ខេត្តព្រះសីហនុ ៖ ឯកឧត្តមតំណាងរាស្ត្រខេត្តព្រះសីហនុ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ឯកឧត្តម លោក លោកស្រីក្រុមការងារថ្នាក់ជាតិ និងមូលដ្ឋាន ចុះជួយឃុំអូរឧកញ៉ាហេង ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងរៀបចំកម្មវិធីពិសាភោជនាហារជាង៣០០តុ មានកម្មវិធីចាប់ឆ្នោតផ្សងសំណាង កម្សាន្តសប្បាយផងដែរ ចំណាយថវិកាជាង២ម៉ឺនដុល្លារអាមេរិក។

ឯកឧត្តម ជា សឿន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំអូរឧកញ៉ាហេង ដែលផ្តួចផ្តើមកម្មវិធីនេះ មានប្រសាសន៍ថា កម្មវិធីជួបជុំប្រជាពលរដ្ឋថ្ងៃនេះ ធ្វើឡើងដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០១៨៕

ចែករំលែកព័តមាននេះ