ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ចង់​ធ្វើ​ជា​ភាគី​ទី​3 ក្នុង​បណ្តឹង​របស់​អា​មេ​រិ​ក​

6 ឆ្នាំ មុន

ទីក្រុង​តូ​ក្យូ ៖ ប្រភព​មួយ​ឲ្យ​ដឹង​ថា ប្រទេស​ជប៉ុន​បាន​ផ្តល់​ដំណឹង​ដល់​អង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក (WTO) ពី​គោលបំណង​របស់​ខ្លួន ក្នុង​ការ​ធ្វើ​ជា​ភាគី​ទី​៣​ក្នុង​ពាក្យបណ្តឹង​របស់​សហរដ្ឋអាមេរិក ដែល​ចោទប្រកាន់​ប្រទេស​ចិន​ថា លួច​កម្មសិទ្ធិបញ្ញា ។…

ទីក្រុង​តូ​ក្យូ ៖ ប្រភព​មួយ​ឲ្យ​ដឹង​ថា ប្រទេស​ជប៉ុន​បាន​ផ្តល់​ដំណឹង​ដល់​អង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក (WTO) ពី​គោលបំណង​របស់​ខ្លួន ក្នុង​ការ​ធ្វើ​ជា​ភាគី​ទី​៣​ក្នុង​ពាក្យបណ្តឹង​របស់​សហរដ្ឋអាមេរិក ដែល​ចោទប្រកាន់​ប្រទេស​ចិន​ថា លួច​កម្មសិទ្ធិបញ្ញា ។

ប្រភព​ខាងលើ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​កន្លង​មក​ថា ប្រសិនបើ​ចិន និង​សហ​រដ្ឋ​អាមេ​រិក​យល់ព្រម​ឲ្យ​ជប៉ុន​ចូលរួម​នោះ ប្រទេស​នេះ​នឹង​អាច​បង្ហាញ​ពី​មតិយោបល់​របស់​ខ្លួន​ក្នុង​ការ​ប្រឹក្សា​នៅ WTO ។

គួរ​បញ្ជាក់​ថា ការិយាល័យ​អ្នកតំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក បាន​ផ្ញើ​ពាក្យបណ្តឹង​កាលពី​ថ្ងៃ​ទី​២៣ ខែមីនា ដែល​ចោទប្រកាន់​ថា ប្រទេស​ចិន​បាន​ប្រើប្រាស់​លក្ខខណ្ឌ​ផ្តល់​ប័ណ្ណ​អនុញ្ញាត​រើសអើង ដោយ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​បរទេស​បញ្ជូន​បច្ចេកវិទ្យា​របស់​ខ្លួន​មក​កាន់​ក្រុមហ៊ុន​ចិន ។

ការិយាល័យ​នេះ​និយាយ​ថា ប្រទេស​ចិន​ប្រៀប​ដូច​ជា​ល្មើស​នឹង​ច្បាប់​របស់ WTO ដោយ​មិន​ទទួលស្គាល់​សិទ្ធិ​មូលដ្ឋាន​របស់​ម្ចាស់​ប៉ាតង់ រួម​មាន ក្រុមហ៊ុន​អា​មេ​រិ​ក ដែល​ប្រទេស​នេះ​មិន​អនុញ្ញាត​ឲ្យ​ជនជាតិ​ចិន​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​អា​មេ​រិ​ក បន្ទាប់​ពី​បញ្ចប់​កិច្ច​សន្យា ។

យោង​តាម​ការ​ផ្តល់​ដំណឹង​ខាងលើ​ឲ្យ​ដឹង​ថា នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ប្រទេស​ជប៉ុន​​ក៏​ព្រួយបារម្ភ​ពី​បញ្ហា​ដូច​គ្នា​ដែរ ហើយ​ក៏​បាន​ចេញ​សកម្មភាព​ដោះស្រាយ ។

ប្រភព​​ឲ្យ​ដឹង​ថា ប្រសិនបើ​មានការ​អនុញ្ញាត​ឲ្យ​ជប៉ុន​ចូលរួម​នោះ ប្រទេស​នេះ​នឹង​អាច​និយាយ​ថា យុទ្ធសាស្ត្រ​របស់​ចិន​ទាក់ទង​នឹង​ការ​បញ្ជូន​បច្ចេកវិទ្យា គឺ​កំពុង​តែ​ប៉ះពាល់​ដល់​បរិស្ថាន​ប្រកួតប្រជែង​រវាង​ក្រុមហ៊ុន ។ សហភាព​អឺរ៉ុប ក៏​នឹង​ស្នើ​ចូល​ធ្វើ​ជា​ភាគី​ទី​៣ ក្នុង​ការ​ប្រឹក្សា​នេះ​ដែរ ។

គួរ​បញ្ជាក់​ថា ក្រោម​ដំណើរការ​ដោះស្រាយ​ជម្លោះ​របស់ WTO សហរដ្ឋអាមេរិក និង​ចិន ជាដំបូង គឺ​ត្រូវ​ចរចា​គ្នា​ពី​បញ្ហា​នេះ​សិន ។ ប្រសិនបើ​ពួក​គេ​មិន​យល់​ស្រប​លើ​ដំណោះ​ស្រាយ​​មួយ​បាន​ទេ សហរដ្ឋអាមេរិក​អាច​នឹង​ស្នើ​ឲ្យ​មានការ​បង្កើត​គណៈកម្មការ​ដោះ​ស្រាយ​​ជម្លោះ WTO ដើម្បី​ពិនិត្យ​លើ​បញ្ហា​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ