ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជននេះថា៖ សរុប៤​លើក និង​សម្រេច​បាន​៧​​ដងជាមួយនាង​

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​កែវ​សីមាឃាត់ខ្លួន​ ដើម្បី​កសាង​សំណុំរឿង​ ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​គ្រួសារ​ក្មេង​ស្រី​ម្នាក់ចោទប្រកាន់​ពី​បទ​រំលោភ ដែល​ការ​ឃាត់ខ្លួន​នេះ ​ ​ធ្វើ​ឡើង​នៅ​ល្ងាច​ ថ្ងៃ​ទី​២៦ មីនា…

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​កែវ​សីមាឃាត់ខ្លួន​ ដើម្បី​កសាង​សំណុំរឿង​ ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​គ្រួសារ​ក្មេង​ស្រី​ម្នាក់ចោទប្រកាន់​ពី​បទ​រំលោភ ដែល​ការ​ឃាត់ខ្លួន​នេះ ​ ​ធ្វើ​ឡើង​នៅ​ល្ងាច​ ថ្ងៃ​ទី​២៦ មីនា ។ លោក ស៊ុន ប៊ុ​ន​ធឿ​ន អធិការ​នគរបាល​ស្រុក​កែវ​សីមា​ បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​ថ្ងៃ​ទី​២៥ មីនា សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្ដឹង​ករណី​រំលោភ​ផ្លូវភេទ ស្ថិត​នៅ​អូ​សា​ប្លូ ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ។ លោក​អធិការ​ថា ករណី​នេះ​ មិនមែន​ទើបតែ​កើតហេតុ​ទេ ពោល​គឺ​បាន​កើត​៣​ទៅ​៤​ខែ​ហើយ នឹង​សង្ស័យ​ជា​ការ​ត្រូវរ៉ូវ​គ្នា​ផង ព្រោះ​នៅ​ពេល​ភាគី​ខាង​ក្មេង​ស្រី​រង​គ្រោះ ​ទាមទារ​ឱ្យ​ភាគី​ខាង​ប្រុស​ទទួលខុសត្រូវ​ ហាក់​មិន​ចុះសម្រុង​នឹង​គ្នា ទើប​គ្រួសារ​ខាង​ស្រី​សម្រេច​ដាក់​ពាក្យ​ប្តឹង​តែ​ម្តង ។

លោក​អធិការ​បន្ត​ថា បន្ទាប់​ពី​ធ្វើការ​ស៊ើបអង្កេត​នឹង​ផ្ទៀងផ្ទាត់​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ករណី​ខាងលើ​នេះ គឺជា​ការ​ត្រូវរ៉ូវ​គ្នា តែ​ដោយ​ពិនិត្យ​លើ​ឯកសារ​នានា​នឹង​អត្តសញ្ញាណ​របស់​ក្មេង​ស្រី គឺ​នាង​ទើប​មាន​អាយុ​១២​ឆ្នាំ​ប៉ុណ្ណោះ ជា​អនីតិជន​គឺ​ខុសច្បាប់ ទើប​នគរបាល​សម្រេច​ឃាត់ខ្លួន​ជនសង្ស័យ​ដើម្បី​ចាត់ ការ​តាម​ច្បាប់ ។

បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​និយាយ​ទៀតថា រាល់ថ្ងៃ​ខ្លួន​បានឃើញ​ជន​រង​គ្រោះ ​នៅ​តែ​ពីរ​នាក់​ឪពុក​និង​កូន ហើយ​ឪពុក​នោះ​ស្រវឹងស្រា​រាល់ថ្ងៃ​ នៅ​ក្នុង​ខ្ទម​តូច​ប្រក់​តង់ ។ នៅ​ពេល​ឃើញ​ដូច្នេះ ក៏​តែង​តែ​ទិញ​ស្រា.ស ​ទៅ​ឱ្យ​ឪពុក​ក្មេង​ស្រី​ផឹក ដើម្បី​ខ្លួន​មានឱកាស​នៅ​ជាមួយ​កូនស្រី ។ តាម​ការ​បញ្ជាក់​របស់​ជន​សង្ស័យ​ថា ខ្លួន​បាន​រួម​ភេទ​ជាមួយ​ក្មេង​ស្រី​ខាងលើ​ សរុប​៤​លើក និង​សម្រេច​បាន​៧​ដង ។ ជនសង្ស័យ​ឈ្មោះ អុ​ី​ត ចាន់​ត្រា ភេទ​ប្រុស ជនជាតិ​ខ្មែរ អាយុ​៣៥​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ទូល​វិហារ ឃុំ​គ ស្រុក​ត្បូងឃ្មំ ខេត្ត​ត្បូងឃ្មុំ ។

 

អត្ថបទសរសេរ ដោយ