ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាផ្សព្វផ្សាយ​សៀវភៅលេខកូដ​ចំណាត់​ថ្នាក់​ស្តង់ដា​វិស័យ​​សេដ្ឋ​កិច្ច​​ជាផ្លូវការ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រសួង​ផែនការបានប្រកាស​​ផ្សព្វផ្សាយ​ពីចំណាត់ថ្នាក់​​ស្តង់ដា​វិស័យ​សេដ្ឋ​កិច្ច​​កម្ពុជា ដើម្បីបង្ក​លក្ខណៈ​​ងាយ​ស្រួលដល់​អ្នក​វិភាគ និង​អ្នក​សិក្សាស្រាវជ្រាវ​ផ្សេងៗ​​ក្នុងការ​ប្រើ​ប្រាស់​លេខ​កូដ​ចំណាត់ថ្នាក់​ស្តង់ដាវិស័យ​សេដ្ឋ​កិច្ច​​ឱ្យ​បាន​ត្រឹមត្រូវ​ប្រកប​ដោយ​គុណភាព​​ខ្ពស់ ។

ថ្លែង​ក្នុងពិធី​ប្រកាស​​ផ្សព្វផ្សាយ​​ស្តីពីចំណាត់ថ្នាក់​ស្តង់ដា​​វិស័យ​សេដ្ឋ​កិសច្ច​​កម្ពុជា​ កាលពីថ្ងៃទី​​២២ មករា ២០១៣ ​នៅសណ្ឋាគារ​សាន់វេ លោក​ទេស​រដ្ឋ​

រាជធានីភ្នំពេញ ៖ ក្រសួង​ផែនការបានប្រកាស​​ផ្សព្វផ្សាយ​ពីចំណាត់ថ្នាក់​​ស្តង់ដា​វិស័យ​សេដ្ឋ​កិច្ច​​កម្ពុជា ដើម្បីបង្ក​លក្ខណៈ​​ងាយ​ស្រួលដល់​អ្នក​វិភាគ និង​អ្នក​សិក្សាស្រាវជ្រាវ​ផ្សេងៗ​​ក្នុងការ​ប្រើ​ប្រាស់​លេខ​កូដ​ចំណាត់ថ្នាក់​ស្តង់ដាវិស័យ​សេដ្ឋ​កិច្ច​​ឱ្យ​បាន​ត្រឹមត្រូវ​ប្រកប​ដោយ​គុណភាព​​ខ្ពស់ ។

ថ្លែង​ក្នុងពិធី​ប្រកាស​​ផ្សព្វផ្សាយ​​ស្តីពីចំណាត់ថ្នាក់​ស្តង់ដា​​វិស័យ​សេដ្ឋ​កិសច្ច​​កម្ពុជា​ កាលពីថ្ងៃទី​​២២ មករា ២០១៣ ​នៅសណ្ឋាគារ​សាន់វេ លោក​ទេស​រដ្ឋ​មន្ត្រី ឆាយ ​ថន រដ្ឋ​មន្ត្រីក្រសួង​​ផែនការ​មាន​ប្រសាសន៍ថា លទ្ធផល​ដែល​សម្រេច​បាន​នាពេល​បច្ចុប្បន្ន​​នេះពិតជា​មាន​សារ​សំខាន់​ណាស់​សម្រាប់​កម្ពុជា​ដែលមាន​លេខកូដ​ជាតិ​​មួយ​មានលក្ខណៈ​លំអិត​ក្នុង​ការ​កំណត់​លើ​វិស័យ​សេដ្ឋ​កិច្ច​​ ស្រប​តាម​បរិបទ​កម្ពុជា ហើយ​បង្ហាញ​ឱ្យ​ឃើញថា ប្រព័ន្ធ​ស្ថិតិ​នៅ​កម្ពុជា​កាន់តែរីក​មច្រើន​ដូច​បណ្តា​ប្រទេស​​ផ្សេងៗ​​នៅក្នុងតំបន់​​ និង​នៅលើ​ពិភព​លោក ៕