ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រប់ស្រួយ​ជា​អន្លក់​ឆ្ងាញ់ តែមាន​ប្រយោជន៍​ចំពោះ​សុខ​ភាព​ក៏​មិន​ធម្មតា​ដែរ

7 ឆ្នាំ មុន

ផ្លែ​ត្រប់ស្រួយ​ត្រូវ​បាន​ប្រជាជន​ខ្មែរ​យើង​ចំណាំ​យក​មក​ធ្វើ​ជា​អន្លក់​ផ្ទាប់​ជាមួយ​ផ្អក និង​ប្រហុក​ញ៉ាំ​យ៉ាង​ឆ្ងាញ់ ជា​ពិសេស​អ្នក​នៅ​ស្រុកស្រែ​ចំការ​តែ​ម្តង ។ ប៉ុន្តែ​ដល់​ពេល​វា​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​បែប​នេះ​ទើប​គេ​យក​មក​ទទួលទាន​នៅ​ក្នុង​ទីក្រុង​ផង​ដែរ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្រៅពី​ឆ្ងាញ់ តើ​អ្នកមាន​ដឹង​ថា ការ​ញ៉ាំ​អន្លក់​មួយ​ប្រភេទ​នេះ​អាច​ជួយ​អ្វី​ដល់​សុខភាព​មនុស្ស​យើង​ខ្លះទៅ?…

ផ្លែ​ត្រប់ស្រួយ​ត្រូវ​បាន​ប្រជាជន​ខ្មែរ​យើង​ចំណាំ​យក​មក​ធ្វើ​ជា​អន្លក់​ផ្ទាប់​ជាមួយ​ផ្អក និង​ប្រហុក​ញ៉ាំ​យ៉ាង​ឆ្ងាញ់ ជា​ពិសេស​អ្នក​នៅ​ស្រុកស្រែ​ចំការ​តែ​ម្តង ។ ប៉ុន្តែ​ដល់​ពេល​វា​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​បែប​នេះ​ទើប​គេ​យក​មក​ទទួលទាន​នៅ​ក្នុង​ទីក្រុង​ផង​ដែរ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ ក្រៅពី​ឆ្ងាញ់ តើ​អ្នកមាន​ដឹង​ថា ការ​ញ៉ាំ​អន្លក់​មួយ​ប្រភេទ​នេះ​អាច​ជួយ​អ្វី​ដល់​សុខភាព​មនុស្ស​យើង​ខ្លះទៅ?

បញ្ចុះ​សម្ពាធ​ឈាម
តើ​អ្នកមាន​ជំងឺ​លើស​សម្ពាធ​ឈាម​ដែរ​ទេ? ចូរ​ប្រាកដ​ថា អ្នក​ញ៉ាំ​ត្រប់ស្រួយ​នេះ​ជា​ទៀងទាត់​ផង​ទៅ ។ ដោយសារ​តែ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម ដែល​អាច​ពង្រីក​សរសៃឈាម​បាន ដូច្នេះ​បន្លែ​ដ៏​តូច​ច្រឡឹង​មួយ​នេះ​អាច​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​មនុស្ស​យើង​បាន ។ គ្រូពេទ្យ​ក៏​បាន​និយាយ​ទៀត​ថា ជាតិ​ប៉ូ​តា​ស្យូ​ម​ក៏​ល្អ​ក្នុង​ការ​គ្រប់គ្រង​ការ​ញ័រ​ដើមទ្រូង​ដែរ ។

បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល
ការ​ញ៉ាំ​ត្រប់វែង​ជា​ទៀងទាត់​ក៏​ជួយ​បញ្ចុះ​ចំនួន​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​បាន​ដែរ ។ ម្យ៉ាង​វិញទៀត អត្ថប្រយោជន៍​មួយ​នេះ​ប្រហែលជា​ជួយ​សង្គ្រោះ​សរសៃឈាម​អាក់ទែ​កុំ​ឲ្យ​ស្ទះ​បាន​។ កាលណា​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​ឡើង​ខ្ពស់ ហើយ​លើស​សម្ពាធ​ឈាម​ទៀត​គឺជា​កត្តា​ប្រឈម​មុខ​ដ៏​សំខាន់​នៃ​ជំងឺ​បេះដូង គាំងបេះដូង និង​ការ​គ្រោះថ្នាក់​ខួរក្បាល ។

បង្ការ​ការ​ទល់លាមក
បើសិនជា​អ្នក​ងាយ​នឹង​មាន​បញ្ហា​ចលនា​ពោះវៀន យក​ល្អ​គួរតែ​ញ៉ាំ​ត្រប់វែង​ឲ្យ​បាន​ច្រើន​​ផង​ទៅ ។ នេះ​ដោយសារ​តែ​វា​ជា​ប្រភព​ដ៏​ឆ្លាត​វៃ​មួយ​នៃ​ជាតិ​សរសៃ​ដែល​អាច​បោស​​ស្អាត​ជាតិពុល និង​ជួយ​រក្សា​ការ​រំលាយ​អាហារ​ក្នុង​ពោះវៀន​បាន​យ៉ាង​ល្អ​។ ជាតិ​សរសៃ​ក្នុង​ត្រប់ស្រួយ​នេះ ក៏​អាច​បង្ការ​ជំងឺ​ឬ​ស​ដូង​បាត និង​មហារីក​ពោះវៀនធំ​ផង ។

រក្សា​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ
ជំងឺ​ទឹកនោមផ្អែម​ព្រមទាំង​អ្នក​ដែល​ប្រឈម​ខ្ពស់​នឹង​ជំងឺ​នេះ​អាច​ទទួល​បាន​ប្រយោជន៍​យ៉ាងច្រើន​ពី​ការ​ញ៉ាំ​ត្រប់ស្រួយ​ជា​ទៀងទាត់ ដោយសារ​តែ​វា​ជួយ​សម្រួល​ជាតិ​ស្ករ​ក្នុង​ចរន្តឈាម​ឲ្យ​នៅ​ធម្មតា ។

រក្សា​ចំណង់​អាហារ​បាន​ល្អ
មនុស្ស​គ្រប់​គ្នា​ដែល​កំពុង​តែ​ព្យាយាម​សម្រក​ទម្ងន់ គួរតែ​បញ្ចូល​ត្រប់ស្រួយ​ទៅ​ក្នុង​របប​អាហារ​ពួក​គេ​ទៅ ។ ការ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់ វា​នឹង​អាច​ជួយ​ទប់ស្កាត់​ការ​ឃ្លាន​អាហារ​ច្រើន​ៗ​បាន ។ ត្រប់ស្រួយ​ក៏​មាន​ជាតិ​ខ្លាញ់ saturated fat និង​កាឡូរី​ទាប​ដែរ ។ ពិត​ណាស់ ការ​ញ៉ាំ​ត្រប់ស្រួយ ជាមួយនឹង​ការ​ហាត់ប្រាណ​ទៀងទាត់ គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​ក្នុង​ការ​រក្សា​ទម្ងន់​ឲ្យ​នៅ​ថេ ។

ពង្រឹង​ដល​ប្រព័ន្ធ​ភាពស៊ាំ
យោង​ទៅ​តាម​អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ បាន​ឲ្យ​ដឹង​ថា ត្រប់ស្រួយ​គឺជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​វីតាមីន C ។ អ្នក​អាច​នឹង​ទទួល​បាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំងក្លា​តាម​រយៈ​ការ​ញ៉ាំ​ត្រប់​ស្រួយ​ទៀងទាត់ ។ ម្យ៉ាងវិញទៀត វីតាមីន C ក៏​សំខាន់​សម្រាប់​ថែរក្សា​សក់ ក្រចក និង​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ និង​គួរ​ឲ្យ​ស្រឡាញ់​ដែរ ៕​

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ