ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡាប់​គោ​យន្ត​ច្នៃ​ក្អូ​ត​ចេញ​ឈើ​ប្រកាច់​លែង​បាន​ទៅ​ស្រុក​យួន

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ឈើ​សុ​ក្រំ​មុខកាត់​៤​តឹក​ប្រវែង​២​ម៉ែត្រ​ចំនួន​៧​ដុំ និង​ក្តា​ងឿ​២​សន្លឹក​ក្រឡាប់​ធ្លាក់​ពីលើ​គោ​យន្ត​កែ​ច្នៃ​មួយ​គ្រឿង​ហើយ​ត្រូវ​ម្ចាស់​គោ​យន្ត​លើក​គ​ទុក​រួច​យក​ក្រណាត់​មក​គ្រប​ទុក​ហើយ​បើក​គោ​យន្ត​គេច​បាត់​ទំនង​រកគោ​យន្ត​ថ្មី​មក​ផ្ទេរ​តែ​ត្រូវ​បែកធ្លាយ​ដល់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​ទៅ​ពិនិត្យ និង​សួរ​រក​ម្ចាស់​ក៏​ប៉ុន្តែ​ពុំ​មាន​ម្ចាស់​ចេញ​មុខ​មក​សមត្ថកិច្ច​ក៏​នាំ​យក​ឈើ​ទាំងនោះ​យក​ទៅ​រក្សា​ទុក​នៅ​ទីបញ្ជាការ​រ​ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ដើម្បី​រក​ម្ចាស់​ចូល​មក​ដោះស្រាយ ។ បើ​យោង​តាម​មន្ត្រី​កង​រាជ​អាវុធ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ឈើ​ទាំង​៧​ដុំ​នោះ​ជា​ប្រភេទ​ឈើ​សុ​ក្រំ​ដែល​មានមុខ​កាត់​៣​ទៅ​៤​តឹក​កំរាស់​ប្រហែល​១​តឹក​កន្លះ​បណ្តោយ​២​ម៉ែត្រ​ជាង​ដឹក​ដោយ​គោ​យន្ត​កែ​ច្នៃ ហើយ​លុះ​មក​ដល់​ផ្លូវ​ក្រាល កៅស៊ូ…

ខេត្តស្វាយរៀង ៖ ឈើ​សុ​ក្រំ​មុខកាត់​៤​តឹក​ប្រវែង​២​ម៉ែត្រ​ចំនួន​៧​ដុំ និង​ក្តា​ងឿ​២​សន្លឹក​ក្រឡាប់​ធ្លាក់​ពីលើ​គោ​យន្ត​កែ​ច្នៃ​មួយ​គ្រឿង​ហើយ​ត្រូវ​ម្ចាស់​គោ​យន្ត​លើក​គ​ទុក​រួច​យក​ក្រណាត់​មក​គ្រប​ទុក​ហើយ​បើក​គោ​យន្ត​គេច​បាត់​ទំនង​រកគោ​យន្ត​ថ្មី​មក​ផ្ទេរ​តែ​ត្រូវ​បែកធ្លាយ​ដល់​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​ទៅ​ពិនិត្យ និង​សួរ​រក​ម្ចាស់​ក៏​ប៉ុន្តែ​ពុំ​មាន​ម្ចាស់​ចេញ​មុខ​មក​សមត្ថកិច្ច​ក៏​នាំ​យក​ឈើ​ទាំងនោះ​យក​ទៅ​រក្សា​ទុក​នៅ​ទីបញ្ជាការ​រ​ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ដើម្បី​រក​ម្ចាស់​ចូល​មក​ដោះស្រាយ ។

បើ​យោង​តាម​មន្ត្រី​កង​រាជ​អាវុធ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ឈើ​ទាំង​៧​ដុំ​នោះ​ជា​ប្រភេទ​ឈើ​សុ​ក្រំ​ដែល​មានមុខ​កាត់​៣​ទៅ​៤​តឹក​កំរាស់​ប្រហែល​១​តឹក​កន្លះ​បណ្តោយ​២​ម៉ែត្រ​ជាង​ដឹក​ដោយ​គោ​យន្ត​កែ​ច្នៃ ហើយ​លុះ​មក​ដល់​ផ្លូវ​ក្រាល កៅស៊ូ ស្ថិត​ក្នុងភូមិ​ចុង​ព្រែក សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​ធ្លាក់​ជង្ហុក​រលាក់​បាស់​គូថ​ជ្រុះ​ធ្លាក់​ឈើ​មក​លើ​ថ្នល់​ក៏​ប៉ុន្តែ​អ្នក​បើក​គោ​យន្ត​មិន​បាន​ឈប់​នោះ​ទេ ដោយ​ទុក​បុរស​ម្នាក់​នៅ​ចាំ​កន្លែង​ឈើ​ដោយ​យក​ក្រណាត់​មក​គ្រប​ស្រប​ពេល​នោះ​សមត្ថកិច្ច​យើង​មក​ដល់​ក៏​សួរនាំ​រក​ម្ចាស់​តែ​អ្នក​ចាំ​ឈើ​ថា ចាំ​ដើរទៅ​ហៅ​ឱ្យ​ស្រាប់តែ​ទៅ​បាត់​តែ​ម្តង ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ឈើ​នេះ​គេ​ដឹក​យក​មក​បាន​ប្រហែល​បន្លំ​ដឹក​តាម​រ៉ឺ​ម៉ក ឬ​ដឹក​តាម​រថយន្ត​តួ​រី​ស​ហើយ​មក​ផ្ទេរ​ដឹក​តាម​គោ​យន្ត​កែ​ច្នៃ​ទំនង​បម្រុង​ដឹក​បន្ត​ទៅ​ប្រទេស​វៀតណាម ទើប​មិន​ហ៊ាន​មក​ជួប​ជាមួយ​សមត្ថកិច្ច​ដើម្បី​ដោះស្រាយ​ទេ ។ ករណី​ឈើប្រណិត​ជ្រុះ​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ទៀប​ភ្លឺ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៨ នៅ​ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

ទាក់ទិន​ករណី​នេះ​ដែរ​មិន​អាច​រក​ម្ចាស់​ឈើ​មក​បំភ្លឺ​បាន​ទេ ល្ងាច​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៨ ក៏​ប៉ុន្តែ​សមត្ថកិច្ច​បាន​ទម្លាយ​ថា សង្ស័យ​ឈ្មួញ​ប្រើ​រូបភាព​បន្លំ​ភ្នែក​សមត្ថកិច្ច និង​មហាជន​ដោយ​លែង​ដឹក​តាម​រថយន្ត​ធំ​គឺ​ដឹក​តាម​រ៉ឺ​ម៉ក​តាម​រថយន្ត​តួ​រី​ស និង​តាម​គោ​យន្ត​វិញ​ពេល​ក្រឡាប់​គោ​យន្ត​ទើប​បែកធ្លាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ