ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ប្រើ​ថ្នាំ​គ្រាប់​ជាតិ​ដែក​​​ក្នុង​កម្រិត​ដែល​សុវត្ថិភាព

6 ឆ្នាំ មុន

សារជាតិ​ដែក គឺ​បាន​ជួយ​ដល់​កោសិកា​គ្រាប់​ឈាមក្រហម​ក្នុង​ការ​បញ្ជូន​អុក​ស៊ី​សែន​ពី​ក្នុង​សួត​ទៅ​កាន់​កោសិកា ផ្សេង​ៗ​ទៀត នៅ​ក្នុង​រាង​កាយ ។ នៅ​ពេល​អុក​ស៊ី​សែន​ទាំង​នោះ​​ត្រូវ​បាន​បញ្ជូន​ហើយ នោះ​សារជាតិ​ដែក​បាន​ជួយ​កោសិកា​គ្រាប់​ឈាមក្រហម​ក្នុង​ការ​ដឹក​ជញ្ជូន​ត្រលប់​មក​វិញ​នូវ​កាក​សំណល់​នៃ​កាបូនឌីអុកស៊ីត​ចូល​ទៅ​ក្នុង​សួត និង​បញ្ចេញ​មក​ក្រៅ​តាម​រយៈ​កា​រដក​ដង្ហើមចេញ ។ សារជាតិ​ដែក​ក៏​មាន​តួនាទី​ផង​ដែរ​នៅ​ក្នុង​ប្រតិកម្ម​គីមី…

សារជាតិ​ដែក គឺ​បាន​ជួយ​ដល់​កោសិកា​គ្រាប់​ឈាមក្រហម​ក្នុង​ការ​បញ្ជូន​អុក​ស៊ី​សែន​ពី​ក្នុង​សួត​ទៅ​កាន់​កោសិកា ផ្សេង​ៗ​ទៀត នៅ​ក្នុង​រាង​កាយ ។ នៅ​ពេល​អុក​ស៊ី​សែន​ទាំង​នោះ​​ត្រូវ​បាន​បញ្ជូន​ហើយ នោះ​សារជាតិ​ដែក​បាន​ជួយ​កោសិកា​គ្រាប់​ឈាមក្រហម​ក្នុង​ការ​ដឹក​ជញ្ជូន​ត្រលប់​មក​វិញ​នូវ​កាក​សំណល់​នៃ​កាបូនឌីអុកស៊ីត​ចូល​ទៅ​ក្នុង​សួត និង​បញ្ចេញ​មក​ក្រៅ​តាម​រយៈ​កា​រដក​ដង្ហើមចេញ ។ សារជាតិ​ដែក​ក៏​មាន​តួនាទី​ផង​ដែរ​នៅ​ក្នុង​ប្រតិកម្ម​គីមី សំខាន់​ៗ ជា​ច្រើន​នៅ​ក្នុង​រាង​កាយ ។

ខាងក្រោម​នេះ​គឺជា​កម្រិត​ដូ​ស​នៃ​ការ​ប្រើប្រាស់​ថ្នាំ​គ្រាប់​សារជាតិ​ដែក តាម​ការ​លេប​៖

• ​សម្រាប់​ការ​ព្យាបាល​នូវ​កង្វះ​សារជាតិ​ដែក​ចំពោះ​មនុស្ស​ពេញវ័យ គឺ​ត្រូវ​លេបថ្នាំ​គ្រាប់​សារជាតិ​ដែក​នេះ​ក្នុង​កម្រិត​ពី​៥០​ទៅ​១០០​មី​លី្ល​ក្រាម​ឲ្យ​បាន​៣​ដង​ជា​រៀងរាល់ថ្ងៃ ។

សម្រាប់​​ការ​ព្យាបាល​ចំពោះ​កុមារ​ដែល​មាន​កង្វះ​សារជាតិ​ដែក​ដោយសារ​ការ​ខ្វះ​គ្រាប់​ឈាមក្រហម កម្រិត​ដូ​សរប​ស់វា​នោះ​គឺ​៤​ទៅ​៦​មី​ល្លី​ក្រាម​ក្នុង​១​គីឡូក្រាម​នៃ​ទម្ងន់​រាង​កាយ​របស់​កុមារ​ក្នុង​រយៈពេល​១​ថ្ងៃ និង​ត្រូវ​បែងចែក​ជា​៣​ដូ​ស ។ សម្រាប់​មនុស្ស​ពេញ​វ័យ និង​កុមារ​នោះ​ការ​ព្យាបាល​ក្នុង​រយៈពេល​២​ទៅ​៣​ខែ​អាច​កែប្រែ​នូវ​ស្ថានភាព​នៃ​ជំងឺ​ខ្វះ​ឈាមក្រហម ប៉ុន្តែ​វា​ប្រហែលជា​មិន​អាច​ស្ថាបនា​ឡើង​វិញ​នូវ​ការ​ស្តុក​ទុក​នៃ​សារ​ជាតិ​​ដែក ក្នុង​ការ​ផ្គត់ផ្គង់​ដល់​រាង​កាយ​នោះ​ទេ ។ ដូច្នេះ​ការ​ព្យាបាល​ជា​ធម្មតា​ត្រូវ​បាន​បន្ត​ក្នុង​រយៈពេល​៦​ខែ​ផ្សេង​ទៀត ដើម្បី​ពង្រឹង​នូវ​សារជាតិ​ដែក​នៅ​ក្នុង​រាយ​កាយ​ឡើង​វិញ ។

• ​សម្រាប់​ការ​បង្ការ​នូវ​កង្វះ​សារជាតិ​ដែក​ចំពោះ​កុមារ វិទ្យាស្ថាន​សិក្សា​នៃ​ជំងឺ​កុមារ​របស់​សហរដ្ឋ អា​មេ​រិ​កបាន​ណែនាំ​ឲ្យ​ផ្តល់​នូវ​សារជាតិ​នេះ​ចំពោះ​ក្រុម​កុមារ​មួយ​ចំនួន ។

ចំពោះ​កុមារ តូច​ៗ ដែល​បាន​ទទួល​ការ​បំបៅ​ដោះ​ម្តាយ​នោះ​គួរ​ត្រូវ​ផ្តល់​នូវ​ថ្នាំ​គ្រាប់​ជាតិ​ដែក​ក្នុង​កម្រិត​១​មី​ល្លី​ក្រាម​/ ១​គីឡូក្រាម ក្នុង​រយៈពេល​១​ថ្ងៃ​ឲ្យ​កុមារ​ដែល​អាយុ​ចាប់ពី​៤​ទៅ​៦​ខែ ។ កុមារ តូច​ៗ​ដែល​មាន​អាយុ​ពី​៦​ទៅ​១២​ខែ គួរ​ទទួល​បាន​នូវ​ជាតិ​ដែក ក្នុង​កម្រិត​១១​មី​លី្ល​ក្រាម​ក្នុង​១​ថ្ងៃ​ពី​ប្រភេទ​អាហារ​ផ្សេង ឬ​ថ្នាំ​សារជាតិ​គ្រាប់​បន្ថែម​។

• ​សម្រាប់​កុមារ ដែល​កើត​មិន​គ្រប់​ខែ គឺ​ត្រូវ​បាន​ណែនាំ​នូវ​ការ​ប្រើប្រាស់​ថ្នាំ​គ្រាប់​ជាតិ​ដែក​​នេះ​ក្នុង​កម្រិត​២​មី​លី្ល​ក្រាម​/​គីឡូក្រាម ក្នុង​ពេល​១​ថ្ងៃ សម្រាប់​រយៈពេល​១​ឆ្នាំ​ដំបូង​នៃ​អាយុកាល​របស់​ពួក​គេ ។ ហើយ​វា​គួរតែ​បន្ត​រហូត​ដល់​ពេល​ដែល​ទារក​ផ្លាស់​បៅ​ទឹក​ដោះគោ​ម្សៅ ឬ បើ​មិន​ដូច្នេះ​ទេ គេ​ត្រូវ​ទទួល​បាន​នូវ​សារជាតិ​ដែក​ឲ្យ​បាន​គ្រប់គ្រាន់​ពី​ប្រភេទ​អាហារ ដែល មាន​ផ្ទុក​វា ។ សម្រាប់​ទារក​ដែល​បាន​បៅ​ទឹកដោះគោ​ម្សៅ គឺ​អាច​ទទួល​បាន​សារជាតិ​ដែក​គ្រប់គ្រាន់​ពី ម្សៅ​ទឹកដោះគោ​ទាំងនោះ ។

សម្រាប់​កុមារ​ដែល​ចេះ​ដើរ​ដែល​មាន​អាយុ​ចាប់ពី ១​ទៅ​៣​ឆ្នាំ ជា​ធម្មតា​អាច​ទទួល​បាន​សារជាតិ​ដែក​គ្រប់​គ្រាន់​បាន តាម​រយៈ​ការ​បរិភោគ អាហារ ដើម្បី​ឲ្យ​បាន​ទទួល​នូវ​កម្រិត​ដូច​តាម​ដែល​ការ​ណែនាំ គឺ​៧​មី​ល្លី​ក្រាម ក្នុង​រយៈពេល ១​ថ្ងៃ ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ការ​ទទួល​ថ្នាំ​គ្រាប់​សារជាតិ​ដែក​អាច​នឹង​ត្រូវការ​បន្ថែម ប្រសិនបើ​វា​ចាំបាច់ ។

• ​សម្រាប់​ការ​ពង្រឹង​ដល់​ការ​រៀនសូត្រ និង ជំនាញ​ក្នុង​ការ​គិត ចំពោះ​មនុស្ស​ជំទង់​ដែល​មាន​កង្វះ​សារជាតិ​ដែក គឺ​ត្រូវ​ប្រើ​ពពួក ferrous sulfate ៦៥០​មី​លី្ល​ក្រាម ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ