ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​បុរាណសម័យ​អង្គរ​ចំនួន​11​ ដែល​យើង​ជិះ​កាត់​រាល់​ថ្ងៃ​ហើយ​មិន​ដឹង

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​បុរាណវិទ្យា​រក​ឃើញ​ថា កំណាត់​ផ្លូវជាតិ​លេខ​៦ ពី​បាគង​ទៅ​ទីប្រជុំជន​កំពង់ក្តី គឺ​រត់​លើ​កំណាត់​ផ្លូវ​បុរាណ​ពី​សម័យ​អង្គរ​នេះ​មាន​ស្ពាន​បុរាណ​ចំនួន​២១ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ស្ពាន​បុរាណ​ចំនួន​១០​ខូច​បាត់​រូបរាង ហើយ​មាន​នៅ សល់​តែ​ស្ពាន​ចំនួន​១១​ប៉ុណ្ណោះ ដែល​អាច​នៅ​ប្រើប្រាស់​បាន…

ខេត្តសៀមរាប ៖ បើ​តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​បុរាណវិទ្យា​រក​ឃើញ​ថា កំណាត់​ផ្លូវជាតិ​លេខ​៦ ពី​បាគង​ទៅ​ទីប្រជុំជន​កំពង់ក្តី គឺ​រត់​លើ​កំណាត់​ផ្លូវ​បុរាណ​ពី​សម័យ​អង្គរ​នេះ​មាន​ស្ពាន​បុរាណ​ចំនួន​២១ ក៏​ប៉ុន្តែ​បច្ចុប្បន្ន​ស្ពាន​បុរាណ​ចំនួន​១០​ខូច​បាត់​រូបរាង ហើយ​មាន​នៅ សល់​តែ​ស្ពាន​ចំនួន​១១​ប៉ុណ្ណោះ ដែល​អាច​នៅ​ប្រើប្រាស់​បាន ។

ការ​ខូចខាត​បាត់បង់​ស្ពាន​នេះ​ក៏​ព្រោះតែ​កត្តា​ពេលវេលា ការ​ខ្វះខាត​កិច្ចការ​គាំពារ​នា​ពេល​ប្រទេស​ស្ថិត​ក្នុង​ស្ថាន​ប្រទាញប្រទង់​ដោយសារ​សង្គ្រាមស៊ីវិល ហើយ​ស្ពាន​ដែល​មាននៅ​សល់​ទាំង​១១​នោះ​មាន​ដូច​ជា ស្ពាន​អូរ​ចិ​ញ្ជៀ​ន ស្ពាន​តូច ស្ពានថ្ម​បាយក្រៀម ស្ពានថ្ម ស្ពាន​តា​មាស ស្ពាន​ភូមិ​អូរ ស្ពាន​ថ្នល់​ដាច់ ស្ពាន​ស្វាយ ស្ពាន​បឹង​អំពិល ស្ពាន​ខ្ពស់ និង​ស្ពាន​ព្រះ​ទិស ។

កន្លង​មក​ស្ពាន​បុរាណ​ទាំង​១១​នេះ មានការ​ទ្រុឌទ្រោម​ខ្លាំង ទើប​នៅ​ឆ្នាំ​២០១៣ នៅ​ពេល​ជួសជុល​ផ្លូវជាតិ​លេខ​៦​ឡើង​វិញ ទើប​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ស្នើ​សុំ​ក្រសួង​សាធា​រណការ និង​ដឹក​ជញ្ជូន និង​ក្រុមហ៊ុន​ចិន​ដែល​ទទួល​ម៉ៅ​ការ​ធ្វើ​ផ្លូវ​វាង​ស្ពាន​បុរាណ​ទាំង​នោះ ​ដើម្បី​ថែរក្សា អភិរក្ស​ស្ពាន​ទាំងនោះ​ឱ្យ​បាន​គង់វង្ស​ត​កូនចៅ និង​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​ផង​ដែរ ។

ក្នុង​ន័យ​ថែរក្សា និង​លើក​តម្លៃ​ស្ពាន​បុរាណ​ទាំងនោះ នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​យកចិត្ត​ដាក់​ថែទាំ និង​លើក​តម្លៃ​ស្ពាន​បុរាណ ដូច​ជា ស្ពាន​ព្រះ​ទិស ដោយ​ដាក់​ឱ្យ​មាន​ភ្នា​ក់​អភិរក្ស​ចំនួន​៤​នាក់ បំពេញការងារ​ជា​អចិន្ត្រៃយ៍ បាន​កសាង​រោង​ឆ្មាំ​១​ខ្នង បង្គន់​អនាម័យ​១​ខ្នង មាន​៤​បន្ទប់ សម្រាប់​បម្រើ​ទេសចរ ។

ដោយឡែក​ស្ពាន​បុរាណ​ចំនួន​១០​ទៀត បាន​ដាក់​ស្លាក​ឈ្មោះ​ស្ពាន​បុរាណ​តាម​ស្ពាន នីមួយ​ៗ ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​បាន​ស្គាល់ ព្រមទាំង​សម្អាត​ជា​រៀង​រាល់​ខែ រួម​មាន​៖ ការ​កាប់​ឆ្ការ​រុក្ខជាតិ​តូច​ធំ រើស​សំរាម​ជុំវិញ​ស្ពាន និង​មើល​ស្ថានភាព​ស្ពាន​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ