រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោងប្រមាណជា៧ព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិដើម.គ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានហេតុការណ៍ប្រទះឃើញសពបុរសម្នាក់អណ្តែតទឹក ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងដែរថា សពដែលប្រទះឃើញនោះអណ្តែតផ្កាប់មុខក្រោយពេលប្រទះឃើញសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍បន្តទៅកាន់សមត្ថកិច្ចជំនាញ ហើយបានជួលជនជាតិអ៊ីស្លាមស្រង់យកសពបុរសខាងលើយកទៅតម្កល់ទុកនៅវត្តប្រជុំសាគរ ហៅវត្តថ្មី ដើម្បីត្រួតពិនិត្យ ។

ជាលទ្ធផលផងដែរសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណជនរងគ្រោះហើយដែលមានឈ្មោះ ហួត វឌ្ឍនា ភេទប្រុស អាយុ២៦ឆ្នាំ ទីកន្លែងកំណើតសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយមានអាស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ៧៩៣បេអឺ០ ផ្លូវ១២៨ ភូមិ៨ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។ ដែលតាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះមិនមានស្លាកស្លាមអ្វីដែលទាក់ទងនឹងករណីឃាតកម្មនោះទេ អាចជាករណីធ្វើអត្តឃាតលោតពីលើស្ពាន ឬក៏លង់ទឹកស្លាប់ ៕
ចែករំលែកព័តមាននេះ