ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនាគត​របស់​បន​តុក្កតា​សិចនឹង​ក្លាយ​ជា​យ៉ាងណា

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​ក្រុងប៉ារីស ប្រទេស​បារាំង​កំពុង​ត្រៀម​ពិភាក្សា​ពី​អនាគតរ​បស់ទីតាំង​បន​ពេស្យា​តុក្កតា​សិច ក្រោយ​ពី​មានការ​ទាម​ទារ​ឲ្យ​បិទ ហើយ​កិច្ច​ពិភាក្សា​នឹង​ចាប់ផ្ដើម​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ ដើម្បី​កំណត់​ពី​អនាគត ខណៈ​​ពេល​បន​ពេស្យា​នោះ​ ទើបតែ​បើក​កាលពី​ខែ​មុន ។ កន្លង​មក​បន​ពេស្យា​សិច​រមែង​ទទួល​ការ​រិះគន់​ពី​ក្រុម​ស្ត្រី…

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​ក្រុងប៉ារីស ប្រទេស​បារាំង​កំពុង​ត្រៀម​ពិភាក្សា​ពី​អនាគតរ​បស់ទីតាំង​បន​ពេស្យា​តុក្កតា​សិច ក្រោយ​ពី​មានការ​ទាម​ទារ​ឲ្យ​បិទ ហើយ​កិច្ច​ពិភាក្សា​នឹង​ចាប់ផ្ដើម​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ ដើម្បី​កំណត់​ពី​អនាគត ខណៈ​​ពេល​បន​ពេស្យា​នោះ​ ទើបតែ​បើក​កាលពី​ខែ​មុន ។

កន្លង​មក​បន​ពេស្យា​សិច​រមែង​ទទួល​ការ​រិះគន់​ពី​ក្រុម​ស្ត្រី និង​សមាជិក​សភា​នៅ​ក្រុង​ប៉ារីស ដែល​សម្លឹង​ឃើញ​ថា ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​នូវ​ឱនភាព​របស់​ស្ត្រីភេទ និង​អំពាវនាវ​ឲ្យ​បិទ​ជា​បន្ទាន់ ។

បន​ពេស្យា​តុក្កតា​សិច​មាន​ទីតាំង​ស្ថិត​នៅ​ឯ​អគារ​មួយ​ក្នុង​ក្រុងប៉ារីស អតិថិជន​ភាគច្រើន​ជា​បុរស ហើយ​នៅ​ផ្នែក​ខាងក្នុង​មាន​៣​បន្ទប់ បន្ទប់​នីមួយ​ៗ​មាន​តុក្កតា​សិច​ក្នុង​តម្លៃ​ជា​ច្រើន​ពាន់​អឺ​រ៉ូ ។ អតិថិជន​អាច​ជ្រើសរើស​តុក្កតា​សិច​បាន​តាម​តម្រូវការ មាន​ទាំង​ពណ៌​សក់ សម្បុរ រូបរាង ប៉ុន្តែ​ត្រូវ​កក់​បន្ទប់ និង​បង់ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ ចំណែក​តម្លៃ​ប្រហែល​១០០​ដុល្លារ​រយៈពេល​មួយ​ម៉ោង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ