ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​​នាំ​ចូល​រថយន្ត​កាន់តែ​ច្រើន បន្ទាប់​ពី​ធ្លាក់​ចុះ​ច្រើន​ខែ

6 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ ការិយាល័យ​ស្ថិតិ​ទូទៅ​របស់​វៀតណាម​បាន​ព្យាករ​ថា ការ​នាំ​ចូល​រថយន្ត​ដំឡើង​រួច​ជា​ស្រេច​ក្នុង​ខែមេសា​នេះ អាច​នឹង​កើនឡើង​ទាំង​បរិមាណ​និង​តម្លៃ បើ​ធៀប​នឹង​ខែមីនា ។ ការ​នាំ​ចូល​រថយន្ត​បាន​កើន​ឡើងជា​ថ្មី ក្រោយ​ធ្លាក់​ចុះ​អស់​រយៈពេល​ជា​ច្រើន​ខែ បន្ទាប់​ពី​រដ្ឋាភិបាល​វៀតណាម​ចេញ​អនុក្រឹត្យ​លេខ​១១៦…

ទីក្រុង​ហាណូយ ៖ ការិយាល័យ​ស្ថិតិ​ទូទៅ​របស់​វៀតណាម​បាន​ព្យាករ​ថា ការ​នាំ​ចូល​រថយន្ត​ដំឡើង​រួច​ជា​ស្រេច​ក្នុង​ខែមេសា​នេះ អាច​នឹង​កើនឡើង​ទាំង​បរិមាណ​និង​តម្លៃ បើ​ធៀប​នឹង​ខែមីនា ។

ការ​នាំ​ចូល​រថយន្ត​បាន​កើន​ឡើងជា​ថ្មី ក្រោយ​ធ្លាក់​ចុះ​អស់​រយៈពេល​ជា​ច្រើន​ខែ បន្ទាប់​ពី​រដ្ឋាភិបាល​វៀតណាម​ចេញ​អនុក្រឹត្យ​លេខ​១១៦ ក្នុង​ខែតុលា​ឆ្នាំ​មុន ស្តី​ពី​លក្ខខណ្ឌ​សម្រាប់​​ការ​ផលិត ការ​ដំឡើង ការ​នាំ​ចូល និង​ផ្តល់​ការ​ធានា​រ៉ាប់រង​រថយន្ត និង​សេវាកម្ម​ជួសជុល ។ អនុក្រឹត្យ​នេះ​ត្រូវ​បាន​មើលឃើញ​ថា ជា​ឧបសគ្គ​សម្រាប់​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​វៀតណាម ជា​ពិសេស ក្នុង​ផ្នែក​តម្រូវ​ឲ្យ​មាន​ប័ណ្ណ​អនុញ្ញាត​ប្រភេទ​យានយន្ត​ពី​ប្រទេស​ដែល​នាំ​ចេញ​ថែម​ទៀត ។

ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន អត្រាពន្ធ​នាំ​ចូល​រថយន្ត​ពី​ប្រទេស​អាស៊ាន គឺ​ស្មើ​សូន្យ​ក្នុង​ខែមករា​ឆ្នាំ​នេះ ។ ក្រោម​គោលការណ៍​នេះ តម្រូវ​ឲ្យ​មាន​គ្រឿង​យានយន្ត​យ៉ាងតិច​ក៏​៤០% ផលិត​ពី​ប្រទេស​ប្រភព​ដើម​ទំនិញ​ផង​ដែរ ។

បន្ទាប់​ពី​ក្រសួង​ដឹក​ជញ្ជូន​វៀតណាម​អនុញ្ញាត​ផ្តល់​ប័ណ្ណ​ទាំងនេះ​ដល់​រដ្ឋាភិបាល​ថៃ និង​ឥណ្ឌូ​ណេ​ស៊ី អាជីវកម្ម​បាន​ចាប់ផ្តើម​នាំ​ចូល​រថយន្ត​មិន​គិត​ពន្ធ​ទាំងស្រុង​ជា​លើក​ដំបូង។

អ្នក​តាមដាន​ក្នុង​វិស័យ​នេះ​គិត​ថា រថយន្ត​របស់​ថៃ និង​ឥណ្ឌូ​ណេ​ស៊ី នឹង​ចូល​ក្នុង​ទីផ្សារ​វៀតណាម​ក្នុង​ទ្រង់ទ្រាយ​ធំ ចាប់ពី​ខែមេសា​តទៅ ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចូល​រថយន្ត​មាន​កំណើន ។

រថយន្ត​ដែល​នាំ​ចូល​ពី Honda Motors ក្នុង​ប្រទេស​ថៃ នៅ​ខែមីនា​កន្លង​មកនេះ គឺ​ស្មើ​ប្រមាណ​២​ពាន់​គ្រឿង បន្ទាប់​ពី​ក្រុមហ៊ុន​ខាងលើ​បាន​បញ្ឈប់​ការ​នាំ​ចេញ​រថយន្ត​ទៅ​កាន់​ប្រទេស​វៀតណាម ប្រមាណ​១​ខែ ។ រថយន្ត​ពី​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី និង​ម៉ា​ឡេ​ស៊ី ក៏​នឹង​ចូល​មក​កាន់​ទីផ្សារ​វៀតណាម នា​ពេល​ខាង​មុខ​ផង​ដែរ ។

ការិយាល័យ​ស្ថិតិ​ទូទៅ​រាយការណ៍​ថា រថយន្ត​ប្រមាណ​៥​ពាន់​គ្រឿង មាន​តម្លៃ​១១៥​លាន​​ដុល្លារ ត្រូវ​បាន​នាំ​ចូល​មក​កាន់​ប្រទេស​វៀតណាម​ក្នុង​ខែមីនា ឬ​ច្រើន​ជាង​ចំនួន​ក្នុង​ខែកុម្ភៈ ដល់​ទៅ​២៥% និង​មាន​តម្លៃ​ខ្ពស់​ជាង​ខែកុម្ភៈ​ដល់​ទៅ​៨,២% ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ