ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​-​កម្មការិនី​ជិត​៥០០​នាក់​ប្រមូលផ្តុំ​គ្នា​ទាមទារ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​កម្មករ​កម្មការិនី​មក​ពី​សហព័ន្ធ សហជីព សមាគម​ន៍ និង​កម្មករនិយោជិត​ចំនួន​៩​រោងចក្រ​ពី​គ្រប់​ទិស​ទី​ចំនួន​ជាង​៥០០​នាក់ បាន​នាំ​គ្នា​ប្រ​រ​ព្ធ​ពិធី​ទិវា​ពលកម្ម​អន្តរា​ជាតិ​ថ្ងៃ​ទី​១ ឧសភា ខួប​លើក​ទី ១៣២…

រាជធានី​ភ្នំពេញ ៖ ក្រុម​កម្មករ​កម្មការិនី​មក​ពី​សហព័ន្ធ សហជីព សមាគម​ន៍ និង​កម្មករនិយោជិត​ចំនួន​៩​រោងចក្រ​ពី​គ្រប់​ទិស​ទី​ចំនួន​ជាង​៥០០​នាក់ បាន​នាំ​គ្នា​ប្រ​រ​ព្ធ​ពិធី​ទិវា​ពលកម្ម​អន្តរា​ជាតិ​ថ្ងៃ​ទី​១ ឧសភា ខួប​លើក​ទី ១៣២ (​ឆ្នាំ​១៨៨៦-២០១៨) ក្រោម​ប្រធានបទ «​បញ្ហា​ប្រឈម​របស់​កម្មករនិយោជិត​ក្នុង​ការ​អនុវត្តន៍​ច្បាប់​ស្តី​ពី​សហជីព​» ។ ពិធី​នេះ​ដែរ​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៨ នៅ​លើ​សួនច្បារ​ខាង​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

ក្នុង​ការ​ជួបជុំ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​១ ឧសភា លើក​ទី​១៣២ (១៨៨៦-២០១៨) នៅ​ចំណុច​លើ​សួនច្បារ​ខាង មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នេះ​ដែរ គោលបំណង​ក្នុង​ការ​ជួបជុំ​ប្រ​រ​ព្ធ​ទិវា​ពលកម្ម​អន្តរ​ជាត​រិ​នេះ​ដែរ បាន​ធ្វើ​ឡើង​ក្នុង​គោល បំណង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ក៏​ដូច​រដ្ឋ​សភាជាតិ​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ចំនួន​១៩​ចំណុច ។

ក្នុង​ឱកាស​ប្រារព្ធ​ពិធី​ទិវា​ពលកម្ម​អន្តរា​ជាតិ​នា​ព្រឹក​នេះ​ដែរ​គេ​សង្កេត​ឃើញ​ថា កម្លាំង​មាន​សម្ថ​កិច្ច​ក៏​ដាក់​បា​រ៉ា​ស់​បិទ​ជិត​មិន​ឱ្យធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​មួយ​ចំនួន​នៅ​ជុំវិញ​រដ្ឋសភា ដោយ​មាន​ទាំង​កងកម្លាំង​ជា​ច្រើន​ឈរ​យាម​យ៉ាងច្រើន​ផង​ដែរ តែ​មិន​មានការ​ប៉ះទង្គិច​គ្នា​ជាមួយនឹង​ក្រុម​ណា​ឡើយ និង​ធ្វើការ​បើក​ជា​ធម្មតា​វិញ​បន្ទាប់​ពី​កម្មវិធី​នោះ​ចប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ