ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ត្រូវ​បាន​ផ្ទេរសិទ្ធិ​ជា «​នាយក​រដ្ឋមន្ត្រី​ស្តីទី​»!

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​៣០ ខែមីនា សម្រេច​ផ្ទេរសិទ្ធិ​ជូន​សម្តេច​ក្រឡាហោម ស ខេ​ង…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​៣០ ខែមីនា សម្រេច​ផ្ទេរសិទ្ធិ​ជូន​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ «​ជា​នាយក​រដ្ឋមន្ត្រី​ស្តីទី​» នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ជំនួស​សម្តេច​តេ​ជោ ហ៊ុន សែន ។

ការ​សម្រេច​ផ្ទេរសិទ្ធិ​នេះ​ក៏​ព្រោះតែ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​ចូលរួម​ប្រជុំ​កំពូល​មហា​អនុ​តំបន់​ទន្លេមេគង្គ (GMS) លើក​ទី​៦ និង​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​វៀតណាម (CLV) លើក​ទី​១០​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​តំបន់ត្រីកោណ នៅ​ទីក្រុង​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចាប់ពី​ថ្ងៃ​ទី​៣០ ខែមីនា រហូត​ដល់​សម្តេច​តេ​ជោ អញ្ជើញ​វិល​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ ។

សូម​បញ្ជាក់​ថា ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​មហា​អនុ​តំបន់​ទន្លេមេគង្គ (GMS) លើក​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធានបទ «​សមិទ្ធិ​ផល​រយៈពេល​២៥​ឆ្នាំ នៃ​កិច្ច​សហប្រតិបត្តិការ​និង​ការ​កសាង​មហា​អនុ​តំបន់​មេគង្គ​ប្រកបដោយ​ចីរភាព សមាហរណកម្ម និង​វិបុលភាព​» ថ្នាក់ដឹកនាំ​នឹង​អនុម័ត​ជា​ផ្លូវការ ផែនការ​សកម្មភាព​ទីក្រុង​ហាណូយ​ឆ្នាំ​២០១៨-២០២២ និង​ក្រប​ខណ្ឌ​វិនិយោគ​តំបន់​២០២២ ក្នុង​នោះ​ផង​ដែរ សេចក្តីថ្លែងការណ៍​រួម​របស់​កិច្ចប្រជុំ​កំពូល​នឹង​ចេញផ្សាយ​ផង​ដែរ ។

នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០១៨​របស់​ក្រសួងការបរទេស ។ ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​វៀតណាម លើក​ទី​១០​ស្តី​ពី​តំបន់ត្រីកោណ​អភិវឌ្ឍន៍​ថ្នាក់ដឹកនាំ និង​ពិនិត្យ​សមិទ្ធិ​ផល​នា​ឆ្នាំ​កន្លង​មក​នៃ​គំនិត​ផ្តួចផ្តើម​នានា ហើយនឹង​កំណត់​ទិស​ដៅ​អភិវឌ្ឍន៍​នា​ពេល​អនាគត​ក្នុង​វិស័យ​សំខាន់​ៗ រួម​មាន​កិច្ច​សហប្រតិបត្តិការ ក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ និង​ថាមពល ។ ថ្នាក់ដឹកនាំ​នឹង អនុម័ត​ផែនការ​សកម្មភាព​សម្រាប់​កា​រត​ភ្ជាប់​សេដ្ឋកិច្ច​កម្ពុជា​-​ឡាវ​-​វៀតណាម ដល់​ឆ្នាំ​២០៣០ និង​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​វៀតណាម ដើម្បី​ធានា​ឲ្យ​បាន​នូវ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ក្នុង​តំបន់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ