ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​អាច​អភិវឌ្ឍន៍​ទៅ​បាន គឺ​អាស្រ័យ​លើ​វិស័យ​អប់រំ

7 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ប្រសាសន៍​សំខាន់​ៗ​របស់ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ តាម​ប្រសាសន៍​សំខាន់​ៗ​របស់ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ពិធី​ប្រគល់​សញ្ញប​ត្រ និង​វិញ្ញ​បន​ប​ត្រ​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់ បរិ​ញ្ញ​ប​ត្រ និង​បរិញ្ញាបត្រ​រង ជូន​ដល់​និស្សិត​ជ័យ​លា​ភី​នៃ​វិទ្យាស្ថាន​សហប្រតិបត្តិការ​អន្តរជាតិ កម្ពុជា នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ។

នៅ​ថ្ងៃ​សៅ​រ៏ ទី​៣១ ខែមីនា ឆ្នាំ​២០១៨ ទី​១ – វិនិយោគ​វិស័យ​អប់រំ គឺជា​ការ​វិនិយោគ​លើ​អនាគត​នៃ​ធនធានមនុស្ស និង​ក្តី​សង្ឃឹម​នៃ​ប្រទេស​ជាតិ ។

ប្រទេស​អាច​អភិវឌ្ឍន៍​ទៅ​បាន គឺ​អាស្រ័យ​លើ​វិស័យ​អប់រំ ហេតុនេះ​ហើយ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ណាស់ លើ​វិស័យ​មួយ​នេះ ហើយ​បាន​ចាត់​ទុក​ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ប្រកបដោយ​គុណធម៌ និង​ការ​ប្រើប្រាស់​មូលធន​ប​ញ្ញ​របស់​ជាតិ​ប្រកបដោយ​ប្រសិទ្ធភាព ជា​ចក្ខុវិស័យ​រយៈពេល​វែង សម្រាប់​អភិវឌ្ឍន៍​ប្រទេស​ជាតិ ។ ទី​២ – យុវជន​ត្រូវ​ហ៊ាន​ធ្វើការ​សាកល្បង​រៀន​សព្វ រៀន​គ្រប់ ពី​អ្នក​ដែល​ពូកែ​នៅ​ជុំវិញ​ខ្លួន ដើម្បី​ភាព​ជោគជ័យ​របស់​ខ្លួន ហើយ​ប្រទេស​ជាតិ​ត្រូវការ​យុវជន​ដែល​មាន​សមត្ថភាព ឆន្ទៈ និង​ទំនុកចិត្ត ។

ដូចនេះ​យុវជន​ត្រូវ​មាន​មោទនា​ភាព ចំពោះ​ខ្លួនឯង​ក៏​ដូច​ជា​គ្រួសារ និង​ប្រទេស​ជាតិ ព្រោះ​អនាគត​យុវជន​យើង​ជា​អនាគត​របស់​ជាតិ​ដូច​ច្នេះ ការ​ចង់​រីក​ចម្រើន​អភិវឌ្ឍន៍​ខ្លួនឯង ត្រូវ​មាន​គោលដៅ​ច្បាស់លាស់ និង​ឲ្យ​ស្រប​ទៅ​នឹង​ការ​អភិវឌ្ឍន៍​ប្រទេស សូម​យុវជន​ទាំងឡាយ​កុំ​អភិវឌ្ឍន៍​ខ្លួនឯង ដើម្បី​បំផ្លាញ​ជាតិ​ឲ្យ​សោះ ។ ទី​៣ – បើ​ទោះបី​យើង​នៅ​ក្រោយ​គេ​បន្តិច​មែន តែ​យើង​ដើរ​បាន​លឿន​ជាង​ប្រទេស​មួយ​ចំនួន​ទៅ​ហើយ​នេះ គឺ​ដោយសារ​កត្តា​សុខ​សន្តិភាព​ដែល​ផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​បែប​យ៉ាង តែ​សុខ​សន្តិភាព គឺ​មិន​ត្រឹមតែ​បង្កើត​ឱកាស​តែ​ប៉ុណ្ណោះ​នោះ​ទេ តែ​វា​បាន​ជម្រុញ​ឲ្យ​ប្រទេស​យើង​ដើរទៅ​មុខ​បាន​លឿន​ដូច​សព្វ​ថ្ងៃនេះ គឺ​ធនធានមនុស្ស​ដែល​ពោរពេញ​ទៅ​ដោយ​វិជ្ជាជីវៈ ។ ទី​៤ – យុវជន​ត្រូវ​ចេះ​បង្កើត​ឱកាស​ដោយ​ខ្លួនឯង មិន​ចាំបាច់​រង់ចាំ​ឱកាស​ដែល​គេ​ផ្តល់​ឲ្យ​នោះ​ទេ ត្រូវ​ពង្រឹង​ខ្លួនឯង​ហើយ ត្រូវ​បង្កើន​សមត្ថភាព​ចាប់​យក​ឱកាស​ការងារ ស្វែងរក​ប្រាក់​ចំណូល ដើម្បី​ពង្រឹង​ជីវភាព​រស់នៅ​ឲ្យ​កាន់តែ​រឹង​មាំ​ដែល​នេះ​ហើយ គឺជា​ការ​ពង្រឹង​ជាតិ ព្រោះ​ការ​ពង្រឹង​ជាតិ គឺ​ពង្រឹងសមត្ថភាព​យុវជន​ផង​ដែរ ។ ទី​៥- ថ្ងៃនេះ​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យ​លា​ភី គឺ​បាន​បង្ហាញ​ពី​អត្ថន័យ​នៃ​ការ​ទទួលស្គាល់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​និស្សិត​ដែល​សម្រេច​បាន​នូវ​លទ្ធផល​ល្អ​របស់​ខ្លួន​។

លើស​ពី​នេះ​ទៅ​ទៀត​វា​ក៏​បាន​បង្ហាញ​ពី​ការ​លើកទឹកចិត្ត​ទាំងអស់​គ្នា ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ដែល​នេះ​ជា​មូលដ្ឋាន​សម្រាប់​កសាង​ផ្នត់គំនិត និង​ភាព​ជោគជ័យ​ទាំង​ក្នុង​ជីវិត ទាំង​ការ​សិក្សា និង​ទាំង​ក្នុង​សង្គម​ជាតិ​ទាំងមូល​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ