ខេត្តបន្ទាយមានជ័យ ៖ ទឹកភ្លៀងធ្លាក់ពីភ្នំដងរ៉ែកលេចទំនប់២កន្លែងអាចនឹងប៉ះពាល់២ភូមិអាជ្ញាធរស្រុកបានយកអ៊ែស្ការទ័រគ្រឿងកាយទប់ និងរំដោះទឹកនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ ស្ថិតក្នុងឃុំ-ស្រុកថ្មពួក ។

លោក ឌៀប ឈួន អភិបាលស្រុកថ្មពួកបានប្រាប់ថា ភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃនេះទឹកធ្លាក់ពីលើភ្នំដងរ៉ែកបណ្តាលលិចទំនប់អាងស្ទឹងចំនួន២កន្លែងមាន១កន្លែងប្រវែង២០ម៉ែត្រ និងមួយកន្លែងទៀតប្រវែង៣០ម៉ែត្រដែលប្រឈមលេច២ភូមិ មានភូមិតាសិន ភូមិវត្តចាស់ ស្ថិតឃុំ-ស្រុកថ្មពួក ។
លោកបានបញ្ជាក់ថា ក្រោយពេលដែលមានជំនន់ទឹកភ្លៀងធ្លាក់ពីលើភ្នំដងបណ្តាលលេចលើខ្នងទំនប់ស្ទឹង២កន្លែងប្រវែង៥០ម៉ែត្របានរាយការណ៍ជូនលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យក៏ដូចជាមានការណែនាំពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បានចេញថ្លៃប្រេងគ្រឿងចក្រឱ្យលោក ប្រាក់ សារ៉ាក់ អនុប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យរួមជាមន្ត្រីជំនាញនាយកចក្រប្រភេទអ៊ែស្កាទ័រ១គ្រឿងកាយទប់ទឹកចំនួន២កន្លែងប្រវែង៥០ម៉ែត្រ និងការរំដោះទឹកឱ្យហូរធ្លាក់ចូលអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ។

លោក ឌៀប ឈួន បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងដែលលេចខ្នងទំនប់ស្ទឹង២កន្លែងដែលប្រឈមលេច២ភូមិគឺក្រោយទប់មិនឱ្យហូរចូល និងកាយរំដោះរហូតដល់ល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ នេះទឹកស្រកផុតពីលើខ្នងទំនប់ហើយបើគ្មានភ្លៀងធ្លាក់អាចនឹងទឹកផុតពីការប្រឈម បើសិនជាមានភ្លៀងអាចលិចខ្នងទំនប់ហើយលិច២ភូមិនៅផ្នែកខាងក្រោមទំនប់ស្ទឹង ៕
ចែករំលែកព័តមាននេះ