ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្រី​អាយុ​២​ឆ្នាំ ធ្លាក់​ចូល​ក្នុងពាង​ទឹកលង់​ស្លាប់​

12 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្មេងស្រី​អាយុ​២​ឆ្នាំ​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​នាង​ឡើងជាន់​លើ​ធុង​ប៉េត្រូ​ដង​ទឹក​ពាង​រួច​ក៏​បាន​ដាំ​ក្បាល​ធ្លាក់​ចូល​ទៅ​ក្នុងពាង​នោះ​បណ្តាល​ឱ្យ​លង់​ទឹក​ស្លាប់​ភ្លាមៗ​​មួយ​រំពេច​ ខណៈ​ពេល​ដែល​ឪពុក​ម្តាយ​ជាប់​រវល់​ធ្វើការងារ​ផ្ញើឱ្យ​ជីដូន​មើល​ការ​ខុសត្រូវ​ ឯ​ជីដូន​ជាប់​រវល់​ការ​ងារ​ដោយ​ភ្លេច​ខ្លួន​តែបន្តិច​ប៉ុណ្ណោះ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១២ មករា ២០១៣ នៅក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌ​ដង្កោ។ ក្មេងស្រីរងគ្រោះម្នាក់នោះឈ្មោះភី ស្រីពៅ អាយុ២ឆ្នាំ ម្តាយរបស់នាងឈ្មោះស្វាយ សឿន អាយុជាង៣០ឆ្នាំ ​កម្មការិនី​រោង​ចក្រ និងឪពុក​ឈ្មោះភី គង់ សព្វថ្ងៃរស់នៅក្នុងភូមិកើតហេតុខាងលើ៕​