ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់ដឹង​អំពី​​ជំងឺរើម និង​អុតស្វាយ​ក្នុង​ពេលមាន​ផ្ទៃពោះ​

5 ឆ្នាំ មុន

មាន​ផ្ទៃពោះ​គឺជា​មនុស្ស​ដែល​ងាយ​នឹង​កើត​ជំងឺរើម​ខ្លាំង​ណាស់ ប៉ុន្តែ​សំណាង​ដែរ ជំងឺ​រើម​លើ​ស្ត្រី​មាន​ផ្ទៃពោះ គឺ​កម្រ​នឹង​កើត​មាន​ណាស់​។ ថ្នាំ​ប្រឆាំង​នឹង​វីរុស​ត្រូវ​បាន​គេ​ចាត់​ទុក​ថា មាន​សុវត្ថិភាព​លើ​ការ​ប្រើប្រាស់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ដូច​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ភាគច្រើន​ដែរ ។ សម្រាប់​ដំណាក់កាល ក្រោយ​ៗ​នៃ​ការ​មាន​ផ្ទៃពោះ…

មាន​ផ្ទៃពោះ​គឺជា​មនុស្ស​ដែល​ងាយ​នឹង​កើត​ជំងឺរើម​ខ្លាំង​ណាស់ ប៉ុន្តែ​សំណាង​ដែរ ជំងឺ​រើម​លើ​ស្ត្រី​មាន​ផ្ទៃពោះ គឺ​កម្រ​នឹង​កើត​មាន​ណាស់​។ ថ្នាំ​ប្រឆាំង​នឹង​វីរុស​ត្រូវ​បាន​គេ​ចាត់​ទុក​ថា មាន​សុវត្ថិភាព​លើ​ការ​ប្រើប្រាស់​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ដូច​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ភាគច្រើន​ដែរ ។ សម្រាប់​ដំណាក់កាល ក្រោយ​ៗ​នៃ​ការ​មាន​ផ្ទៃពោះ ស្ត្រី​មិន​គួរ​ណា​ប្រើ​ថ្នាំ​ប្រភេទ Nonsteroidal Anti-inflammatory Drugs ឡើយ ជា​ពិសេស Ibuprofen (Advil) ឬ Naproxen (Aleve)​។ យ៉ាងណាមិញ ថ្នាំ Acetaminophen (Tylenol) ត្រូវ​បាន​គេ​ចាត់​ទុក​ថា​មាន​សុវត្ថិភាព​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ដំណាក់កាល​ចុង​ក្រោយ ។

វ៉ាក់សាំង​ការពារ​ជំងឺរើម​មិន​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ចាក់​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ ។ វា​ត្រូវ​បាន​គេ​ណែនាំ​ឲ្យ​ចាក់​លើ​ស្ត្រី​មុន​ពេល​ព្យាយាម​មាន​ផ្ទៃពោះ​៣​ខែ ។

ការ​ដែល​កើត​ជំងឺ​អុតស្វាយ​ក្នុង​ពេល​មាន​ផ្ទៃពោះ​គឺជា​មូលហេតុ​ដ៏​សំខាន់​មួយ​ដែល​នាំ​ឲ្យ​ទារក​ខូច​អវៈយវៈ​ពី​កំណើត ហើយ​ក៏​អាស្រ័យ​ទៅ​តាម​ពេលវេលា​ដែល​ការ​បង្ក​រោគ​នោះ​កើតឡើង​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដែរ ។ ការ​ប្រឈម​នឹង​ទារក​ខូច​អវៈយវៈ ត្រូវ​បាន​គេ​ជឿ​ថា កើតឡើង​លើ​ជំងឺ​អុតស្វាយ​ច្រើន​ជាង​ជំងឺរើម ។

បើសិនជា​អ្នក​មិនដឹង​ថា អ្នក​ធ្លាប់​កើត​ជំងឺ​អុតស្វាយ ឬ​អត់​ទេ ការ​ធ្វើតេស្ត​ឈាម​អាច​កំណត់​ដឹង​ថា​ ​អ្នកមាន​អង់ទីគ័រ​ការពារ​ជំងឺ​ហើយ​ឬ​អត់ ។ អ្នក​ដែល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​អុតស្វាយ​រួច ព្រមទាំង​អ្នក​ដែល​ធ្លាប់​កើត​ជំងឺ​នេះ​ពី​មុន​មក គឺ​មាន​អង់ទីគ័រ​ការពារ​ជំងឺ​នេះ​ក្នុង​ខ្លួន​មួយ​ជីវិត ហើយ​ក៏​អាច​ទប់ស្កាត់​វីរុស VZV (Varicella Zoster Virus) ដែរ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ