ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ CPP៖ ការ​ចោទ​ថា បក្ស​តូច​ៗ​ជា​អា​យ៉ង CPP គឺ​រំលោ.ភ​រដ្ឋធម្មនុញ្ញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​បញ្ជាក់​ថា ​ព្រះរាជា​ណា​ចក្រ​កម្ពុជា គឺ​អនុវត្ត​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស…

រាជធានី​ភ្នំពេញ ​៖ លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​បញ្ជាក់​ថា ​ព្រះរាជា​ណា​ចក្រ​កម្ពុជា គឺ​អនុវត្ត​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ដែល​ប្រជាពលរដ្ឋ​កម្ពុជា​មាន​សិទ្ធិ​នយោបាយ​យ៉ាង​ទូលំទូលាយ និង​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់ ។ ដូច្នេះ​ការ​បង្កើត​គណបក្ស​នយោបាយ ​ដើម្បី​ចូលរួម​លើកកម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ​គឺជា​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​គ្រប់​រូប ។

អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូប​នេះ​មាន​ប្រសាសន៍​បន្ត​ថា​៖ «​ការ​និយាយ​ថា បណ្តា​​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង គឺជា​អា​យ៉ង​របស់​គណ​បក្ស​កាន់​អំណាច ឬ​ដោយ​ការ​គាបសង្កត់​ណាមួយ ឬ​ដោយសារ​ក្រោម​ឥទ្ធិពល​ពី​ខាង​ណាមួយ គឺ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ គឺជា​ការ​ប្រមាថ​លើ​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ និង​ជា​ការ​ប្រមាថ​​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​យ៉ាង​ជាក់ស្តែង​។ ការ​និយាយ​ថា ​គណបក្ស​នយោបាយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង គឺជា​អា​យ៉ង​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គ្រាន់តែ​ជា​ការ​ប្រថាប់ត្រា​ឲ្យ​គណបក្សកាន់អំណាច​បន្ត​កាន់​អំណាច គឺជា​វប្បធម៌​លាប​ពណ៌ ដែល​ពួក​អតីតបក្ស​ប្រឆាំង​តែងតែ​ប្រើ​កន្លង​មក​តែ​ប៉ុណ្ណោះ​» ។

លោក សម រ​ង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ​និង​ជា​អតីត​មេ​បក្ស​ប្រឆាំង ​កាលពី​ថ្ងៃ​ទី ២៩ ខែមេសា​ បាន​ផ្សព្វផ្សាយ​នូវ​ខិត្តប័ណ្ណ ក្នុង​គោលបំណង​រារាំង​អ្នកបោះឆ្នោត​កុំ​ឲ្យ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៩ ខែ កក្កដា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ហើយ​បាន​សរសេរ​សារ​ចោទ​ប្រកាន់​​ថា​៖ «​នរណា​ខ្លាច​ជាប់គុក ឬ​ចង់​រួច​ពី​គុក សូម​បង្កើត​គណបក្ស​ថ្មី​ឲ្យ​ឆាប់ ដើម្បី​ចូលរួម​ជា​ឡប់ឡែ ក្នុង​ការ​បោះ​ឆ្នោត​ក្លែងក្លាយ រៀបចំ​ដោយ ហ៊ុន សែន ថ្ងៃ ២៩ កក្កដា ២០១៨» ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​គណៈកម្មាធិការ​ជាតិ​​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.​ប​) បាន​បញ្ជាក់​ថា​ ការ​បោះ​ឆ្នោត​គ្មាន​ការ​ពន្យា​ពេល​នោះ​ទេ ហើយ​ គ.ជ.​ប បាន​និង​កំពុង​ទ​ទួល​ពាក្យ​ពី​បណ្តា​គណបក្ស​នយោបាយ​ដែល​ចង់​ប្រកួត​​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ដណ្តើម​អាស​ន្នៈ​១២៥ កៅអី​នៅ​រដ្ឋសភា ដើម្បី​ចុះ​ឈ្មោះ​បេក្ខជន​ដែល​ឈរឈ្មោះ​បោះ​ឆ្នោត ចាប់ពី​ថ្ងៃ​ទី ៣០ ខែមេសា ដល់​ថ្ងៃ​ទី ១៤ ខែឧសភា ឆ្នាំ​២០១៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ