ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​សួរសុខទុក្ខ​កងទ័ព​នៅ​សមរភូមិ​មុខ​ក្នុង​ឱ​កាល​សង្ក្រាន្ត​ឆ្នាំ​ថ្នី

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ គណៈប្រតិភូ​ខេត្តសៀមរាប ដឹកនាំ​ដោយ លោក ឃឹម ប៊ុ​ន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​លោក…

ខេត្តសៀមរាប ៖ គណៈប្រតិភូ​ខេត្តសៀមរាប ដឹកនាំ​ដោយ លោក ឃឹម ប៊ុ​ន​សុង អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​ទាំង​អស់លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត បាន​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ សម្ភារ និង ថវិកា​មួយ​ចំនួន ចុះ​សួរសុខទុក្ខ​កងទ័ព​ប្រចាំ​សមរភូមិ​មុខ យោធភូមិ​ភាគ​ទី​៤ ប្រចាំ​ទិស​ទី​២ និង អង្គភាព​វរ​សេនា​តូច​លេខ​១ ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិ​ការណ៍​សឹក​រង​សៀមរាប ឈរជើង​តំបន់​អូរ​កូនតឹង នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ត្រពាំង​ក្រសាំង ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប តំបន់​ព្រៃ​ស្អា​ក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ប្រពៃណី​ជាតិខ្មែរ​យើង​ខាង​មុខ ។

លោក​ឧត្តមសេនីយ៍ត្រី កា ដែ​ត មេបញ្ជាការ​រង តំបន់​ប្រតិបត្តិកា​រសិក​រង​សៀមរាប ធ្វើ​សេចក្តីរាយការណ៍​អំពី​ស្ថានភាព​សន្តិសុខ​នៅ​ក្នុង​តំបន់​ភូមិសាស្ត្រ​តាម​បណ្ដោយ​ខ្សែ​ព្រំដែន និង​ស្ថានភាព​ជីវភាព​រស់នៅ​របស់​កងទ័ព ។ ក្រោយ​ពេល​ដែល​សភាពការណ៍​នៅ​តាម​បណ្ដោយ​បន្ទាន់​ព្រំដែន​មាន​សភាព​ស្ងប់​ស្អាត់ បាន​ក្លាយជា​សមរភូមិ​កំពុង​អភិវឌ្ឍន៍​តំបន់​ព្រំដែន​សន្តិភាព និង​បាន​ធ្វើ​ឲ្យ​អង្គភាព​ធ្វើការ​ពង្រឹង​បណ្តុះបណ្តាល ហ្វឹកហ្វឺន​ដល់​នាយ និង​ពល​ទាហាន ឲ្យ​កាន់​យល់​ច្បាស់​អំពី​យុទ្ធសាស្ត្រ​របស់​កងទ័ព ក្នុង​ការ​លើកកម្ពស់​ដល់​វិស័យ​កងទ័ព ព្រមទាំង​បាន​ធ្វើការ​កសាង​អង្គភាព តាម​រយៈ​សម្ព័ន្ធមេត្រីភាព ក្នុង​ការ​ឧបត្ថម្ភ​គាំទ្រ​ដល់​សមរភូមិ​មុខ ពី​បណ្តា​ក្រសួង មន្ទីរ ស្ថាប័ន សប្បុរសជន​ផង​ដែរ ។

មាន​ប្រសាសន៍​សំណេះសំណាល​ជាមួយ​នាយទាហាន និង​ពល​ទាហាន ក្នុង​ឱកាស​ប្រជាជន​កម្ពុជា រៀបចំ​ទទួល​សាទរ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ខាង​មុខ លោក ឃឹម ប៊ុ​ន សុង អភិបាលខេត្ត ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដ៏​ដូច សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​អគ្គបញ្ជាការ តែងតែ​នឹក​គិតដល់​បងប្អូន​ជា​នាយទាហាន ពល​ទាហាន​នៅ​សមរភូមិ​មុខ តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​សុខភាព និង​ជីវភាព​រស់នៅ​របស់​បងប្អូន​កង​យោធពលខេមរភូមិន្ទ​យើង ។

លោក​ក៏​បាន​ធ្វើការ​ក្រើនរំឭក​ដល់​នាយទាហាន ពល​ទាហាន​ទាំងអស់ ដោយ​បញ្ជាក់​ថា ក្រោយ​ពី​បងប្អូន​បាន​វិល​ត្រលប់​ពី​ការ​បំពេញភារកិច្ច​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ មក​ឈរជើង​នៅ​លើ​ទីតាំង​ចាស់​របស់​ខ្លួន​វិញ សូម​បងប្អូន​ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការ​ហ្វឹកហាត់​ឲ្យ​បានជា​ប្រចាំ នូវ​យុទ្ធវិធី​យុទ្ធសាស្ត្រ​របស់​កងទ័ព ព្រមទាំង​បាន​លើក​ឡើង​ពី​សភាពការណ៍​នយោបាយ​ក្នុង និង​ក្រៅប្រទេស និង​បាន​គូសបញ្ជាក់​ថា កងទ័ព​គឺជា​កងកម្លាំង​ការពារ​បូរណភាព​ទឹកដី ការពារ​ប្រមុខ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​របស់​ប្រជាពលរដ្ឋ ។ ម្យ៉ាងទៀត​ទោះបី​ស្ថានការណ៍​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-​ថៃ បាន​វិល​មក​រក​ដូច​សភាព​ដើម​ក៏​ដោយ បងប្អូន​ទាំងអស់​ក៏​ត្រូវ​ត្រៀមលក្ខណៈ​នៅ​គ្រប់​វិនាទី ក្នុង​ការ​ជួយ​អន្តរាគមន៍​នូវ​ពេល​មាន​សភាពការណ៍​ណាមួយ​កើតឡើង ។

លោក ឃឹម ប៊ុ​ន​សុង ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​បងប្អូន​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​បញ្ហា​សុខភាព អនាម័យ និង​ធ្វើការ​កសាង​ជម្រក​ក្នុង​អង្គភាព ព្រមទាំង​ធ្វើការ​ដាំ​ដុះ​ដំណាំ បន្លែ និង​ចិញ្ចឹមសត្វ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​កងទ័ព ក្នុង​អង្គភាព និង​គ្រួសារ​កងទ័ព សំខាន់​លើ​ការ​គ្រប់គ្រង និង​ថែរក្សា​នូវ​គ្រឿង​បំពាក់​សម្ភារ​កងទ័ព​ឲ្យ​បាន​ល្អ​ក្នុង​ការ​ទ្រទ្រង់​នៅ​ពេល​មាន សភាពការណ៍​ណាមួយ​កើតឡើង ។

លោក​ក្នុង​នាម​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ក៏​បាន​ធ្វើការ​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌិ ប៊ុ​ន រ៉ា​នី ហ៊ុន សែន ក្នុង​នាម​ជា​អគ្គ​ភស្តុ​ភារ​ជាន់ខ្ពស់ នៃ​កង​យោធពលខេមរភូមិន្ទ បាន​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​កងទ័ព​ដែល​បាន​កំពុង​បំពេញ​កាតព្វកិច្ច​ការពារ​ជាតិ​មាតុភូមិ​កម្ពុជា ទាំង​ជីវភាព​រស់នៅ និង​សុខភាព ។ ម្យ៉ាងទៀត​ថ្ងៃនេះ គណៈប្រតិភូ​ខេត្ត​បាន​ផ្តល់​នូវ​ជា​គ្រឿង​ឧបភោគបរិភោគ​ដល់​បងប្អូន​ជា​នាយទាហាន ពល​ទាហាន​នៃ​យោធភូមិ​ភាគ​ទី​៤ ប្រចាំ​ទិស​ទី​២ និង​អង្គភាព​វរ​សេនា​តូច​លេខ​១ នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តសៀមរាប ក្នុង​ស្ថានភាព​កសាង​ទីតាំង និង​ហ្វឹកហ្វឺន ព្រមទាំង​បាន​បួងសួង​ដល់​បារមី​ដ៏​ស័ក្ដិសិទ្ធិ​ដែល​គង់​ប្រថាប់​នៅ​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប តាម​ជួយ​បីបាច់​ថែរក្សា​ដល់​កងកម្លាំង​ទាំងអស់ ឲ្យ​ជួប​តែ​សេចក្តីសុខ​ចម្រើន ដើម្បី​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព សំដៅ​ឆ្ពោះទៅ​ការ​អភិវឌ្ឍន៍​រីក​ចម្រើន​ជូន​ដល់​ប្រជាពលរដ្ឋ ឲ្យ​ដល់ត្រើយ​សុភ​ម​ង្គ​ម​តទៅ​ថ្ងៃ​អនាគត ។

សូម​បញ្ជាក់​ផង​ដែរ​ថា អំណោយ​ដែល​គណៈប្រតិភូ​យក​មក​ប្រគល់​ជូន​ដល់ទី​បញ្ជាការ​ប្រចាំ​ទិស​ទី​២ នៃ​យោធភូមិ​ភាគ​ទី​៤ នា​ពេល​នេះ​មាន ស្រា​បៀរ​៤០​កេស​, មី​៤០​កេស​, មាន់​២០​ក្បាល​, ជ្រូក​១​ក្បាល​, ថវិកា​៥​លាន​រៀល​, អង្គភាព​វរ​សេនា​តូច​លេខ​១ មាន​គ្រឿង​ឧបភោគបរិភោគ​ចំនួន​២៣​មុខ និង​ថវិកា សរុប​៦​លាន​រៀល ក្នុង​នោះ​បាន​ចែក​ជូន​យោធិន​ម្នាក់​ៗ៤​ម៉ឺន​រៀល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ