ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ចៀន​ផ្សា​ភ្ជាប់​នឹង​ហានិភ័យ​​​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ

6 ឆ្នាំ មុន

ដោយ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​អាហារ​បំពង ឬ​ចៀន​ជា​ទៀងទាត់ មុន​ពេល​មាន​ផ្ទៃពោះ អាច​បង្កើន​ហានិភ័យ​របស់​ស្ត្រី ក្នុង​កា​រវិ​វ​ឍ្ឍ​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម អំឡុង​ពេល​មាន​ផ្ទៃពោះ​បាន ។ អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​មើល​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​២១.០០០​នាក់ អស់​រយៈពេល​ជាង​១០​ឆ្នាំ​។…

ដោយ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​អាហារ​បំពង ឬ​ចៀន​ជា​ទៀងទាត់ មុន​ពេល​មាន​ផ្ទៃពោះ អាច​បង្កើន​ហានិភ័យ​របស់​ស្ត្រី ក្នុង​កា​រវិ​វ​ឍ្ឍ​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម អំឡុង​ពេល​មាន​ផ្ទៃពោះ​បាន ។

អ្នក​ស្រាវជ្រាវ​បាន​ពិនិត្យ​មើល​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​២១.០០០​នាក់ អស់​រយៈពេល​ជាង​១០​ឆ្នាំ​។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ជំងឺ​ទឹកនោមផ្អែម បាន​កើនឡើង​ជិត​៨៥០​នៃ​ស្ត្រី​មាន​ផ្ទៃពោះ​នោះ ។

អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ធៀប​ទៅ​នឹង​ស្ត្រី​ដែល​បាន​ញ៉ាំ​អាហារ​ចៀន ឬ​បំពង​តិច​ជាង​ម្តង​ក្នុង​មួ​យស​ប្តា​ហ៍ មុន​នឹង​មាន​ផ្ទៃពោះ​នោះ ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ គឺ​លើស​ពី​១៣​ភាគរយ ចំពោះ​ស្ត្រី​ដែល​បាន​ញ៉ាំ​អាហារ​ទាំងនោះ​ពី​ម្តង​ទៅ​បី​ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

បន្ថែម​ពីលើ​នេះ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ គឺ​លើស​ពី​៣១ ភាគរយ​ចំពោះ​ស្ត្រី​ដែល​បាន​ញ៉ាំ​អាហារ​ចៀន ឬ​បំពង​៤​ទៅ​៦​ដង​ក្នុង​មួ​យស​ប្តា​ហ៍ ហើយ​ហានិភ័យ​នេះ​កាន់តែ​ទ្វេ ដង​ចំពោះ​ស្ត្រី​ដែល​បាន​ញ៉ាំ​វា​លើស​ពី​៧​ដង​ក្នុង​មួ​យស​ប្តា​ហ៍​។

ក្រោយ​ពី​អ្នក​ស្រាវជ្រាវ​បាន​មើល​លើ​ទិន្នន័យ​នៃ​ស​ន្ទ​ស្សន៍​នៃ​ទម្ងន់​ខ្លួន (BMI) រួច​មក ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ ក្នុង​ចំណោម​ស្ត្រី​ដែល​បាន​ញ៉ាំ​អាហារ​ចៀន ឬ​បំពង គឺ​នៅ​តែ​ខ្ពស់ ទោះជា​វា​ទាប​បន្តិច​ក៏​ដោយ​។

វេជ្ជបណ្ឌិត គូលី​ន ហ្សា​ង (Cuilin Zhang) បាន​និយាយ​ថា ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​បំពង ឬ​ចៀន​ដោយ​កំណត់ អាច​ជួយ​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម អំឡុង​ពេល​មាន​ផ្ទៃពោះ​បាន​។

អ្នក​ស្រាវជ្រាវ​បាន​បន្ថែម​ថា ការ​ស្រាវជ្រាវ​ទៅ​ថ្ងៃក្រោយ គឺ​ចាំបាច់ ដើម្បី​បញ្ជាក់​ពី​លទ្ធ​ផល និង​ដើម្បី​សិក្សា​បន្ថែម​អំពី​របៀប​ដែល​ការ​ញ៉ាំ​អាហារ​បំពង ឬ​ចៀន​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ ដែល​ជា​ផលវិបាក​ទូទៅ ពេល​មាន​ផ្ទៃពោះ​ដែល​អាច​ប៉ះពាល់​ដល់​ម្តាយ និង​កូន ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ