ខេត្តកំពង់ធំ ៖ តាមប្រភពព័ត៌មានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងមួយថ្ងៃមាន៣ករណី ហើយបានកើតឡើងនៅកន្លែងផ្សេងគ្នា ។
ករណីទី១-រថយន្តបុកម៉ូតូ ក្នុងទិសដៅស្របគ្នាពីលិចទៅកើត បណ្តាលឲ្យបុរស២នាក់រង របួសធ្ងន់ ខណៈជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នកាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៧៦-១៧៧ស្ថិតនៅ ភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ករណីទី២-ក្មេងស្រីម្នាក់រត់ឆ្លងថ្នល់ត្រូវគោយន្តកន្ត្រៃបុកស្លាប់បានកើតឡើងនៅរសៀល ថ្ងៃដដែលនៅចំណុចផ្លូវលំក្នុងភូមិកន្ទីរ ឃុំមានរិទ្ធ ស្រុកសណ្ដាន់ បណ្ដាលអោយស្លាប់បន្ទាប់ពីបញ្ចូនដល់មន្ទីពេទ្យ ។ ក្មេងស្រីរងគ្រោះឈ្មោះ គឹម ហ័រ ភេទស្រី អាយុ២ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ សមត្ថកិច្ចបានអោយដឹងថា អ្នកបើបរគោយន្តកន្ត្រៃឈ្មោះ សឿង ថា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានបើកបុកក្មេងស្រីពេលកំពុងរត់ឆ្លងផ្លូវ បណ្ដាលអោយរងរបួសធ្ងន់ និងដឹកដល់មន្ទីរពេទ្យខេត្តកំពង់ធំបានស្លាប់ ។ បច្ចុប្បន្នវត្ថុតាងបញ្ចូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសណ្ដាន រង់ចាំដោះស្រាយតាមច្បាប់។
ករណីទី៣-បុរសម្នាក់ជិះម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុនពិភពរស្មី បុកបណ្តាលឲ្យរបួសកាលពីរសៀលថ្ងៃទី២ ខែឧសភា ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ត្រង់ ចំណុចខាងត្បូងផ្សារប្រសាទ ភូមិប្រសាទ ឃុំប្រសាទ ស្រុកសន្ទុក ៕
ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព







ចែករំលែកព័តមាននេះ