ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រី ថៃ​ពៅ និង​សៀ​ក ញញឹម បុក​ពោះ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត Cambodia ldol រ​ដូ​ល​កាល​ទី​៣​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ជា​ដំណាក់កាល​ស​ប្តា​ហ៍​ទី​៧ បាន​ធ្វើ​ឱ្យ​មហាជន​ព្រមទាំង​បេក្ខជន​បុក​ពោះ​ទាំងអស់​គ្នា ព្រោះ​មាន​ហេតុការណ៍​ជា​ច្រើន​បក់​ចំ​លើ​បេក្ខជន ។ ការ​ប្រឡង​កម្មវិធី…

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រកួត Cambodia ldol រ​ដូ​ល​កាល​ទី​៣​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ជា​ដំណាក់កាល​ស​ប្តា​ហ៍​ទី​៧ បាន​ធ្វើ​ឱ្យ​មហាជន​ព្រមទាំង​បេក្ខជន​បុក​ពោះ​ទាំងអស់​គ្នា ព្រោះ​មាន​ហេតុការណ៍​ជា​ច្រើន​បក់​ចំ​លើ​បេក្ខជន ។

ការ​ប្រឡង​កម្មវិធី Cambodia Idol រ​ដូ​ល​កាល​ទី​៣​បាន​ឈាន​ចូល​ដល់​ស​ប្តា​ហ៍​ទី​៧​វគ្គ​ផ្សាយ​ផ្ទាល់​កាន់​ត់​តែ​សំខាន់ ។ សម្រាប់​អ្នកជា​ប់ស​ប្តា​ហ៍​នេះ គឺ​ឈាន​ចូល​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ស​ប្តា​ហ៍​ទី​៨ ហើយ​ស​ប្តា​ហ៍ទី​៩​ជា​វគ្គ​ចុង​ក្រោយ ប្រកាស​លើក​ពាន​រដូវ​កាល​ថ្មី ។ អ្វី​ដែល​ធ្វើ​ឱ្យ​ប្លែក​ចិត្ត​គឺ​ពោរពេញ​ដោយ​គ្រប់​រសជាតិ ពិសេស​វគ្គ​«​សេវ​»​យក​បេក្ខជន ។

ប៉ុន្មាន​ស​ប្តា​ហ៍​ហើយ​ដែល​កម្មវិធី​ខេ​ម​បូ​ឌា​អាយ ឌ​ល សាង​ការ​ទាក់ទាញ ហើយ​បន្សល់​អនុស្សាវរីយ៍​ច្រើន​សម្រាប់​បេក្ខជន​បេ​ក្ខ​នារី​ដែល​ធ្លាក់ និង​បន្ត​នៅ​តតាំង ។ ប្លែក​ចិត្ត​បេក្ខ​ជន​ចំនួន​៦​រូប​រួម​មាន​គ្រី ថៃ​ពៅ​,​ចាប ស​ក្ខ​ណា​,​សៀ​ក ញញឹម​,​ចែ​ម ស្រី​ល​ក្ខ័​,​លី​ន សោ​ម៉ា និង​ឈាង សុ​វ​ណ្ណា​វី ។ បេក្ខជន​ច្រៀង​២​បទ ទោល​១ និង​ឆ្លង​ឆ្លើយ​ចាប់​ដៃគូ​ទម្រង់​បទ​ចម្រៀង​ចង្វាក់​ប្រជាប្រិយ​ខ្មែរ ក​ន្ទ្រឹ​ម ដើម្បី​អបអរសាទរ​បទ​ចម្រៀង​លក្ខណៈ​ខ្មែរ និង​បរិយាកាស​ចូល​ឆ្នាំ ។

ដោយឡែក​ឈាន​ចូល​បេក្ខជន​ម្តង​៥​នាក់​មុន​ដែល​ច្រៀង​ទោល គឺ​រលូន​គួរ​ឱ្យ​ទាក់ទាញ តែ​ដល់​ចុង​ក្រោយ​គ្រី ថៃ​ពៅ ច្រៀង​ភ្លេច​ទំនុក​ច្រើន ដោយ​គណៈកម្មការ​ថា​ស្ទើរ​សូន្យ តែ​ចេះ​គ្រប់គ្រង​អារម្មណ៍​វិញ​ច្រៀង​ដល់​ចប់ ។

លើស​ពី​នេះ​មូលហេតុ​ធ្លាយ​ចេញ​បេក្ខជន​ជើង​ខ្លាំង​គ្រី ថៃ​ពៅ ធ្វើ​មិន​បាន​ល្អ​ដោយសារ​តែ​ក្នុង​ខ្លួន​មាន​ជំងឺរាក​តែ​ទប់​អារម្មណ៍​ប្រឡង​ចប់​បាន​ល្អ ។

ដំណាក់កាល​ចុង​ក្រោយ​ការ​ប្រកាស​ល​ទ្ឋ​ផល​មក​ធ្ងន់​លើ​បេក្ខជន​សៀ​ក ញញឹម ធ្លាក់​ចេញពី​កម្មវិធី​ទាំង​សំឡេង​ច្រៀង​ល្អ​មាន​ភាព​ចាប់អារម្មណ៍ ។ ប៉ុន្តែ​ត្រូវ​បាន​ក្រុម​គណៈ​កម្មការ​ទាំង​៤​នាក់​មិន​ឱ្យ​ធ្លាក់​ឡើយ​គឺ Save យក​សង្គ្រោះ​ឱ្យទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ​ត្រ័​ដែល​សៀ​ក ញញឹម ជា​បេក្ខជន​ម្នាក់​គត់​ដែល​អាច​ឆក់​បានការ​ទាក់ទាញ​សេវ​យក​ពី​គណៈកម្មការ​ទាំង​៤ ។

ចំណែក​អ្នក​នៅ​មើល​ទីនោះ​អរ ហើយ​ងើប​ពី​កៅអី​ពេល​ដឹង​ថា សេវ​យក​បេក្ខជន​ឆ្នើម​នេះ​ទៅ​វគ្គ​បន្ត ។

ចាំ​មើ​លត​ចូល​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​អ្នក​ណា​ទៅ អ្នក​ណា​នៅ ព្រោះ​វគ្គ​នោះ​ជម្រុះ​២​នាក់​យក​តែ​៤​នាក់​ទៅ​វគ្គ​ផ្តាច់​ព្រ​ត្រ័ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ