ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​លែងលះ​ជាមួយ​ប្រពន្ធ ស្រាប់តែ​ចង​.​ក​សម្លា.ប់​ខ្លួន

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ចង​.​ក​ធ្វើ​អត្តឃាត​នៅផ្ទះ​ម្ដាយ​របស់​ខ្លូ​ន កាលពី​ម៉ោង​០៥​ព្រឹក ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​កោះ​ចាស់ ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​បាន​ចង​.​ក​ធ្វើ​អត្តឃាត​នៅផ្ទះ​ម្ដាយ​របស់​ខ្លូ​ន កាលពី​ម៉ោង​០៥​ព្រឹក ថ្ងៃ​ទី​០២ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​កោះ​ចាស់ ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្ដាល ដោយសារ​តែ​មាន​វិបត្តិ​ផ្លូវចិត្ត​លែងលះ​ជាមួយ​ប្រពន្ធ រហូត​មាន​ជំងឺសរសៃប្រសាទ ។

មន្ត្រី​នគរបាល​ស្រុក​កោះធំ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ជ្រា ចំរើន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ៗ​ភូមិ​កោះ​ចាស់ ឃុំ​ព្រែក​ស្តី ស្រុក​កោះធំ ខេត្តកណ្ដាល ។ បើ​តាម​ការ​ឆ្លើយ​បំភ្លឺ​របស់​ឈ្មោះ ស ជា (​ម្តាយ​ជន​រង​គ្រោះ​) បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ជ្រា ចំរើន មាន​ប្រពន្ធ​ឈ្មោះ លី​ន នៅ​ខេត្តបាត់ដំបង មានកូន​ពីរ​នាក់ ប្រុស​១​នាក់ នឹង​ស្រី​១​នាក់ ដោយ​កូន​របស់​គាត់​មាន​បញ្ហា​ឈ្លោះប្រកែក​ប្តី​ប្រពន្ធ​លែងលះ​គ្នា កូន​របស់​គាត់​បាន​មក​រស់នៅ​ជាមួយ​គាត់ ។

រយៈពេល​៧​ថ្ងៃ​មក​ហើយ​ៗ គាត់​សម្គាល់​ឃើញ​កូន​របស់​គាត់​មិន​ប្រក្រតី និយាយ​ខុស​ៗ ហើយ​មាន​ស្មារតី​វង្វេង​ម្តង​ៗ គាត់​បាន​ប្រាប់​កូនក្មួយ​ជិតខាង​ឲ្យ​ជួយ​មើលថែ​ជន​រង​គ្រោះ​ផង ។ ហើយ​គាត់​ជា​ម្តាយ​បាន​នាំ​កូន​របស់​គាត់​ដែល​ជា​ជន​រង​គ្រោះ​យក​ទៅ​ឲ្យ​ព្រះសង្ឃ​ស្រោច​ទឹក​រំដោះគ្រោះ​ឲ្យ តែ​មិន​បានជា​សះស្បើយ​ទេ ។ លុះ​នៅ​ថ្ងៃ​ទី​០២ ខែមេសា នេះ គាត់​ជា​ម្តាយ​បាន​ដេក​ជាមួយ​កូន​របស់​គាត់​ជា​ជន​រង​គ្រោះ លុះ​នៅ​វេលា​ម៉ោង​០៥​ភ្លឺ គាត់​ជា​ម្តាយ​ឃើញ​ជន​រង​គ្រោះ​ដេក គាត់​ក៏​ចុះពីលើផ្ទះ​មក​ដី​ដើម្បី​បត់ជើង លុះ​គាត់​ឡើងផ្ទះ​វិញ ឃើញ​កូន​របស់​គាត់​ជា​ជន​រង​គ្រោះ​បាន​ធ្វើ​អត្តឃាត​ចង​.​កដោយ​ខ្សែ​អង្រឹង​ជាមួយនឹង​ឃ្នាប​ផ្ទះ​ខាងលើ ដោយ​គាត់​ឃើញ​ជន​រង​គ្រោះ​នៅ​ត្រដរខ្យល់ គាត់​ក៏​ហៅ​កូនក្មួយ​ឲ្យ​ជួយ​ស្រាយចំណង​ដាក់ចុះ​ដើម្បី​សង្គ្រោះ ។

លុះ​ស្រាយចំណង​ដាក់​ជន​រង​គ្រោះ​ចុះ​មក​ក៏​នាំ​គ្នា​ធ្វើ​ចលនា តែ​ជួយ​សង្គ្រោះ​មិន​បាន​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ហើយ រួច​ក៏​រាយការណ៍​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន កម្លាំង​ជំនាញ​អធិការដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​បាន​បង្កើត​គណៈកម្មការ​មាន​ប៉ុស្តិ៍​រដ្ឋបាល អាជ្ញាធរ​មូលដ្ឋាន គ្រូពេទ្យ ផ្នែក​ជំនាញ នឹង​ក្រុម​គ្រួសារ​សព ដើម្បី​ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព ឃើញ​ថា នៅ​លើក​ជន​រង​គ្រោះ​ផ្នែក​ខាង​មុខ​មាន​ស្នាម​ទ្រុឌ​ជាំ​ខ្មៅ ក្រៅពី​នេះ​ពុំ​មាន​ស្លាកស្នាម​អ្វី​ផ្សេង​គួរ​ឲ្យ​កត់សម្គាល់ ពាក់ព័ន្ធ​នឹង​ករណី​ផ្សេង​ឡើយ តាម​ការ​សន្និដ្ឋាន​របស់​គណៈកម្មការ​ចម្រុះ ជន​រង​គ្រោះ​គឺ​ពិតជា​ធ្វើ​អត្តឃាត​ចង​.​ក ដោយ​ខ្លួនឯង​ប្រាកដ​មែន ។ ក្រោយ​ពី​ពិនិត្យ​ចប់​សព្វគ្រប់ សម្ថ​កិច្ច​បាន​ប្រគល់​សាកសព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ