ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​គ្រឿងញៀ.ន​ខេត្ត បញ្ជូន​ខ្លួន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន នគរបាល​ស្រុក​វ៉ា​រិ​ន បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក​ជួញដូរ និង​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ដោយ ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ និង​វត្ថុ​តាង…

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន នគរបាល​ស្រុក​វ៉ា​រិ​ន បាន​ចុះ​បង្ក្រាប​ករណី​រក្សា​ទុក​ជួញដូរ និង​ចាត់ចែង​ឲ្យ​ប្រើប្រាស់​ដោយ ខុសច្បាប់​នូវ​សារធាតុ​ញៀន រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៣​នាក់ និង​វត្ថុ​តាង រួច​យក​មក​ធ្វើការ​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ ទៅ​តាម​ផ្លូវច្បាប់​។ ហេតុ​ការ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នោះ ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​វត្ត ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប​។

  តាម​ប្រភព​ពី​ប៉ូលិស​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​ថា ជនសង្ស័យ​ចំនួន​០៣​នាក់ មាន​៖​ទី​១/​ឈ្មោះ ឈី​ន គី​ម ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៤ មុខរបរ​ជាងឈើ មាន​ទីលំនៅ​ភូមិ​ព្រៃ​ខ្នុរ ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប (​ជួញដូរ​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) ទី​២/​ឈ្មោះ មាស សំរិត ហៅ និ​ត ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៩៥ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​វត្ត ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប​( រក្សា​ទុក​និង​ជួញដូរ​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​) និង ទី​៣/​ឈ្មោះ ឆៃ វាសនា ហៅ​បារាំង រឺ យ៉ែ​ម ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៨​មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ពោធិ៍ ឃុំ​ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ (​ចាត់ចែង​)(​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​)​។

ក្រោយ​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​ក្នុង​នោះ ដកហូត​បាន​វត្ថុ​តាង​រួម​មាន​៖​ម្សៅ​មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក​ចំនួន​០៣​កញ្ចប់ ស្មើនឹង​ទំងន់​០,២​ក្រាម ទាំង​សំបក ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​០១​គ្រឿង ឧបករណ៍​ប្រើប្រាស់ និង​សម្ភារ​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន ទូរស័ព្ទ​ដៃ​ចំនួន​០៣​គ្រឿង​។ ជនសង្ស័យ​ទាំង​៣​នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ខ្លួន ទៅ​សាលាដំបូង​ខេត្ត នា​សៀ​ល​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ