ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​ទាំង​នេះ​ហើយ​ធ្វើ​ឱ្យ​​នារី​​ពិបាក​មាន​ផ្ទៃពោះ

5 ឆ្នាំ មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មូលហេតុ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​មាន​ផ្ទៃពោះ​ទោះបីជា​អ្នក​មក​រដូវ​ទៀង​ក៏​ដោយ​។ តើ​មាន​អ្វី​ខ្លះទៅ? 1. កត្តា​ដំបូង​អាច​ជា​កត្តា​ផ្លូវចិត្ត ដោយ​មាន​នារី​មួយ​ចំនួន​តែងតែ​កើត​មាន​អារម្មណ៍​ភ័យ​ខ្លាច គិត​ច្រើន និង​ស្មុគស្មាញ​ច្រើន ទើប​ធ្វើ​ឲ្យ​គេ​ពិបាក​នឹង​មាន​ផ្ទៃពោះ​ខ្លាំង​ណាស់​។ ដូច​នេះ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​មូលហេតុ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ពិបាក​មាន​ផ្ទៃពោះ​ទោះបីជា​អ្នក​មក​រដូវ​ទៀង​ក៏​ដោយ​។ តើ​មាន​អ្វី​ខ្លះទៅ?

1. កត្តា​ដំបូង​អាច​ជា​កត្តា​ផ្លូវចិត្ត ដោយ​មាន​នារី​មួយ​ចំនួន​តែងតែ​កើត​មាន​អារម្មណ៍​ភ័យ​ខ្លាច គិត​ច្រើន និង​ស្មុគស្មាញ​ច្រើន ទើប​ធ្វើ​ឲ្យ​គេ​ពិបាក​នឹង​មាន​ផ្ទៃពោះ​ខ្លាំង​ណាស់​។ ដូច​នេះ អ្នក​គួរតែ​រៀន​ចេះ​បន្ធូរ​អារម្មណ៍ ទម្លាក់​សម្ពាធ​ទាំងឡាយ​ចុះ ទើប​អ្នក​អាច​មាន​ផ្ទៃពោះ​បាន​សម្រេច​។

2. កត្តា​ទី​២ អាច​ជា​កត្តា​ដែល​ទាក់ទង​នឹង​ជំងឺ ដោយ​មាន​មនុស្ស​ស្រី​មួយ​ចំនួន​កើត​មាន​រោគ​ស្ត្រី​ដោយ​មិនដឹង​ខ្លួន​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​នឹង​មានកូន​បាន​។ ដូចនេះ អ្នក​គួរតែ​ទៅ​ត្រួតពិនិត្យ​សុខភាព ហើយ​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា ទើប​អ្នក​អាច​ផលិត​កូន​បាន​សម្រេច​។

3. កត្តា​ចុង​ក្រោយ អាច​មក​ពី​ស្ពែម៉ាតូសូអ៊ីត និង​អូ​វុ​ល។ នៅ​ពេល​ដែល​សារធាតុ​ពីរ​នេះ​កើត​​មាន​បញ្ហា អ្នក​នឹង​មិន​ងាយ​មាន​ផ្ទៃពោះ​បាន​ឡើយ​។ ដូចនេះ មាន​តែ​ការ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ទេ ទើប​អាច​ធ្វើ​ឲ្យ​អ្នក​ទទួល​បានកូន​ដែល​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​៕

ប្រភព ៖ 39.net
ដក​ស្រង់​ចេញពី​គេហ​ទំព័រ ៖ http://health.com.kh/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ