ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេង សូ​ណា ចំអក​អ្នក​រិះគន់គ្មាន​ឱកាស​ថតកុន​បរទេស​ដូច​នាង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​សម្រស់​សិច​ស៊ី​នាង សេង សូ​ណា បាន​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ចំពោះ​រូបភាព​សិច​ស៊ី និង​អោប​ថើប​ស្រើបស្រាល​របស់​នាង ។ រូបភាព​ទាំងនេះ​នាង​បង្ហាញ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក…

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត​តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​សម្រស់​សិច​ស៊ី​នាង សេង សូ​ណា បាន​ធ្វើ​ឲ្យ​មហាជន​ចាប់អារម្មណ៍​ចំពោះ​រូបភាព​សិច​ស៊ី និង​អោប​ថើប​ស្រើបស្រាល​របស់​នាង ។ រូបភាព​ទាំងនេះ​នាង​បង្ហាញ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

រូបភាព​របស់ សេង សូ​ណា ទាំងនោះ​រង​ការ​រិះគន់​ពី​មហាជន តែ​នាង​ហាក់​មិន​ភ្ញាក់ផ្អើល​ទេ ព្រោះ​ភាព​សិច​ស៊ី​របស់​នោះ គឺ​មាន​តែ​នៅ​កុន​បរទេស​ប៉ុណ្ណោះ ។

ថ្លែងប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក តារា​សម្តែង​ដែល​ចូល​ចិត្ត​សម្ញែង​សម្រស់​​ដើមទ្រូង​នាង​សេង សូ​ណា អះអាង​ថា រូបភាព​ដែល​បានឃើញ​កន្លង​មកនេះ​គឺជា​ឈុត​ឆាក​ដែល​នាង​សម្តែង​ក្នុង​កុន​ហូ​លី​វូ​ដ ដែល​ថត​នៅ​ប្រទេស​កម្ពុជា ។

សេង សូ​ណា​បញ្ជាក់​ថា «​ភាព​សិច​ស៊ី​របស់ខ្ញុំ​នា​ពេល​នេះ​មិនមែន​ជា​រឿង​មួយ​ថ្មី សម្រាប់​នាង​ខ្ញុំ​ឡើយ ហើយ​នាង​ខ្ញុំ​ក៏​មិនសូវ​ជា​ចាប់អារម្មណ៍​ចំពោះ​មតិ​ដែល​បាន​រិះគន់​មក​នាង​ខ្ញុំ​នោះ​ដែរ ។​ ជា​ធម្មតា​កុន​បរទេស​ដែល​គេ​មក​ថត​នៅ​ស្រុក​ខ្មែរ គឺ​គេ​មានការ​សុំ​ច្បាប់​ត្រឹម​ត្រូវ មិនមែន​ចេះ​តែ​ថត​នោះ​ឡើយ ។ ម្យ៉ាងទៀត​នាង​ខ្ញុំ​ក៏​មាន​មោទនភាព​ចំពោះ​ខ្លួនឯង​ផង​ដែរ ​ដែល​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ហៅ​ឲ្យ​ចូលរួម​ថត បើ​ទោះបីជា​ឈុត​ឆាក​នៃ​ការ​ថត​នោះ​មើលទៅ​រាង​សិច​ស៊ី​បន្តិច​ក៏​ដោយ »​។

បើ​តាម​នាង​សេង សូ​ណា ចំអក​ថា ​ចំពោះ​ការ​រិះគន់​មក​លើ​រូប​នាង​នោះ សួរ​ថា​គេ​មានឱកាស​សម្តែង​តួ​សិច​ស៊ី​នៅ​ក្នុង​កុន​បរទេស​ដូច​ជា​រូប​នាង​ដែរ​ឬ​អត់ ! ការ​រិះគន់​ទាំង​នោះ​នាង​មិន​ដែល​ខ្វល់​ឡើយ ព្រោះ​កន្លង​មក​នាង​តែងតែបាន​ជាប់​ឈ្មោះ​សម្តែង​ឲ្យ​កុន​បរទេស​មិន​ក្រោម​៣០​រឿង​ឡើយ ។ ម្យ៉ាង​នាង​សប្បាយចិត្ត​ដែល​បាន​ចូលរួម​សម្តែង​ជាមួយ​តូ​កុន​ហូ​លី​វូ​ដដែល​មាន​តម្លៃ​ខ្លួន​រាប់​លាន​ដុល្លារ ។

សេង សូ​ណា ថា បើ​ទោះបីជា​មានការ​រិះគន់​ពី​ទស្សនិកជន​នៅ​ក្នុងស្រុក​ក៏​ដោយ ប៉ុន្តែ​ជា​ភាព​វិជ្ជមាន​វិញ នាង​បាន​ទទួល​ការ​សរសើរ​ពី​ជនរួមជាតិ​ខ្មែរ​នៅ​ឯ​បរទេស ។ ពួក​គាត់​ទាំងនោះ​បាន​សរសើរ​នាង​ដែល​មានឱកាស​បាន​ចូលរួម​សម្តែង​ក្នុង​កុន​ហូ​លី​វូ​ដ ដែល​សង្គម​សិល្បៈ​ខ្មែរ​យើង​កម្រ​មាន​តួ​សម្តែង​ណា​មានឱកាស​បាន​ចូលរួម​សម្តែង​ក្នុង​កុន​ហូ​លី​វូ​ដ​ណាស់ ។

តារា​សម្តែង​នាង​សេង សូ​ណា ចាប់ផ្ដើម​មាន​សន្ទុះ​ទីផ្សារ​សិល្បៈ​វិញ​ហើយ ដោយ​នាង​ក្ដាប់​បាន​តំណែង​តួឯក​សិច​ស៊ី​៤​រឿង​ក្នុង​ពេល​តែ​មួយ ក្នុង​នោះ​មាន​ទាំង​ត្រៀម​ថត​ឲ្យ​ផលិតកម្ម​ក្រៅប្រទេស​ថែម​ទៀត​ផង ។

សេង សូ​ណា ប្រាប់​ថា បច្ចុប្បន្ន​នាង​កំពុង​តែ​គ្រង​តំណែង​តួឯក​ឆ្នាស​សិច​ស៊ីក្នុង​រឿង​«រនាតឯក​»​ឲ្យ​ស្ថានីយទូរទស្សន៍​ក្នុងស្រុក​មួយ ។ ក្នុង​ខ្សែភាពយន្ត​នេះ​សេង សូ​ណា និយាយ​ថា នាង​ត្រូវ​ដើរតួ​សិច​ស៊ី​ខ្លាំង​មាន​ទាំង​ស្លៀក​ឈុត​ប៊ី​គិ​នី និង​មាន​ឈុត​ស្រើប​ស្រាល​ច្រើន​ជាមួយនឹង​តួ​ប្រុស ។

ចំពោះ​រឿង​៣​ផ្សេង​ទៀត សេង សូ​ណា ឲ្យ​ដឹង​ថា នាង​នឹង​ចេញ​ថត​បន្ទាប់​ពី​រឿង​«រនាត​ឯក​»​ថត​ចប់ ។ តាម​ការ​បញ្ជាក់​ពី​តារា​ស្រី​សិច​ស៊ី​រូប​នេះ​ភាពយន្ត​ដែល​នាង​គ្រោង​ថត​ទាំងនោះ គឺ​សុទ្ធតែ​ថត​ឲ្យ​ផលិតករ​បរទេស​ទាំងអស់ ហើយ​រឿង​ទាំងនោះ​មាន​គោល​ដៅ​យក​ទៅ​ចាក់​បញ្ចាំង​នៅ​ក្រៅប្រទេស​ច្រើន​ជាង​ស្រុក​ខ្មែរ​។ ចំណងជើង​ក៏​ដូច​ជា​ឈ្មោះ​ផលិតកម្ម មិន​ត្រូវ​ទម្លាយ​ឲ្យ​ដឹង​ឡើយ ប៉ុន្តែ​នាង​បង្ហើប​ឲ្យ​ដឹង​ថា ភាពយន្ត​ទាំង​៣​រឿង​នោះ​នាង​ត្រូវ​ដើរតួ​ជានា​រី​សិច​ស៊ី​ខ្លាំង​ជាង​រឿង មុន​ៗ​ទៅ​ទៀត ។

សេង សូ​ណា លើក​ឡើង​ថា ការងារ​ដែល​នាង​ទទួល​បាន​នោះ គឺជា​ជោគជ័យ​ធំ​មួយ​សម្រាប់​​អាជីព​សិល្បៈ​របស់​ខ្លួន ដោយ​ក្នុង​នោះ​នាង​រំពឹង​ថា បន្ទាប់​ពី​ភាពយន្ត​ទាំងនោះ​ចាក់​បញ្ចាំង​នៅ​លើ​ទីផ្សារ វា​នឹង​បំបែក​ភាព​ស្ងប់ស្ងាត់​របស់​នាង​មួយ​រយៈ​កន្លង​មក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ