ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដេក​ស្លា.ប់​យ៉ាង​អាណោចអាធ័ម សង្ស័យ​គាំងបេះដូង

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៨ មាន​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ដេក​ស្លាប់​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ លោក​វរសេនីយ៍ឯក យ៉ង…

ខេត្តកំពង់ធំ ៖ នៅ​វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៨ មាន​បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ដេក​ស្លាប់​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។ លោក​វរសេនីយ៍ឯក យ៉ង សំ អធិការ​នគរបាល​ស្រុក​ស្ទោង បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ឈ​ន ជី​ង ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទ ឃុំ​ព្រះ​ដំរី ស្រុក​ស្ទោង ខេត្តកំពង់ធំ​។ បើ​យោង​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ជី​ង ហួ ភេទ​ស្រី អាយុ​៣១​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់​ជន​រង​គ្រោះ​ប្រាប់​ថា ឪពុក​នាង​ក្នុង​មួ​រយៈ​នេះ​គាត់​ផឹក​ស្រាស​ជា​ប្រចាំ ហើយ​ពេល​ខ្លះ​ធ្លាប់​ឈឺ​សន្លប់​ដឹក​ទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក ស្រុក​ស្ទោង​ក៏​មាន​។

លុះដល់​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល ៨​យប់ ឪពុក​នាង​បាន​ជិះ​កង់​ទៅ​មើល​គេ​រាំ​ធុងបាស់​នៅ​ក្នុងភូមិ រហូត​ដល់​ម៉ោង​ប្រហែល​១០​យប់ ទើប​គាត់​ត្រលប់​មក​វិញ ហើយ​បាន​ខ្ទាស់​ទ្វារផ្ទះ រួច​ក៏​សម្រាន្ត​មើល​ទូរទស្សន៍ រហូត​ដេក​លក់​ស្រមុក​ឮ​ខ្លាំង​ៗ លុះដល់​ម៉ោង​ប្រហែល ១១ និង​៣០​នាទី​យប់ ស្រាប់តែ​ឮ​សំឡេង​ខក់​ៗ​ជា​ច្រើន​ដង នាង​ក៏​ស្ទះ​ទៅ​មើល ឃើញ​ឪពុក​មាន​សភាព​មិន​ស្រួល ប្លែក​ខុស​ពី​ធម្មតា ក៏​ចុះរ​ត់ទៅ​ហៅ​បងប្អូន​ជិតខាង​ឲ្យ​ជួយ​គាត់​។

ដល់​ពេល​ត្រលប់​មក​វិញ​ស្រាប់តែ ឃើញ​ឪពុក​នាង​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​សហ​ការណ៍​ជាមួយ​សាច់ញាតិ ដោយ​មានការ​ចូល​រូ​ម​ពី​មេ​ភូមិ ក្រុមប្រឹក្សា​ឃុំ និង​គ្រូពេទ្យ​បង្អែក​ស្រុក​ស្ទោង ចុះ​ទៅ​ពិនិត្យ​សព ឃើញ​ថា​ពុំ​មាន​ស្លាកស្នាម​អ្វី​ទេ ទើប​សន្និដ្ឋាន​ថា ការ​ស្លាប់​របស់​ជន​រង​គ្រោះ​គឺ​បណ្ដាល​មក​ពី​គាំងបេះដូង ឬ​ក៏​ខ្យល់គ​ស្លាប់​។ ក្រោយ​ពី​ពិនិត្យ​រួច សមត្ថកិច្ច​ក៏​ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ