ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ជម្រុញ​ដល់​កសិករ​ឲ្យ​ដាំ​ដុះ​ចៀសវាង​ទុក​ដី​ទំនេរ

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ជម្រុញ​ដល់​កសិករ​ច​ដាំ​ដុះ​គ្រាប់ពូជ​ដំណាំ​ដែល​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ចែក​ជូន ត្រូវ​ដាំ​ដុះ​ឲ្យ​ទាន់​ពេលវេលា ជៀសវាង​ទុក​ដី​ទំនេរ​ចោល ។ លោក ស្វាយ សំ​អ៊ា​ង…

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ខេត្តមណ្ឌលគិរី​ជម្រុញ​ដល់​កសិករ​ច​ដាំ​ដុះ​គ្រាប់ពូជ​ដំណាំ​ដែល​មន្ត្រី​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ចែក​ជូន ត្រូវ​ដាំ​ដុះ​ឲ្យ​ទាន់​ពេលវេលា ជៀសវាង​ទុក​ដី​ទំនេរ​ចោល ។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ ក្រោម​ការ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ មាន​សុខ​សន្តិភាព និង​មានការ​អភិវឌ្ឍន៍​រីក​ចម្រើន​លើ​គ្រប់​វិស័យ រួម​មាន​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក ភ្លើង និង​ធនធានមនុស្ស ។

ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ជា ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​បាន​យកចិត្តទុកដាក់​ជម្រុញ និង​លើកកម្ពស់​វិស័យ​កសិកម្ម​ដែល​ជា​វិស័យ​បង្កើត​នូវ​ចំណូល​សេដ្ឋកិច្ចជាតិ និង​បង្កើន​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ។ ជាមួយ​គ្នា​នេះ​ដែរ​អភិបាលខេត្ត​បាន​ជម្រុញ​បន្ថែម​ដល់​ប្រជា​កសិករ​ទាំងអស់​ដែល​មាន​ផ្ទៃដី​ដាំ​ដុះ​ត្រូវ​ខិតខំ​ដាំ​ដុះ​ដំណាំ​ផ្សេង​ៗ រួម​ទាំង​គ្រាប់ពូជ​ដំណាំ​ដែល​មន្ទីរ​កសិកម្ម​ផ្តល់​ឲ្យ​ទាំង​អស់នេះ ទៅ​ដាំ​ដុះ​ឲ្យ​ទាន់​ពេលវេលា ដើម្បី​ជៀសវាង​ទុក​ដី​ទំនេរ​ចោល ។

ម្យ៉ាងទៀត​គ្រាប់ពូជ​ដំណាំ​ទាំងនេះ​ត្រូវ​យក​ទៅ​ដាំ​ដុះ​តាម​បច្ចេកទេស​ដែល​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ធ្វើការ​ណែនាំ ដើម្បី​ទទួល​បាន​ទិន្នផល​ល្អ​ព្រោះ ផ្ទៃដី​ដាំ​ដុះ​នៅ​ក្នុងស្រុក​ពេ​ជ្រា​ដា គឺ​សំបូរ​ទៅ​ដោយ​ជីវជាតិ ដែល​អាច​ធ្វើ​ឲ្យ​ប្រជា​កសិករ​ដាំ​ដុះ​ដំណាំ​គ្រប់​ប្រភេទ​បាន​ល្អ​ផង​ដែរ ។ ក្រៅពី​ដំណាំ​បន្លែ​ប្រជាពលរដ្ឋ​ទាំងអស់​ក៏​ត្រូវ​ខិតខំ​ចិញ្ចឹមសត្វ និង​ដាំ​ដំណាំ​រួម​ផ្សំ​ផ្សេង​ៗ​បន្ថែម​ទៀត ដើម្បី​ចៀសវាង​ការ​ចំណាយ​ថវិកា​ទៅ​ទិញ​បន្លែ​ដែល​បាន​នាំ​ចូល​មក​ពី​ប្រទេស​ជិតខាង ។

តាម​ការ​លើក​ឡើង​របស់​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តមណ្ឌលគិរី លោក​សុង ឃាង បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៨ មន្ទីរ​បាន​ចែក​គ្រាប់ពូជ​ដំណាំ​ជូន​ដល់​ប្រជា​កសិករ​រួម​មាន ៖ គ្រាប់ពូជ​សណ្ដែកបាយ​ចំនួន​២១៨​គីឡូក្រាម គ្រាប់ពូជ​ដំណាំ​ពោត​ចំនួន​១០៩​គីឡូក្រាម ពូជ​បន្លែ និង​ឯកសារ​បច្ចេកទេស​កសិកម្ម​មួយ​ចំនួន​ទៀត​ចែក​ជូន​ដល់​ប្រជា​កសិករ​សរុប​ចំនួន​១០៩​គ្រួសារ នៅ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ដោយ​ក្នុង​០១​គ្រួសារ ទទួល​បាន​ពូជ​សណ្ដែកបាយ​ចំនួន​០២​គីឡូក្រាម និង​គ្រាប់ពូជ​ដំណាំ​ពោត​ចំនួន​០១​គីឡូក្រាម​ផង​ដែរ ។

លោក​បាន​បន្ថែម​ថា នៅ​ពេល​ដែល​ប្រជា​កសិករ​បាន​ទទួលផល ត្រូវ​យក​គ្រាប់ពូជ​ដំណាំ​ទាំងនេះ​ទៅ​ចែក​បន្ត​ដល់​ប្រជា​កសិករ​ផ្សេង​ទៀត ដែល​ពួក​គាត់​មិន​បាន​ទទួល ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជា​កសិករ​ដទៃ​ទៀត​បាន​ដាំ​ដុះ​នូវ​គ្រាប់ពូជ​ដំណាំ​ទាំងនេះ​ក្នុង​ការ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ឲ្យ​បាន​ច្រើន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ