ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លឹក​រុក្ខជាតិ​ក្រៀម​ជិត​២០០​គីឡូក្រាម ជា​សារធាតុ​ញៀន​ប្រុង​នាំ​ទៅ​អា​មេ​រិ​ក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក ថ្ងៃ​ទី​០២ មេ​សា ២០១៨ កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ…

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោងជាង​១០​ព្រឹក ថ្ងៃ​ទី​០២ មេ​សា ២០១៨ កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង ក្រសួងមហាផ្ទៃ តំណាង​ក្រុមហ៊ុន DHL តំណាង​ប្រៃ​ណី​យ៍​កម្ពុជា និង​ដោយ​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង សៀង សុខ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោកនាយ​ឧត្តមសេនីយ៍​ផ្កាយ​៤ ម៉ក់ ជី​តូ ដែល​មាន​លោក​ឧត្ត​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ ជា​នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ នៅ​លើ​កេស​បញ្ញើ ពណ៌​គគីរ​ចំនួន​៧​កេស (​ក្នុង​មួយ​កេស​មាន​៨​ថង់ ក្នុង​មួយ​ថង់​មាន​ទម្ងន់​២​គីឡូក្រាម សរុប​ទាំងអស់​មាន​ទម្ងន់​(២០០​គីឡូក្រាម​)​។

  ប្រភព​បន្ត​ថា ស្លឹកឈើ​ជា​រុក្ខជាតិ​ដែល​គេ​ស្គាល់​ថា (​ស្លឹក​ខាត​) មាន​សារធាតុ​ញៀន​ប្រមាណ​១២៤​គីឡូក្រាម​នេះ ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ ដឹក​យក​ទៅ​ផ្ញើ​នៅ​ក្រុមហ៊ុន DHL ដែល​មាន​ទិស​ដៅ​បម្រុង​ផ្ញើ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​កាន់​រដ្ឋ​ច​ចារ សហរដ្ឋអាមេរិក​។ នៅ​ពេល​សមត្ថកិច្ច​បើក​កេស ត្រួតពិនិត្យ ឃើញ​មាន​ថង់​ពណ៌​ទឹកប្រាក់​ទម្ងន់​២​គីឡូក្រាម ដែល​បិទ​ស្លាក Ever Green Dried Bay Leaf នៅ​ក្នុង​នោះ និង​ពិនិត្យ​ឃើញ​មាន​ស្លឹក​រុក្ខជាតិ​ក្រៀម ពណ៌​បៃតងចាស់ បន្ទាប់​ពី​ក្រុម​ប្រតិបត្តិការ​បាន​យក​ទៅ​ធ្វើតេស្ត​បឋម លទ្ធផល​អវិជ្ជមាន តែ​ដល់​ពេល​បាន​ដក​យក​សំណាក​ចំនួន​មួយ​ថង់​តូច បញ្ជូន​ទៅ​មន្ទីរពិសោធន៍​ដែល​ហៅ​ថា​(​ឡា​បូ​) នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដើម្បី​បន្ត​វិភាគ​រក​សារធាតុ​ញៀន​។

ក្រោយមក​លទ្ធផល​បាន​ពិនិត្យ​ឃើញ ស្លឹក​រុក្ខជាតិ​២០០​គីឡូក្រាម ពិតជា​មាន​សារធាតុ​ញៀន​ប្រាកដ​មែន ដូច្នោះ​សមត្ថកិច្ច​បាន​សម្រេចចិត្ត​ឃាត់​ទុក តាម​អនុសាសន៍​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង បទ​បញ្ញា​ពី​លោកនាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤ នេ​ត សា​រឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​។ បន្ទាប់​ពី​ដឹង​ថា ស្លឹក​រុក្ខជាតិ​នោះ​មាន​ជាប់​ពាក់ព័ន្ធ នឹង​សារធាតុ​ញៀន ហើយ​កេស​វេច​ខ្ចប់​វត្ថុ​តាង​ត្រូវ​បាន​រក្សា​ទុក​នៅ​ក្រុមហ៊ុន​DHL ដើម្បី​រង់ចាំ​អនុវត្ត​ច្បាប់ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​សមត្ថកិច្ច​បាន និង​កំពុង​បន្ត​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ