ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមការងារ​អន្តរក្រសួង​ចុះ​សិក្សា ស្ថានភាព​តាម​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ លោក​សន្តិ​បណ្ឌិត អ៊ុ​ក គឹ​ម​លេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន ក្រុមការងារ​អន្តរក្រសួង បាន​ដឹកនាំ​គណៈប្រតិភូ​ចុះ​ធ្វើ​អធិការកិច្ច និង​ចុះ​សិក្សា​ស្ថានភាព​តាម​បណ្តា​ប៉ុស្តិ៍…

ខេត្តស្វាយរៀង ៖ លោក​សន្តិ​បណ្ឌិត អ៊ុ​ក គឹ​ម​លេខ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន ក្រុមការងារ​អន្តរក្រសួង បាន​ដឹកនាំ​គណៈប្រតិភូ​ចុះ​ធ្វើ​អធិការកិច្ច និង​ចុះ​សិក្សា​ស្ថានភាព​តាម​បណ្តា​ប៉ុស្តិ៍ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ច្រក​ទ្វេភាគី និង​ច្រក​តំបន់​ក្នុង​ខេត្តស្វាយរៀង ដើម្បី​រក​បញ្ហា​ប្រឈម​នានា និង​សំណូមពរ​រាយការណ៍​ទៅ​ថ្នាក់លើ​ធ្វើការ​ដោះស្រាយ​។ ការ​ចុះ​សិក្សា​នេះ​ធ្វើ​ឡើង​រយៈពេល​មួយ​ថ្ងៃ នៅ​ថ្ងៃ​ទី​៩ មេ​សា ២០១៨ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ព្រៃ​វ​ល្លិ៍ ឃុំ​ថ្មី ស្រុក​កំពង់​រោ​ទិ៍ ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី​សំរោង ឃុំ​សំរោង ស្រុក​ច​ន្ទ្រា ច្រក​ទ្វារ​តំបន់​ព្រំដែន​ព្រៃ​តា​អី ឃុំ​ព្រៃ​តា​អី ស្រុក​ស្វាយ​ទាប និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត ក្រុង​បា​វិត ហើយ​ពេល​រសៀល​ប្រជុំ​ពិភាក្សា នៅ​សាលាក្រុង​បា​វិត​។ សមាសភាព​ចូលរួម​មាន​នាយ​ឧត្តមសេនីយ៍​អន្តរក្រសួង​ជា​ច្រើន​រូប លោក ម៉ែ​ន វិបុល​អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក​អភិបាលរង​ខេត្ត លោក​អភិបាល​អភិបាលរង​ក្រុង ស្រុក មន្ទីរ វិស័យ​ពាក់​ព​ន្ធ័ ប្រធាន​ទីស្នាក់ការ​ច្រក​ទ្វារ​ព្រំដែន និង​នគ​បាល​អន្តោប្រវេសន៍ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ទ្វេភាគី និង​ច្រក​ទា្វរ​តំបន់​ចំនួន​១៣ និង​មន្ត្រី​គយ កាំកុងត្រូល​សរុប​ជាង​១០០​នាក់​។

លោក លឹ​ម សៀង​ហេង អភិបាលរង​ក្រុង​បា​វិត និង​ជា​ប្រធាន​ស្នាក់​ការ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត មាន​ប្រសាសន៍ ថា ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត មាន​កិច្ចសហការ​ល្អជា​មួយ​ភាគី​វៀតណាម ក្នុង​មួយ​ខែ​មាន​កិច្ចប្រជុំ​ម្តង​។ លោក លឹ​ម សៀង​ហេង បាន​មាន​ប្រសាសន៍​ទៀត​ថា ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត មាន​ផ្ទៃដី​ទំហំ​៣​ហិ​កតា ហើយ​បាន​សម្ពោធ​អាគារ ច្រក​ទ្វារ​នៅ​ថ្ងៃ​ទី​១៥ ធ្នូ ២០០៥ មាន​មន្ត្រី​តំណាង​រដ្ឋបាល​ខេត្ត​ក្រុង​០៥​នាក់ មន្ត្រី​នគរបាល​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​ចំនួន​១៦៤​នាក់ មន្ត្រី​គយ និង​រដ្ឋាករ​ចំនួន​៣៧​នាក់ មន្ត្រី​កាំកុងត្រូល​១៦​នាក់ មន្ត្រី ទេសចរណ៍​ក្រសួង​៣​នាក់ ពេទ្យ​ច​ត្តា​ឡី​ស​ក័ ពេទ្យសត្វ​សរុប​២០០​នាក់ ស្រី​២២​នាក់​។ ហើយ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ចេញចូល​ឆ្លងកាត់​ទៅ​ប្រទេស​វៀតណាម​-​កម្ពុជា ក្នុង​មួយ​ថ្ងៃ​ជាង​៤​ពាន់​នាក់​។ រថយន្ត​កុងតឺន័រ​ដឹក​ទំនិញ​ឆ្លងកាត់​ក្នុង​មួយ​ថ្ងៃ​ជាង​២០០​គ្រឿង រថយន្ត ក្រុង​ដឹក​អ្នកដំណើរ និង​រថយន្ត​ដឹក​ទំនិញ​មធ្យោបាយ​ផ្សេង​ៗ​ជា​ច្រើន​ទៀត ធ្វើ​ឲ្យ​មានការ​ប្រឈម​កកស្ទះ​ចរាចរណ៍ ដោយ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​មាន​ទីកន្លែង​តូច​ចង្អៀត ហើយ​ពេល​ចូល​ស្គែ​ន​នៅ​ម៉ាស៊ីន​ស្គែ​ន​កន្លែង មន្ត្រី​គយ​គឺ​បណ្តាល​ឲ្យ​កកស្ទះ​។

អាគារ​ច្រក​ទ្វារ​ចាស់​ទ្រុឌទ្រោម​ត្រូវការ​គម្រោង​ជួសជុល សំណូមពរ​ជួសជុល​អាគារ និង​រក​ទីតាំង​ដី​ធ្វើ​ចំណតរថយន្ត​កុងតឺន័រ​។ ក្នុង​ឱ​កិច្ចប្រជុំ​ពិភាក្សា​នោះ​ដែរ​ក្រុមការងារ​អន្តរក្រសួង​មហាផ្ទៃ បាន​លើក​ឡើង​ថា ច្រករបៀង​ជាប់​ព្រំដែន​វៀតណាម​ទូ​ទាំង​ប្រទេស​មាន​៨៩​ច្រករបៀង តាម​របាយការណ៍ ដោយឡែក​ខេត្តស្វាយរៀង​រាយការណ៍​ជូន​ក្រសួងមហាផ្ទៃ​មាន​ចំនួន​១៣​ច្រករបៀង ច្រក​ទ្វេភាគី​២ និង​ច្រក​តំបន់​ចំនួន​៣ ក៏​ប៉ុន្តែ​បើ​តាម​ការ​ចុះ​ស្រាវជ្រាវ និង​សិក្សា រក​ឃើញ​ច្រករបៀង​មាន​រហូត​៤៣​ច្រករបៀង មិន​១៣​ច្រករបៀង​ទេ​សូម​ឲ្យ​បំភ្លឺ កុំ​ឲ្យ​របាយការណ៍​របស់​ខេត្ត​ខុស​របាយការណ៍​ក្រុមការងារ​ច្រើន​ពេក​។ ហើយ​ការ​បង្កើត​ច្រករបៀង​ច្រើន​ពេក គឺ​នាំ​ឲ្យ​ខាតបង់​នូវ​ការ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ត្រូវ​តែ​លប់​បំបាត់​។ សម្តេច​ក្រឡាហោម ស ខេ​ង បាន​ដាក់​ផែនការ និង​ធ្វើ​ប្រតិភូកម្ម​មក​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ដែល​មាន​លោក​អភិបាលខេត្ត​ស្រុក​ក្រុង ធ្វើការ​កែទម្រង់​ដូច​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​ឆ្លុះកញ្ចក់​រក​ឲ្យ​ឃើញ​កំហុសឆ្គង​ដោយ​ខ្លួនឯង​រួច​កែទម្រង់​។

ក្នុង​ឱកាស​នោះ​ដែរ​លោក ម៉ែ​ន វិបុល អភិបាល​នៃ​គណ​អភិបាលខេត្ត​បាន​បំភ្លឺ​ថា បញ្ហា​ច្រករបៀង​គឺ​មាន​តែ​១៥​ទេ ហើយ​បង្កើត​ច្រក​ទ្វេភាគី​២ និង​ច្រក​តំបន់​៣ គឺ​នៅ​សល់​ច្រករបៀង​តែ​១០​ទេ​។ ដោយ​ខេត្តស្វាយរៀង​មាន​ព្រំដែន​វែង​បង្កើត​ជា​ប៉ុស្តិ៍​ការពារ​ព្រំដែន​មាន​២៥៨​ប៉ុ​ស្ត៍ ក្នុង​នោះ​ប៉ុ​ស្ត៍​ធំ​ចំនួន​១៥ ធ្វើ​ច្រកព្រំដែន​ទ្វេភាគី​២ ច្រក​តំបន់​៣ និង​ដំណាក់​ចំនួន​២៨ សម្រាប់​កម្លាំង​ស្នាក់​នៅ​មិនមែន​ច្រករបៀង​ទេ​។ បើ​តាម​មហាជន​វិញ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ច្រករបៀង និង​ដំណាក់​គឺ​ដូច​គ្នា គ្រាន់តែ​តំណាក់​ខ្លះ​មាន​ឈ្មួញ និង​ប្រជាពលរដ្ឋ​ចេញចូល​ដឹក​ទំនិញ​តិច​ជាង​ច្រករបៀង​ដែល​ជា​ប៉ុ​ស្ត៍​ធំ​ៗ ចំនួន​១៥​នោះ​ដូច​ជា ច្រក​ធ្លក​ឃុំ​ច្រក​ម្ទេស មាន​ចេញ​គោក្របី​ទាំង​រថយន្ត និង​មាន​បើ​កាស៊ីណូ​ទៀត​ផង ដំណាក់​ជាប់​សាលាក្រុង​បា​វិត​ជាដើម​រថយន្ត​ដឹក​អេ​ត​ចាយ​រាប់​សិប​គ្រឿងក្នុង​មួយ​ថ្ងៃ​ៗ ស្រុត​ខូច​ផ្លូវ​អស់ហើយ​។ បើ​ទំនិញ​វិញ​ដឹក​ដូច​គេ​ហែ​កឋិន និង​មាន​មន្ត្រី​ដាក់​កុងត្រូលជជុះ​ចាំ​យក​ប្រាក់​ពី​ឈ្មួញ​៥​ស្ថា​ប​ន័​ឯណោះ​ទាន​៕
https://youtu.be/ZI8U31FBQhw

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ