ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាំ​ព្យាបាល​ជំងឺ​ផ្តាសាយ​ជា​ត្រឹមតែមួយ​ថ្ងៃ​

6 ឆ្នាំ មុន

ក្រសួងសុខាភិបាល​របស់​ជប៉ុន បាន​អនុម័ត​ថ្នាំ​ថ្មី​មួយ​ប្រភេទ ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​​ថា អាច​សម្លាប់​វីរុស​បង្ក​ជំងឺ​ផ្តាសាយ​ប្រភេទ Influenza Types A និង B បាន​ត្រឹមតែ​រយៈពេល​មួយ​ថ្ងៃ​លើ​អ្នកជំងឺ​មួយ​ចំនួន…

ក្រសួងសុខាភិបាល​របស់​ជប៉ុន បាន​អនុម័ត​ថ្នាំ​ថ្មី​មួយ​ប្រភេទ ដែល​ត្រូវ​បាន​គេ​រាយ​ការណ៍​​ថា អាច​សម្លាប់​វីរុស​បង្ក​ជំងឺ​ផ្តាសាយ​ប្រភេទ Influenza Types A និង B បាន​ត្រឹមតែ​រយៈពេល​មួយ​ថ្ងៃ​លើ​អ្នកជំងឺ​មួយ​ចំនួន ។

យោង​ទៅ​តាម​សារព័ត៌មាន The Wall Street ឲ្យ​ដឹង​ថា ក្រុមហ៊ុន​និយាយ​ថា ថ្នាំ​ដែល​មានឈ្មោះ​ថា Baloxavir Marboxil អាច​សម្លាប់​វីរុស​បង្ក​ជំងឺ​ផ្តាសាយ​ឲ្យ​ងាប់​ក្នុង​រយៈ​ពេល​​២៤​ម៉ោង ថ្វីបើ​រោគ​សញ្ញា​មួយ​ចំនួន​របស់​ជំងឺ​នេះ​នៅ​តែ​បន្ត​យូរ​ជាង​នេះ​ក៏​ដោយ​។ វា​អាច​បង្ការ​ជំងឺ​ផ្តាសាយ​កុំ​ឲ្យ​រាលដាល​ទៅ​អ្នក​ដទៃ​បាន​ល្អ​ជាង​ថ្នាំ​ដែល​ធ្លាប់​មាន​ពី​មុន​មក ។

ថ្នាំ​នេះ​មិន​ដូច​ថ្នាំ​ដែល​ធ្លាប់​មានឈ្មោះ​ថា Tamifu ទេ ដែល​វា​ទាមទារ​ឲ្យ​អ្នកជំងឺ​ប្រើ​មួយ​ថ្ងៃ​ពីរ​ដង រយៈពេល​៥​ថ្ងៃ ខណៈ​ពេល​ដែល​ជនជាតិ​ជប៉ុន​ប្រើ​មួយ​ថ្ងៃ​តែ​មួយ​ដង ដោយ​មិន​គិត​ថា​អាយុ​ប៉ុន្មាន​ឡើយ ។

ថ្នាំ Baloxavir Marboxil ស្ថិត​ក្នុង​ការ​ធ្វើតេស្ត​ដែល​មានការ​ចូលរួម​ពី​អ្នកជំងឺ​ផ្តាសាយ​មាន​សុខភាព​ល្អ​ប្រមាណ​១៤៣៦​នាក់ ។

ចំពោះ​លទ្ធផល​នៃ​ការ​សិក្សា​នេះ​បាន​បញ្ចូល​ទៅ​ក្នុង Infectious Disease Week 2017 បាន​បង្ហាញ​នូវ​ការ​ធូរស្រាល​របស់​ជំងឺ​ផ្តាសាយ​គួរ​ឲ្យ​កត់សម្គាល់​នៅ​ពេល​ប្រៀបធៀប​ជាមួយ​ថ្នាំ Placebo ។ ថ្នាំ​ថ្មី​នេះ​ដែរ​ក៏​បាន​បង្ហាញ​នូវ​ការ​ថយ​ចុះ​កម្តៅ​លឿន​គួរ​ឲ្យ​កត់សម្គាល់​ផង​ដែរ ។

ក្រុមហ៊ុន​ផលិត​ថ្នាំ​នេះ​ដែល​មានឈ្មោះ​ថា Shionogi បាន​និយាយ​ថា វា​នឹង​ធ្វើ​យុទ្ធនា​ការណ៍ Xofluza ភ្លាម​ៗ​ក្នុង​ប្រទេស​ជប៉ុន ក្រោយ​ពី​មានការ​កំណត់​តម្លៃ​ធានា​រាប​រង​សុខភាព​ថ្នាក់​ជាតិ​រួច ប៉ុន្តែ​ថ្នាំ​នេះ​មិន​ទាន់​ត្រូវ​បាន​អនុម័ត​ឲ្យ​ប្រើ​ក្នុង​សហរដ្ឋអាមេរិក​ឡើយ​មុន​ឆ្នាំ​២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ