ខេត្តបាត់ដំបង ៖ យោងតាមសេចក្ដីរាយការណ៍បឋមរបស់សមត្ថកិច្ចបានឲ្យដឹងថា បុរសម្នាក់បានចាក់សាំងដុតសម្លាប់ខ្លួនឯងនៅក្នុងផ្ទះ ហើយឆេះទាំងផ្ទះ និងទ្រព្យសម្បត្តិអស់គ្មានសល់ទៀត ដោយសារផ្ទុះជម្លោះក្នុងគ្រួសារ កាលពីវេលាម៉ោង៨ ណិង៤០នាទីយប់ ថ្ងៃទី៣ ឧសភានេះ នៅចំណុចភូមិបាយដំរាំ ឃុំឈើរទាល ស្រុកបាណន់។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា បុរសដែលចាក់សាំងដុតខ្លួនឯងរហូតឆេះផ្ទះ និងទ្រព្យសម្បត្តិអស់គ្មានសល់នេះឈ្មោះ ភ្លឿន ទិត្យ អាយុ៣៨ឆ្នាំ ដែលមានមុខរបលក់គ្រឿងទេស។
សមត្ថកិច្ចបានផ្ដល់ព័ត៌មានជាបឋមថា បុរសជាប្ដីទំនងជាស្រវឹងស្រាផង ហើយបានឈ្លោះប្រកែកជាមួយប្រពន្ធរហូតឈានដល់ការចាក់សាំងដុតសម្លាប់ខ្លួនឯងនៅក្នុងផ្ទះ ឆេះទាំងផ្ទះ និងទ្រព្យសម្បត្តិអស់គ្មានសល់។ ប៉ុន្តែពេលនេះ សមត្ថកិច្ច និងក្រុមរថយន្តពន្លត់អគ្គីភ័យកំពុងជួយពន្លត់គ្រោះអគ្គិភ័យនេះ តែមិនដឹងអំពីទំហំនៃការខូចខាតនៅឡើយទេ៕
ចែករំលែកព័តមាននេះ