញូ​ដែល​យក​កាំបិត​ចាក់​ម្តាយបង្កើត​របស់​ខ្លួន​មានឈ្មោះ អន គង់គា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​នៅផ្ទះ​ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។ ស្ត្រី​ជា​ម្តាយ​មានឈ្មោះ ស​.​ស​.​ផ អាយុ​៦៨​ឆ្នាំ មុខរបរ​នៅផ្ទះ​ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។

តាម​សម្តី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ផ្ទះ​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​គាត់​បាន​រៀបចំ​ចូល​សំ​រាន ខណៈនោះ​ដែរ​ក៏​ស្រាប់តែ​មាន​ប្អូនប្រុស​របស់​ជន​បង្ក​បាន​រត់​មក​ចូល​ផ្ទះ​ពួក​គាត់​ប្រាប់​ថា បងប្រុស​របស់​ខ្លួន​ស្រវឹងស្រា​កំពុង​តែ​យក​កាំបិត​ចាក់​ម្តាយបង្កើត​របស់​ខ្លួន​ជា​ច្រើន​កាំបិត ហើយ​ឱ្យ​ពួក​គាត់​ជួយ​ប្តឹង​សមត្ថកិច្ច​ឱ្យមក​ជួយ​អន្តរាគមន៍​ផង ដោយ​ឮ​សូរ​ដំណឹង​បែប​នេះ​ពួក​គាត់​ក៏​បាន​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យ​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​លុះ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ​ក៏​ស្រាប់តែ​ឃើញ​បុរស​ជា​ជន​បង្ក​មាន​របួស​រយះ​ក្បាល ចំណែក​ស្ត្រី​ជា​ម្តាយរ​ងរ​បួស​រយះ​ភ្លៅ​ខាងឆ្វេង​ដោយ​ស្នាម​កាំបិត ឃើញ​សភាព​បែប​នេះ​សមត្ថកិច្ច​ក៏​បាន​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​ឱ្យមក​ដឹក​ស្ត្រី​ជា​ម្តាយ​យក​ទៅ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ ចំណែក​កូនប្រុស​បង្ក​វិញ​ត្រូវ​បាន​អ្នក​ជិតខាង​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ​ដូច​គ្នា ។

ដោយឡែក​បើ​តាម​សម្តី​ស្ត្រី​ជា​ម្តាយ​វិញ​បាន​និយាយ​ថា មុន​ពេល​កើតហេតុ​កូនប្រុស​របស់​គាត់​បាន​នាំ​គ្នា​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ​ដែល​មាន​គ្នា​៥​នាក់ លុះ​ពេល​កើតហេតុ​ពួក​គេ​ទាំងនោះ​បាន​ផឹកស្រា​ស្រវឹង​រៀង​ៗ​ខ្លួន​ក៏​បាន​បំបែក​គ្នា​ទៅ​ផ្ទះ​អស់​នៅ​សល់​តែ​កូនប្រុស​របស់​គាត់​២​នាក់​តែ​មិនដឹង​ជា​យ៉ាង​មិច​នោះ​ទេ​ក៏​ស្រាប់តែ​កូនប្រុស​បង​ដែល​ជា​ជន​បង្ក​បាន​រករឿង​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ ចាន ឆ្នាំ និង​ទ្វារផ្ទះ​បែក​ខ្ទេចខ្ទី​អស់ហើយ​ដោយ​ឃើញ​សភាព​បែប​នេះ​រូប​គាត់​ជា​ម្តាយ​បាន​ចូល​ឃាត់​ក៏​ត្រូវ​កូនប្រុស​របស់​គាត់​រុញច្រាន​ឱ្យ​ដួល​ទៅ​លើ​កាំបិត​ទើប​បណ្ដាល​ឱ្យ​មុត​មិន​មែន​ដូច​ពាក្យ​គេ​ថា កូន​យក​កាំបិត​មក​ចាក់​នោះ​ទេ​ហើយ​របួស​ក្បាល​កូន​របស់​គាត់ គឺ​រង​របួស​ដោយសារ​តែ​បោក​ក្បាល​ទៅ​នឹង​ទ្វារ​កញ្ចក់​ទើប​បណ្ដាល​ឱ្យ​បែក​ហូរ​ឈាម​បែប​នេះ ។

ដោយឡែក​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ផ្ទះ​កើតហេតុ​បានឱ្យ​ដឹង​ទៀត​ថា កូនប្រុស​បង្ក​របស់​គាត់​ស្រវឹង​បាន​សុំ​លុយ​ម្តាយ​ទៅ​ជក់​គ្រឿងញៀន​តែ​ម្តាយ​មិន​ឱ្យ​ទើប​កូន​របស់​គាត់​រូប​នោះ​ខឹង​បាន​វាយ​កម្ទេច​របស់របរ​នៅ​ក្នុងផ្ទះ​រួច​ហើយ​ក៏​បាន​យក​កាំបិត​មក​ចាក់​ម្តាយ​បណ្តាល​ឱ្យ​រង​របួស​ភ្លៅ​ខាងឆ្វេង ហើយ​ប្អូនប្រុស​ឃើញ​បងប្រុស​របស់​ខ្លួន​វាយ​ម្តាយ​ក៏​បាន​យក​ដំបង​ទៅ​វាយ​បងប្រុស​របស់​ខ្លួន​បណ្តាល​ឱ្យ​បែកក្បាល ហើយដោយ​សារ​តែ​ទឹក​ម្តាយ​ស្រឡាញ់​កូន​កាន់ជើង​កូន​ខ្លាច​កូន​មានទោស​ទើប​មិន​ហ៊ាន​ប្រាប់​ការ​ពិត​ដល់​សមត្ថកិច្ច ។ ចំពោះ​ករណី​នេះ​ដែរ​សមត្ថកិច្ច​មិន​ទាន់​មាន​ចំណាត់​ការណ៍​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ