រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី៥នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការណ៍ជាមួយ នគរបាលប៉ុស្តិ៍ទួលសង្កែទី១ ឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន កាលពីវេលាម៉ោង១២ និង១០នាទី ថ្ងៃត្រង់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ នៅត្រង់ចំណុចបន្ទប់ជួលគ្មានលេខ ក្រុម១៤ ភូមិចុងខ្សាច់សាច់ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ។ នៅក្នុងការចុះឆែកឆេរបង្ក្រាបគ្រឿងញៀន សមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន ២១កញ្ចប់ និងថង់សម្រាប់ច្រកមួយចំនួន និងឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួនទៀត។
ជនសង្ស័យ ដែលត្រូវឃាត់ខ្លួន ១.ឈ្មោះ យិន សំរឹទ្ទ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់បន្ទប់ជួលខាងលើ,២.ឈ្មោះ ភឹម ស្រីអូន ភេទស្រី អាយុ២២ឆ្នាំ មុខរបររត់តុ ស្នាក់ទីតាំងខាងលើ,៣.ឈ្មោះ សៀង ស៊ីណា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបបរត់កង់បី ស្នាក់នៅបន្ទប់ជួល, ៤.ឈ្មោះ វង្ស ថេង ភេទប្រុស អាយុ២៥ឆ្នាំ និង៥.ឈ្មោះសុខ រាជ ភេទប្រុស អាយុ២២ឆ្នាំ។ តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន យ៉ាងសកម្មភាពនៅក្នុងមូលដ្ឋាន។
ដោយមានការស្រាវជ្រាវពីកម្លាំងនគរបាលជំនាញ សមត្ថកិច្ចក៏បានឈានទៅចុះឆែកឆេរឃាត់ខ្លួនជនសង្ស័យ ខណៈដែលកំពុងតែធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿង ញៀន។ ជនសង្ស័យទាំង៥នាក់រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋានដើម្បីសាកសួរ និងចាត់ការតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ