ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចានជងបុរាណ​មួយ​លក់​តំលៃ​៣០,៤​លាន​ដុល្លារ​

5 ឆ្នាំ មុន

«AFP» ពេល​ថ្មី​ៗ កន្លង​មក​ផ្សាយ​ថា ចានជង​មួយ​អង្កត់ផ្ចិត​១៤,៧​សង្ទីម៉ែត្រ មាន​រូប​ក្បាច់​ជា​ផ្កា​«​ដេ​ហ្វ​ហ្វូ​ឌី​ល​» (daffodil) បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​នៅ​ហុងកុង​តែ​រយៈពេល​៥​នាទី ។ អ្នក​ដែល​ទិញ​បានជា​មនុស្ស​ម្នាក់​នៅ​ប្រទេស​ចិន ដោយ​មិន​បង្ហាញ​ឈ្មោះ…

«AFP» ពេល​ថ្មី​ៗ កន្លង​មក​ផ្សាយ​ថា ចានជង​មួយ​អង្កត់ផ្ចិត​១៤,៧​សង្ទីម៉ែត្រ មាន​រូប​ក្បាច់​ជា​ផ្កា​«​ដេ​ហ្វ​ហ្វូ​ឌី​ល​» (daffodil) បាន​លក់​ក្នុង​តម្លៃ​ខ្ពស់​នៅ​ហុងកុង​តែ​រយៈពេល​៥​នាទី ។ អ្នក​ដែល​ទិញ​បានជា​មនុស្ស​ម្នាក់​នៅ​ប្រទេស​ចិន ដោយ​មិន​បង្ហាញ​ឈ្មោះ និង​មាន​តម្លៃ​៣០,៤​លាន​ដុល្លារ ។

លោក​នី​កូ​ឡាស់ ឆាវ (nicolas chow) ប្រធាន​ក្រុមហ៊ុន​ដេញថ្លៃ​«Sotheby» ប្រចាំ​នៅ​ភូមិភាគ​អា​ស៊ីបង្ហើប​ឲ្យ​ដឹង​ថា​ចាន​ប្រភេទ​នេះ​មាននៅ​សេសសល់​ត្រឹមតែ​៣​នៅ​លើ​ពិភពលោក និង​មាន​ប្រើប្រាស់​ក្នុង​សម័យ​ចក្រពត្តិ «​កាំ​ង​ស៊ី​»​នៅ​ដើម​សទ​វត្ស​ទី​១៨ ។

ចាន​ប្រភេទ​នេះ​ផលិត​នៅ​ឯ​រោង​សិប្បកម្ម​មួយ​ក្នុង​រាជវាំង​ចក្រពត្តិ​ក្រុង​ប៉េ​កាំ​ង និង​ផលិត​ដោយ​អ្នក​ស្មូន​យ៉ាង​ចំណាន ។

កាលពីមុន​នេះ​មានការ​ដេញថ្លៃ​ចានជង​បុរាណ​ចិន​មួយ​មាន​អាយុ​ប្រហែល​១.០០០​ឆ្នាំ​ក្នុង​យុគសម័យ​រាជវង្ស​សុង នៅ​ហុងកុង​កាលពី​ឆ្នាំ​មុន​ដោយ​លក់​បាន​នៅ​តម្លៃ​ខ្ពស់​ដល់​ទៅ​៣៧,៧​លាន​ដុល្លារ និង​ជាប់​ឯតទគ្គ​កម្ម​ចាន​បុរាណ​មាន​តម្លៃ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ