ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​បង្កើត​បទ​បញ្ញា​ត្តិ សម្រាប់​ក្រមសីលធម៌​របស់​អ្នកតំណាង​រាស្ត្រ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្កើត​បទ​បញ្ញា​តិ ក្រមសីលធម៌ សម្រាប់ ក្រុម​អ្នកតំណាង​រាស្ត្រ​ជា​លើក​ដំបូង​បន្ទាប់​ពី​ដំណើរការ​អស់​រយៈពេល​ជិត​៥​អាណត្តិ ពោល​គឺ​២៥​ឆ្នាំ​មក​ហើយ​។ លោក ប៉ែន បញ្ញា…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្កើត​បទ​បញ្ញា​តិ ក្រមសីលធម៌ សម្រាប់ ក្រុម​អ្នកតំណាង​រាស្ត្រ​ជា​លើក​ដំបូង​បន្ទាប់​ពី​ដំណើរការ​អស់​រយៈពេល​ជិត​៥​អាណត្តិ ពោល​គឺ​២៥​ឆ្នាំ​មក​ហើយ​។ លោក ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា​បាន​លើក​ឡើង ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តី​ពី​ក្រមសីលធម៌​របស់ អ្នកតំណាង​រាស្ត្រ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា នៅ​វិមាន​រដ្ឋសភា​ថា ក្រមសីលធម៌​សម្រាប់​អ្នកតំណាង​រាស្ត្រ​មាន​២​ប្រការ ចែក​ជា​៩​ចំណុច ត្រូវ បាន​ធ្វើការ​ផ្លាស់​ប្តូរ​យោបល់​នៅ​ថ្ងៃនេះ​។ លោក​បន្ត​ថា ទោះបីជា​មាន​រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ច្បាប់​ស្តី​ពី​លក្ខន្តិកៈ តំណាងរាស្ត្រ និង​ច្បាប់​ពាក់ព័ន្ធ​ជា​ធរមាន​ហើយ​ក៏​ដោយ ក៏​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ប្រតិបត្តិ​សេរីភាព និង​ការ​បំពេញ​តួនាទី និង​ភារកិច្ច ក្នុង​នីតិកាល​របស់​ខ្លួន តំណាងរាស្ត្រ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​សីលធម៌​ស្អាតស្អំ មនសិការ និង​កិត្តិយស​ដើម្បី​លើកកម្ពស់​ទំនុកចិត្ត គណនេយ្យ​ភាព និង​ការ​ជឿរ​ជាក់​លើ​សមាជិក​រដ្ឋសភា និង​រដ្ឋសភា​ដែល​ជា​អង្ក​ការ​កំពូល​របស់ ប្រទេស​ជាតិ​។

 លោកស្រី Theerada Suphaphong តំណាង​មជ្ឈមណ្ឌល​សម្រាប់​ការ​សន្ទនា​ផ្នែក​មនុស្សធម៌​បាន​លើក​ឡើង​ថា សមាជិក​រដ្ឋសភា​ទាំង​ត្រូវ​តែ​មាន​សិទ្ធិ​ស្នើ​គ្នា​ដោយ​ប្រកាន់​និ​ន្ន​ការ​គណបក្ស សាសនា ឬ​កន្លែងធ្វើការ​នោះ​ទេ​។ ដូច្នេះ​សមាជិក​សភា​ត្រូវ​តែ​ធ្វើ​ជា​គំរូ​ល្អ​សម្រាប់​ប្រជាជន​ទាំងមូល​ទើប ប្រជាពលរដ្ឋ​បោះ​ឆ្នោត​ជូន​។ ជាង​នេះ​សមាជិក​រដ្ឋសភា​ត្រូវ​មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​និយាយ​ស្តី​ដើម្បី​កែ​លម្អ​សង្គម​ជាតិ​។ លោកស្រី​បញ្ជាក់​ថា «​ស្ថាប័ន​សភា​គឺជា​ស្ថាប័ន ដែល​មាន​ប្រសិទ្ធភាព​បំផុត​នៅ​ពេល​ដែល​សម​ជិ​ក​សភា​មានការ​សន្ទនា​គ្នា ប្រកបដោយ​ប្រសិទ្ធភាព និង​ការ​សហការ​គ្នា​។ ហើយ​វា​មាន​លក្ខណៈ​ទូលំទូលាយ​មាន​ន័យ​ថា ឲ្យ​មាន​អ្វី​ដែល​ធ្វើ​ទៅ​បាន​សម្រាប់​ស្ថាប័ន​សភា​ទាំងមូល »​។ លោកស្រី​ក៏​បាន​លើក​ឡើង​ទៀត​ថា ក្រុម​សីលធម៌​របស់​អ្នកតំណាង​រាស្ត្រ​នេះ គឺជា​ជំហាន​បន្ត​ទៀត ដើម្បី​ធានា​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ស្ថាប័ន​សភា​ទាំងមូល​ផង​ដែរ​។ ជាង​នេះ​វា ក៏​ជា​ចំណុច​មួយ​វិជ្ជមាន​ដែល​នាំ​ឲ្យ​សង្គម​មួយ​ប្រកបដោយ​សុខដុមរមនា​។

លោកស្រី គ្រួ​ច សំ​អាន សមាជិក​រដ្ឋសភា​កម្ពុជា​បាន និង​ជា​លេខាធិការ​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា​បាន​លើក​ឡើង​ថា រដ្ឋសភា​ជា​ស្ថាប័ន​កំពូល​របស់​ជាតិ បាន​ធ្វើ​កែសម្រួល ច្បាប់ និង​បទដ្ឋាន​នានា​មួយ​ចំនួន និង​បាន​បំពេញ​មុខងារ​ជា​បន្តបន្ទាប់​យ៉ាង​រលូន​យ៉ាងណា​ក្តី ប៉ុន្តែ​រដ្ឋសភា​មិន​ទាន់​មាន​ក្រមសីលធម៌​របស់​អ្នកតំណាង​រាស្ត្រ​នៅឡើយ​ទេ​។ លោកស្រី​បញ្ជាក់​ថា​« រដ្ឋសភា​មិន​ទាន់​មាន​ក្រមសីលធម៌​មួយ​ដាច់​ដោយឡែក​សម្រាប់ រៀបចំ និង​ចាត់ចែង​ប្រតិបត្តិ​របស់​សមាជិក​សភា​ក្នុង​ស្ថាប័ន​នៅឡើយ​ទេ​។ ដូច្នេះ​ដើម្បី មាន​គោលការណ៍​ជាក់លាក់​នោះ​ទេ ត្រូវ​មាន​ក្រមសីលធម៌​អ្នកតំណាង​រាស្ត្រ​មួយ ដាក់​ដោយឡែក ដែល​ក្រុម​នោះ​ត្រូវ​ចែង​គុណ​តម្លៃ និង​ពី​គោលការណ៍​ទូទៅ​ដែល​ប្រទេស​ជា​ច្រើន​បាន​ទទួលយក និង​អនុវត្ត​។ ការ​ធ្វើ​បែប​នេះ​ដើម្បី​បញ្ជាក់​ការ​បកស្រាយ​របស់​សមាជិក​សភា​ណាមួយ​ថា​ខុស ឬ​ត្រូវ​តាម​ការ​យល់​ឃើញ​របស់​បុគ្គល​ម្នាក់​ៗ »​។

លោកស្រី​បន្ត​ថា​បន្ថែម​ថា រដ្ឋសភា​មិន​ទាន់​មាន​ក្រមសីលធម៌​របស់​អ្នកតំណាង​រាស្ត្រ​នៅឡើយ​ទេ​។ ចំណែក​ព្រឹទ្ធសភា​កាលពី​សីហា ឆ្នាំ​២០១៧ កន្លង​មក​បាន​ចេញ​សេចក្តីសម្រេច ស្តី​ពី​គោលការណ៍​ក្រមសីលធម៌​របស់​សមាជិក​ព្រឹទ្ធសភា​រួច​ហើយ​។ លោកស្រី​បាន​សម្តែង និង​សង្ឃឹម​ជឿជាក់​ថា​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើក​នេះ នឹង​មានការ​ចូលរួម​មតិយោបល់​យ៉ាង​ផុសផុល និង​ផ្តល់​នូវ​បទ​ពិសោធន៍​ល្អ​ៗ ពី​វាគ្មិន និង​អ្នកចូលរួម ដើម្បី​ខ្លឹមសារ នៃ​សេចក្តី​ព្រាង​ក្រមសីលធម៌​កាន់តែ​មាន​ប្រសិទ្ធភាព​។
សូម​ជម្រាប​ថា ការ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តី​ពី​ក្រមសីលធម៌​អ្នកតំណាង​រាស្ត្រ របស់​រដ្ឋ​ស ភា​កម្ពុជា​នេះ​មានការ​ចូលរួម​ទីប្រឹក្សា​ផ្នែក​ច្បាប់​មក​ពី​ប្រទេស​ថៃ និង​ប្រទេស​ឥណ្ឌូ នេ​ស៊ី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ