ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​កំពុង​ដេក​ដើរទៅ​ដាស់ លទ្ធផល​ម្នាក់​ខៀវ​ភ្នែក​ឆ្វេង ម្នាក់​ខៀវ​ភ្នែក​ស្តាំ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សន្តិសុខ​ក្រុមហ៊ុនឯកជន​ដែល​យាម​នៅ​ក្នុង​ក្រុមហ៊ុន លី ហួរ ពីរ​នាក់​បាន​ឈ្លោះប្រកែក​គ្នា​រហូត​ឈាន​ទៅ​ដល់​ការ​វាយតប់​គ្នា​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨…

រាជធានីភ្នំពេញ ៖ សន្តិសុខ​ក្រុមហ៊ុនឯកជន​ដែល​យាម​នៅ​ក្នុង​ក្រុមហ៊ុន លី ហួរ ពីរ​នាក់​បាន​ឈ្លោះប្រកែក​គ្នា​រហូត​ឈាន​ទៅ​ដល់​ការ​វាយតប់​គ្នា​ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់ ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ក្នុង​ក្រុមហ៊ុន លី ហួរ តាម​បណ្តោយ​ផ្លូវ​៥៩៨ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។

ជន​បង្ក​មានឈ្មោះ យៃ សុខ​ដឿ​ន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​សន្តិសុខ​ឯកជន​ក្រុមហ៊ុន​មួយ ស្នាក់​នៅ​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក មានស្រុក​កំណើត​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។ ចំណែក​ឯ​រង​គ្រោះ​មានឈ្មោះ​កង វុ​ទ្ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​សន្តិសុខ​ឯកជន​ក្រុមហ៊ុន​ដូច​គ្នា​ស្នាក់​នៅ​កន្លែង​កើតហេតុ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ និង​ជន​បង្ក​ខាងលើ​រួម​ទាំង​សន្តិសុខ​ប៉ុន្មាន​នាក់​ទៀត​បាន​ធ្វើការ​យាមកាម​នៅ​ក្រុមហ៊ុន លី ហួរ ខាងលើ​ជា​ធម្មតា ។ លុះដល់​វេលា​កើតហេតុ​ស្រាប់តែ​ជន​រង​គ្រោះ​បាន​ទៅ​ដេក​នៅ​លើ​ប៉ៅ​អ៊ី​នៅ​ជាប់​ទ្វារ​ចក្រ​ចូល​ក្រុមហ៊ុន លី ហួរ ខាងលើ ខណៈ​ដែល​ជន​បង្ក​មក​ពី​ដើរ​ល្បាត​វិញ​ឃើញ​ជន​រង​គ្រោះ​កំពុង​ដេក ។ ជន​បង្ក​ក៏​បាន​ទៅ​ដាស់ និង​ស្តី​ឲ្យ​ជន​រង​គ្រោះ​តែ​ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ងើប​រួច​ហើយ​ក៏​ដេក​ទៅ​វិញ​បន្ទាប់​មក​ជន​បង្ក​ក៏​វាយ​ជន​រង​គ្រោះ​មួយ​ដៃ​ចំ​ភ្នែក​ខាងស្តាំ​ទើប​បង្ក​ឲ្យ​ជន​រង​គ្រោះ​ខឹង​ក៏​វាយតប​តទៅ​វិញ​ទៅ​មក​បណ្តាល​ឱ្យ​ជន​បង្ក​រង​របួស​ខៀវ​ភ្នែក​ខាងឆ្វេង ចំណែកឯ​ជន​រង​គ្រោះ​រង​របួស​ខៀវ​ភ្នែក​ខាងស្តាំ​បន្ទាប់​មក​ក៏​ឃើញ​មាន​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ ។

បើ​តាម​សម្តី​ពី​ជន​បង្ក​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​ធ្វើការ​ដើរ​ល្បាត​ក្នុង​ក្រុមហ៊ុន លី ហួរ ខាងលើ​លុះដល់​វេលា​កើតហេតុ​ក៏​មាន​រថយន្ត​បើក​ចូល​មក​ក្នុង​ក្រុមហ៊ុន​តែ​មិនឃើញ​ជន​រង​គ្រោះ​បើកទ្វារ​ឱ្យ​រថយន្ត​ចូល​នោះ​ទេ ។ បន្ទាប់​មក​គាត់​ក៏​រត់​ទៅ​បើកទ្វារ​ឲ្យ​រថយន្ត​ចូល​មក​ក្នុង​ក្រុមហ៊ុន​ហើយ​ក៏​ឃើញ​ជន​រង​គ្រោះ​កំពុង​ដេក​នៅ​លើ​ប៉ៅ​អី​ជិត​ទ្វារ​ពេល​នោះ​គាត់​ក៏​បាន​ដើរទៅ​ដាស់​ប្រាប់​មិន​ឲ្យ​ដេក​នៅ​ក្នុង​ម៉ោង​ការងារ​ស្រាប់តែ​ជន​រង​គ្រោះ​ងើប​មក​ហើយ​ក៏​ដេក​ទៅ​វិញ​ដោយ​មិន​ស្តាប់​គាត់​នោះ​ទេ ធ្វើ​ឲ្យ​គាត់​ខឹង និង​ជន​រង​គ្រោះ​ហើយ​ក៏​វាយ​មួយ​ដៃ​ទើប​បណ្តាល​ឲ្យ​មាន​កើតជា​ករណី​ហិង្សា​វាយតប​គ្នា​តែ​ម្តង​ទៅ ។

បើ​តាម​សម្តី​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​ដើរ​ល្បាត​នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ ហើយដោយ​គាត់​អស់កម្លាំង​ពេក​ព្រោះ​គាត់​ធ្វើការ​ជា​សន្តិសុខ​យាម​ពីរ​កន្លែង​ហើយ​គាត់​ក៏​បាន​ស​ង្ងំ​ដេក​មួ​យស​ន្ធុះ​ទៅ ។ បន្ទាប់​មក​ស្រាប់តែ​ជន​បង្ក​ដើរមក​ហើយ​វាយ​គាត់​មួយ​ដៃ​រួច​គាត់​ក៏​វាយតប​តទៅ​វិញ​តែ​ម្តង​ទៅ ។ ជន​រង​គ្រោះ​បន្ត​ថា ពី​មុន​ជន​បង្ក​ក៏​ធ្លាប់​ប្រើ​អំពើ​ហិង្សា​ដាក់​មក​លើ​រូប​គាត់​ពីរ​បី​ដង​រួច​មក​ហើយ​តែ​គាត់​មិន​តបត​ទៅ​វិញ​នោះ​ទេ រហូត​មក​វេលា​កើតហេតុ​ដោយ​គាត់​ទ្រាំ​លែង​បាន​ក៏​វាយតប​តទៅ​ម្តង​ទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ