ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​ចិន​នេះ​ខ្លាំង​ម៉្លេះខឹង​នាង​មិន​ព្រមទៅ​ផ្ទះសំណាក់​ជាមួយ​ភ្ញៀវ​ទាត់​ធាក់​នាង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ក្នុង​ចំនោម​គ្នា​៣​នាក់​ត្រូវ​បាន​ថៅកែ​ខារ៉ាអូខេ​មួយ​កន្លែង​នៅ​ផ្សារ​រតនា​ផ្លា​ហ្សា​បឹង​ត្របែក​ប្រើ​អំពើ​ហិង្សា​វាយ​ទាត់​ធាក់​ដោយសារ​តែ​ក្រុម​នារី​នោះ​មិន​ព្រម​កំដរ​ភ្ញៀវ​ចេញ​ទៅ​ខា​ក្រៅ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ពេញ​មុខ​ហាង​ខារ៉ាអូខេ ហេតុ​កា​ណ៏​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​នៅ​ផ្សារ​រតនា​ផ្លា​ហ្សា​បឹង​ត្របែក ចំណុច​ខារ៉ាអូខេ QI HAO GONG GOAN…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​ក្នុង​ចំនោម​គ្នា​៣​នាក់​ត្រូវ​បាន​ថៅកែ​ខារ៉ាអូខេ​មួយ​កន្លែង​នៅ​ផ្សារ​រតនា​ផ្លា​ហ្សា​បឹង​ត្របែក​ប្រើ​អំពើ​ហិង្សា​វាយ​ទាត់​ធាក់​ដោយសារ​តែ​ក្រុម​នារី​នោះ​មិន​ព្រម​កំដរ​ភ្ញៀវ​ចេញ​ទៅ​ខា​ក្រៅ បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ពេញ​មុខ​ហាង​ខារ៉ាអូខេ ហេតុ​កា​ណ៏​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​យប់​នៅ​ផ្សារ​រតនា​ផ្លា​ហ្សា​បឹង​ត្របែក ចំណុច​ខារ៉ាអូខេ QI HAO GONG GOAN សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន ។

នារី​រង​គ្រោះ​សុំ​មិន​ប្រាប់​អត្តសញ្ញាណ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពួក​គាត់​ទាំង​៣​នាក់​ជា​ជនជាតិ​ខ្មែរ​មិន​បាន​​ធ្វើការ​នៅ​ទីនោះ​ទេ ហើយ​ពួក​គាត់​ទៅ​ធ្វើការ​នៅ​ទីនោះ​ដោយសារ​តែ​ស្គាល់​មិត្តភក្តិ​ធ្វើការ​នៅ​​ទីនោះ​ទូរស័ព្ទ​ហៅ​ទៅ​ធ្វើការ​យក​តែ​លុយ​ធីប​តែ​ប៉ុណ្ណោះ ។ ពេល​ទៅ​ដល់​ដល់​ខារ៉ាអូខេ​ខាង​លើ​ពួក​គាត់​បាន​ឡើង​ទៅ​ជាន់​ទី​បួន​បន្ទប់ VIP 1 នៅ​ក្នុង​នោះ​មាន​ភ្ញៀវ​ប្រមាណ​ជា​១០​នាក់​សុទ្ធ​តែ​ភ្ញៀវ​ជនជាតិ​ចិន​ពួក​នាង​ក៏​បាន​ចូល​ទៅ​ក្នុង​បន្ទប់​នោះ​ហើយ​សួរនាំ​ទៅ​ដឹង​ថា ភ្ញៀវ​ជនជាតិ​ចិន​ទាំង​នោះ​បម្រុង​នាំ​ពួក​នាង​ទៅ​ផ្ទះសំណាក់​តែ​ពួក​នាង​មិន​ព្រម​ក៏​បើកទ្វារ​ដើរ​ចេញ​មក​ក្រៅ​វិញ​ក៏​ត្រូវ​​ថៅកែ​ហាង​ជា​ជនជាតិ​ចិន និង​បក្សពួក​ឃាត់​មិន​ឱ្យទៅ​ហើយ​បង្ខំ​ឱ្យ ពួក​នាង​បម្រើភ្ញៀវ​វិញ​តែ​ពួក​​នាង​មិន​ព្រម​ក៏​ដើរ​ចេញ​ទៅ​ក៏​ត្រូ​ថៅកែ​ហាង​ជា​ជនជាតិ​ចិន​ដែរ​នោះ​ខឹង​បាន​ស្ទុះ​ទៅ​ធាក់​ពីក្រោយ​​នារី​ម្នាក់​ក្នុង​ចំណោម​៣​នាក់​ហើយ​បោច​សក់​វាយដំ​លើ​រូបរាង​កាយ​នាង​ដែល​ជា​ស្ត្រី​ទន់ខ្សោយ​​ទាំង​កំរោល​បណ្តាល​ឲ្យ​របួស និង​បង្ក​ការ​ភ្ញាក់​ពាសពេញ​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ​ថៅកែ​ជនជាតិ​នោះ​បាន​សង​សំណង​ទៅ​ពួក​នាង​ចំនួន​៥០០​ដុល្លារ​តែ​ពួក​នាង​មិន​​ព្រម​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគ​បាល​បឹង​ត្របែក និង​សំណូមពរ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ជួយ​រក​យុត្តិធម៌​ជូន​ពួក​គាត់​ផង ព្រោះ​ទ​ង្វើ​នេះ​ហាក់បីដូចជា​មិន​ឱ្យ​តម្លៃ​លើ​ស្ត្រី​ខ្មែរ​​សោះ ៕

https://www.facebook.com/KohSantepheapFireBuzz/videos/1899834496974181/

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ