ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​កណ្ដាល​រាជា​ធានី​ភ្នំពេញ​ឃាត់ខ្លួន​បាន​៧១​នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​មាន​សម្ថ​កិច្ច​បង្ក្រាប​ល្បែងស៊ីសង​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​ទ្រង់ទ្រាយ​ធំ​នៅ​ផ្សារ​សុរិយា​ម៉​ល ឃាត់ខ្លួន​មនុស្ស​ជាង​៧០​នាក់ និង​ដកហូត​ទូរ​ហ្គេ​ម​បាន​ចំនួន​៨៤​ទូ ។ លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​មាន​សម្ថ​កិច្ច​បង្ក្រាប​ល្បែងស៊ីសង​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​ទ្រង់ទ្រាយ​ធំ​នៅ​ផ្សារ​សុរិយា​ម៉​ល ឃាត់ខ្លួន​មនុស្ស​ជាង​៧០​នាក់ និង​ដកហូត​ទូរ​ហ្គេ​ម​បាន​ចំនួន​៨៤​ទូ ។ លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មានការ​សហ​ការណ៍​អំពី​សំណាក់ លោក ប៊ុ​ន សត្យា ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​ដែល​មាន​ទ្រង់ទ្រាយ​ធំ​មួយ​ដោយ​បាន​ធ្វើ​ឡើង​ទៅ​លើ​ទីតាំង​ចំនួន​៣​ទីតាំង ដោយ​បាន​ធ្វើការ​ឃាត់​ខ្លូ​ន​មនុស្ស​ប្រុស​ស្រី​ចំនួន​៧១​នាក់ និង​ដកហូត​ទូរ​ហ្គេ​មរ​ហូត​ទៅ​ដល់​ចំនួន​៨៤​ទូ​ផង​ដែរ ។

ប្រតិបត្តិ​ការណ៍​នេះ​ដែរ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​០៤​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ ទៅ​តាម​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ចំនួន​៣​ទីតាំង ក្នុង​ផ្សារ​សុរិយា​ម៉​ល ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៧២ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​សម្ថ​កិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុងថ្ងៃនេះ​ដែរ ក្រោម​ការ​ដឹកនាំ និង​ដឹកនាំ​ដោយ​ផ្ទាល់​អំពី​សំណាក់​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ធ្វើការ​សហ​ការណ៍​ជាមួយ​និង​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដែល​ដឹកនាំ​ដោយ លោក ប៊ុ​ន សត្យា ជា​ប្រធាន​បាន​ចុះ​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​នូវ​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​ដែល​ជា​ល្បែងស៊ីសង​ខុសច្បាប់​ចំនួន​៣​ទីតាំង​នៅ​ផ្សារ​សុរិយា​ម៉​ល​នេះ ។

ក្នុង​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ល្បែងស៊ីសង​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​ដ៏​ធំ​នេះ​ដែរ កម្លាំង​របស់​លោក​បាន​ធ្វើ​កាត​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៧១​នាក់​ក្នុង​នោះ​ក៏​មាន​មេកា ប្រុស​ស្រី​ចំនួន​៤​នាក់​ក៏​ត្រូវ​វាយ​ខ្នោះ​ផង​ដែរ ។ តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រៅពី​ធ្វើការ​ឃាត់ខ្លួន​ទាំង​អ្នកលេង និង​មេកា​ទាំង​៧១​នាក់​នេះ កម្លាំង​មាន​សម្ថ​កិច្ច​របស់​លោក​ក៏​បាន​ធ្វើការ​ដកហូត​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​៥៨​ទូ និង​ទូ​បៀ​ចំនួន​២៦​ទូ សរុប​ទាំងអស់​មាន​រហូត​ទៅ​ដល់​ចំនួន​៨៤​ទូ​ឯ​ណ្ណោះ និង​ម៉ូតូ​ចំនួន​ជាង​១០​គ្រឿង​ផង​ដែរ ។ ក្រោយ​ពី​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់​ទាំង​៣​ទីតាំង​ខាងលើ​រួច​មក មនុស្ស​ប្រុស​ស្រី​ចំនួន​៧១​នាក់ ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​៥៨​ទូ និង​ទូ​ហ្គេ​ប​បៀ​ចំនួន​២៦​ទូ សរុប​មាន​ចំនួន​៨៤​ទូ និង​ម៉ូតូ​ចំនួន​ជាង ១០​គ្រឿង​នោះ បាន​បញ្ជូន​យក​ទៅ​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៅ​ទៀត ចំណែកឯ​ទីតាំង​ទាំង​៣​កន្លែង​នោះ ក៏​ត្រូវ​បាន​បិទ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ