ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ពិតជា​មើល​មិនឃើញ​មែន

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ គោ​យន្ត​បើក​ៗ​របូត​ខ្ចៅ​ធ្លាក់​ម៉ាស៊ីន​បុក​ម៉ូតូ​របួសធ្ងន់​បាក់ជើង​ទាំង​ពីរ​នាក់ ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវ​៥០C ដែល​ជា​ផ្លូវ​កាត់​ពី​ខេត្តកំពង់ធំ ទៅ​កាន់​ខេត្តកំពង់ឆ្នាំង ស្ថិត​ក្នុងភូមិ​ស្រ​យ៉ូ​វ​ត្បូង…

ខេត្តកំពង់ធំ ៖ គោ​យន្ត​បើក​ៗ​របូត​ខ្ចៅ​ធ្លាក់​ម៉ាស៊ីន​បុក​ម៉ូតូ​របួសធ្ងន់​បាក់ជើង​ទាំង​ពីរ​នាក់ ឧប្បត្តិ​ហេតុនេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​លើ​ផ្លូវ​៥០C ដែល​ជា​ផ្លូវ​កាត់​ពី​ខេត្តកំពង់ធំ ទៅ​កាន់​ខេត្តកំពង់ឆ្នាំង ស្ថិត​ក្នុងភូមិ​ស្រ​យ៉ូ​វ​ត្បូង សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ឯក ញ៉ែ​ម ឈុ​ន​លី អធិការ​នគរបាល​ក្រុង​ស្ទឹង​សែន​ប្រាប់​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​គោ​យន្ដ​កន្ត្រៃ​យ៍​នៅ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា ខណៈ​គោ​យន្ត​កំពុង​តែ​បើកបរ​ក៏​របូត​ខ្ចៅ​ប៊ូឡុង​រ៉េ​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា C100 វេ​វ​អាល់​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1E-7649 បើកបរ​ដោយ​ឈ្មោះ ជា អេ​ន ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ច្រុះ ឃុំ​រលាប្អៀរ ស្រុក​កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង របួសធ្ងន់​បាក់ជើង​ឆ្វេង (​មិន​ពាក់មួក​សុវត្ថិភាព​) និង​អ្នក​រួម​ដំណើរ​ឈ្មោះ​អ៊ុ​ន ហ៊ាន ភេទ​ស្រី អាយុ​៥៦​ឆ្នាំ (​ធ្វើស្រែ​) រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​របួសធ្ងន់​បាក់ជើង​ឆ្វេង​ដូច​គ្នា (​មិន​ពាក់មួក​សុវត្ថិភាព​) ។

អ្នកបើកបរ​គោ​យន្ដ​កន្ត្រៃ​យ៍​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ សិត ដែន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិស្រ​យ៉ូ​វ​ត្បូង សង្កាត់​ស្រ​យ៉ូ​វ ក្រុង​ស្ទឹង​សែន បាន​រត់គេច​ខ្លួន​បាត់​បន្ទាប់​ពី​បង្កហេតុ​រួច ។

មូលហេតុ​ជាបឋម​បង្ក​ឡើង​ដោយ​គោ​យន្ដ​កន្ត្រៃ​យ៍​កំពុង​បើកបរ​របូត​ខ្ចៅ​ម៉ាស៊ីន ហើយ​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ដែល​កំពុង​ចរាចរណ៍​ក្នុង​គន្លង​ផ្លូវ​បញ្ច្រាសទិស​គ្នា វត្ថុ​តាង​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្រ​យ៉ូ​វ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ