ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​រួម​ភេទ​នៅ​លើ​ឆ្នេរ​ខ្សាច់​ឱ្យ​សោះ ប្រយ័ត្ន​!!! (18+)

6 ឆ្នាំ មុន

ការ​រួម​ភេទ​នៅ​លើ​ឆ្នេរ​ខ្សាច់ ឬ​សមុទ្រ​គឺជា​រឿង​មួយ​ដែល​អ្នក​ប្រហែលជា​អាច​គិត​ថា​ រ៉ូ​ម៉ែន​​ទិ​ក​ខ្លាំង ស្រើបស្រាល​ខ្លាំង ហើយ​ក៏​ចង់​សាកល្បង​ដែរ ។ ត្រង់​ចំណុច​នេះ​យល់​ស្រប​ថា ឆ្នេរសមុទ្រ​គឺជា​កន្លែង​ដែល​មាន​ភាព​រ៉ូ​ម៉ែ​ន​ទិ​ក​ខ្លាំង ជាមួយ​គ្នា​នឹង​សំឡេង​ទឹកសមុទ្រ​បោកបក់ និង​មើលទៅ​វា​ពិតជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​រួមស្នេហា​ជាមួយ​ដៃគូ…

ការ​រួម​ភេទ​នៅ​លើ​ឆ្នេរ​ខ្សាច់ ឬ​សមុទ្រ​គឺជា​រឿង​មួយ​ដែល​អ្នក​ប្រហែលជា​អាច​គិត​ថា​ រ៉ូ​ម៉ែន​​ទិ​ក​ខ្លាំង ស្រើបស្រាល​ខ្លាំង ហើយ​ក៏​ចង់​សាកល្បង​ដែរ ។ ត្រង់​ចំណុច​នេះ​យល់​ស្រប​ថា ឆ្នេរសមុទ្រ​គឺជា​កន្លែង​ដែល​មាន​ភាព​រ៉ូ​ម៉ែ​ន​ទិ​ក​ខ្លាំង ជាមួយ​គ្នា​នឹង​សំឡេង​ទឹកសមុទ្រ​បោកបក់ និង​មើលទៅ​វា​ពិតជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់​រួមស្នេហា​ជាមួយ​ដៃគូ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ល្អ​ឡើយ​ដែល​អ្នក​ជ្រើសរើស​កន្លែង​នេះ​ដើម្បី​រួម​ភេទ ដោយសារ​តែ ៖

អាច​ឆ្លង​រោគ​ផ្សិត
ដីខ្សាច់​ដែល​ជាប់​នៅ​លើ​ថ្ពាល់ និង​សក់​អ្នក​គឺជា​រឿង​មួយ ប៉ុន្តែ​បើសិនជា​ជាប់​លើ​ខ្លួន​ខាង​ស្រី​វិញ គឺជា​រឿង​មួយ​ផ្សេង​ទៀត ។ រឿង​នេះ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​មិន​ល្អ​ទេ តែ​ក៏​ធ្វើ​ឲ្យ​យល់​ថា​មាន​អ្វី​មិន​ស្រួល​នៅ​ក្នុង​ទ្វារមាស​រហូត​ដល់​បង្ក​ជា​ការ​បង្ក​រោគ​នៅ​ផ្លូវទឹក​មូត្រ ឬ​អាការ​ណាមួយ​កាន់តែ​ធ្ងន់​ទៅ​វិញ ។ ដូច្នេះ​ចូរ​គិត​ម្តងទៀត​មុន​ពេល​សម្រេចចិត្ត​សាកល្បង​កន្លែង​ថ្មី​មួយ​នេះ ។

ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្ងួត
បើសិនជា​អ្នក​រួម​ភេទ​ក្រោម​ទឹក​ផ្កាឈូក អ្នក​នឹង​ដឹង​ហើយ​ថា​ទឹក​មិន​អាច​ផ្តល់​ភាព​រំអិល​ច្រើន​ដល់​សកម្មភាព​ឡើយ ។ តាម​ពិត​តឹក​ទឹក​ធម្មតា​បែប​នេះ​គ្រាន់តែ​ធ្វើ​ឲ្យ​អ្នក​ស្ងួត​ប៉ុណ្ណោះ​។ ដូច្នេះ​វា​ក៏​គ្មាន​អ្វី​ខុស​ប្លែក​ដែរ​បើសិនជា​អ្នក​ជ្រើសរើស​យក​ទឹកសមុទ្រ ។ តែ​បើសិនជា​អ្នក​ជ្រើសរើស​យក​កន្លែង​រួម​ភេទ​លើ​ដីខ្សាច់​វិញ មិនបាច់​និយាយ​ក៏​អ្នក​អាច​កាត់​យល់​ដែរ ។

អាច​សត្វល្អិត​ខាំ
អ្នក​ប្រហែលជា​មិន​ខ្លាច​ខ្មោច​ទេ ប៉ុន្តែ​អ្នក​ប្រហែលជា​បារម្ភ​ច្រើន​អំពី​ចៃដី​ខ្សាច់ និង​សត្វល្អិត ផ្សេង​ៗ​មក​រំខាន​ដល់​ការងារ​រួមស្នេហា​របស់​អ្នក ។ ដូច្នេះ​ដើម្បី​ឲ្យ​ខាត​អារម្មណ៍ យក​ល្អ​គួរតែ​រក​កន្លែង​សមគួរ​ជាង​នេះ​វិញ​ទៅ ។

ងាយ​ឆ្លង​ជំងឺ​កាមរោគ
ការ​កកិត​លើ​សាច់​ដោយសារ​ដីខ្សាច់​អាច​បណ្តាល​ឲ្យ​ដាច់ដោច​ស្បែក ដែល​ជា​ហេតុ​ងាយ​នឹង​ឆ្លង​ជំងឺ​កាមរោគ​ណាស់ ។ ករណី​បែប​នេះ​អ្នក​គួរតែ​បារម្ភ​ជា​ពិសេស​ផង​បើសិនជា​អ្នក​រួម​ភេទ​ជាមួយ​នរណា​ម្នាក់​ដោយ​មិនដឹង​ខ្លួន ក្រោយ​ពី​ផឹក​ស្រវឹង​រួច ៕

ស្រង់​ពី​គេហទំព័រ​សុខភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ