ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ណាស់ ប្តី​ចាក់​ប្រពន្ធ​ហើយ​រត់ ចុង​ក្រោយ​ស្លា.ប់​ទាំង​២

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឲ្ស​ង្វេ​គ​បំផុត​ដោយ​បុរស​ជា​ប្តី​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់ នៅ​ក្បែរ​គុម្ព​ចេក ចំនែក​ប្រពន្ធ​វិញ​បាន​ដេក​ស្លាប់​នៅ​លើ​ផ្ទះ​ឈើ ដោយ​មាន​ស្នាម​ចាក់​.​ក ។ ហេតុការណ៍​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ២០១៨…

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឲ្ស​ង្វេ​គ​បំផុត​ដោយ​បុរស​ជា​ប្តី​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ដេក​ស្លាប់
នៅ​ក្បែរ​គុម្ព​ចេក ចំនែក​ប្រពន្ធ​វិញ​បាន​ដេក​ស្លាប់​នៅ​លើ​ផ្ទះ​ឈើ ដោយ​មាន​ស្នាម​ចាក់​.​ក ។ ហេតុការណ៍​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​វេលា​ម៉ោង​៥​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ២០១៨ ស្ថិត​នៅ​ភូមិ​អំពិល ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ ។

លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ឲ្យ​ដឹង​ថា អ្នក​ដែ
ល​ស្លាប់​ទាំង​ពីរ​នាក់​នោះ​មាន​ទី​១-​ប្តី​ឈ្មោះ ឡា​ច ធា អាយុ​៣៨​ឆ្នាំ មានមុខ​របរ​ចិញ្ចឹម​ត្រី សព​ប្រទះ​ឃើញ​ដេក​ស្លាប់​ចម្ងាយ​ពី​ផ្ទះ​ប្រមាណ​២០០០​ម៉ែត្រ និង​ប្រពន្ធ​ឈ្មោះ ស ស្រី​ណេ​ង អាយុ​៣៦​ឆ្នាំ នៅ​លើ​ផ្ទះ ដោយ​មាន​ស្នាម​ចាក់​.​ក ចំនួន​ពីរ​កន្លែង​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត​ប្រាប់​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​នូវ​សេចក្តី
រាយការណ៍​ខាងលើ​នេះ ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​បាន​ចាត់
ឲ្យ​រូប​លោក​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ដល់​ផ្ទះ​កើតហេតុ ដោយ​មាន​កិច្ចសហការ​ជាមួយនឹង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រី​សន្ធរ បើក​កិច្ច​ប្រតិបត្តិការ​ស៊ើបអង្កេត និង​កោសល្យ​វិ​ច្ច័​យស​ព ដើម្បី​រក​មូល
ហេតុ​ច្បាស់លាស់ តើ​បណ្តាល​មក​ពី​អ្វី​នោះ?

តាម​ការ​សន្និដ្ឋាន​ក្នុង​ជំហាន​បឋម​ករណី​នេះ​អាច​ជា​ទ​ង្វើ​របស់​ប្តី​ដោយ​បាន​ចាក់​.​ប្រពន្ធ បណ្តាល​ឲ្យ​ស្លាប់ ហើយ​ក៏​បាន​រត់គេច​ខ្លួន ដើម្បី​កុំ​ឲ្យ​សមត្ថកិច្ច​ចាប់ ហើយ​ក៏​បាន​ស្លាប់​នៅ​តាម​ផ្លូវ​ក្បែរ​គុម្ព​ចេក តែ​មិន​មាន​ស្លាកស្នាម​របួស​លើ​ខ្លួនប្រាណ​នោះ​ទេ ។ ក្រោយ​ពី​បាន​ពិនិត្យ​សព​រួចរាល់​បាន​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត​បញ្ជាក់​ថា បុរស​ជា​ប្តី​បាន​កើត​វិបត្តិ​ផ្លូវចិត្ត
ប៉ុន្មាន​ថ្ងៃ មុន​ពេល​កើតហេតុ​ដោយ​មិន​ហូប​បាយ​នោះ​ទេ គឺ​កើតឡើង​ដោយសារ តែ​ប្រចណ្ឌ​ប្រពន្ធ           ​របស់​ខ្លួន លុះ​មក​ដល់​យប់​ថ្ងៃ​ទី​២២ ខែមេសា​នេះ ស្រប​ពេល​ដែល​ប្រពន្ធ និង​កូនប្រុស​ម្នាក់​អាយុ​១០​ឆ្នាំ​កំពុង​ដេក លុះដល់​ពេល​ដែល​យប់​ជ្រៅ​ក៏​បាន​យក​កាំបិត​ទៅ​ចាក់​បំពង់​.​ក​ប្រពន្ធ​បណ្តាល​ឲ្យ​ស្លាប់ ។ បន្ទាប់​មក​បាន​រត់គេច​ខ្លួន​ចេញពីផ្ទះ​បាន​ចម្ងាយ​ប្រមាណ​២០០០​ម៉ែត្រ​ក៏​បាន​ស្លាប់​ដោយសារ តែ​ខ្យល់គ ព្រោះតែ​មិន​បាន​ទទួលទាន​បាយ​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ