ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​គួរ​ពិនិត្យ​មើល​ពងស្វាស ក្រែង​កើត​ជំងឺ (18+)

6 ឆ្នាំ មុន

ពងស្វាស គឺជា​សរីរាង្គ​បន្ត​ពូជ​បុរស ដែល​ស្ថិត​ក្នុង​ថង់​ពងស្វាស និង​មាន​នាទី​ផលិត​អ៊័រ​ម៉ូន​​ភេទ​ប្រុស និង​មេជី​វិត​ឈ្មោល ដើម្បី​បន្ត​ពូជ​ដែរ​។ បើ​យើង​ធ្វើការ​ប្រៀបធៀប​នឹង​មហា​រីក​រីកផ្សេង​ៗ​ទៀត​នោះ ជំងឺមហារីក​ពងស្វាស កម្រ​នឹង​កើត​មាន​ណាស់ ។…

ពងស្វាស គឺជា​សរីរាង្គ​បន្ត​ពូជ​បុរស ដែល​ស្ថិត​ក្នុង​ថង់​ពងស្វាស និង​មាន​នាទី​ផលិត​អ៊័រ​ម៉ូន​​ភេទ​ប្រុស និង​មេជី​វិត​ឈ្មោល ដើម្បី​បន្ត​ពូជ​ដែរ​។ បើ​យើង​ធ្វើការ​ប្រៀបធៀប​នឹង​មហា​រីក​រីកផ្សេង​ៗ​ទៀត​នោះ ជំងឺមហារីក​ពងស្វាស កម្រ​នឹង​កើត​មាន​ណាស់ ។ ប៉ុន្តែ​ជំងឺ​នេះ​ភាគច្រើន​កើត​លើ​បុរស​ជនជាតិ​អា​មេ​រិ​ក​អាយុ​ចាប់ពី​១៥ ទៅ​៣៥​ឆ្នាំ ។

មហារីក​ពងស្វាស​អាច​ព្យាបាល​បាន ទោះបីជា​មហារីក​រាលដាល​ពេញ​ពងស្វាស​ហើយ​ក៏​ដោយ ។ ដោយ​យោង​ទៅ​តាម​ប្រភេទ និង​ដំណាក់កាល​របស់​មហារីក​ពងស្វាស អ្នក​ប្រហែលជា​ត្រូវការ​ព្យាបាល​ច្រើន​ដង ឬ​មានការ​ព្យាបាល​រួម​គ្នា​ច្រើន ។ ការ​ពិនិត្យ​ពង​ស្វាស​ដោយ​ខ្លួនឯង​ជា​ទៀងទាត់ អាច​ជួយ​សម្គាល់​ដឹង​ថា មានការ​លូតលាស់​មហារីក​ទាន់​ពេលវេលា ហើយ​ក៏​ជួយ​ឲ្យ​ការ​ព្យាបាល ជោគជ័យ​ខ្ពស់​ដែរ ។

ជំងឺមហារីក​ពងស្វាស គឺ​គ្មាន​វិធី​អាច​បង្ការ​បាន​ទេ ។ គ្រូពេទ្យ​ខ្លះ​ណែនាំ​ឲ្យ​ពិនិត្យ​ពង​ស្វាស​ជា​ទៀងទាត់ ដើម្បី​សម្គាល់​ឲ្យ​ដឹង​អំពី​មហារីក​ពងស្វាស ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​បំផុត ។ ប៉ុន្តែ​គ្រូពេទ្យ​ទាំងអស់ មិន​យល់​ស្រប​អំពី​រឿង​នេះ​ទេ ។ ដូច្នេះ​អ្នក​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ថា​គួរ​ធ្វើ​យ៉ាងណា​ទើប​សាក​សម​សម្រាប់​អ្នក ។

ដើម្បី​អាច​ធ្វើការ​ពិនិត្យ​បាន អ្នក​គួរតែ​ធ្វើ​ទៅ​តាម​របៀប ដូច​ខាងក្រោម​នេះ​៖
•​ឈរ​មុខ​កញ្ចក់ ហើយ​រក​មើល​ការ​ហើម​ផ្សេង​ៗ របស់​ស្បែក​ថង់​ពងស្វាស

•​ពិនិត្យ​ពងស្វាស នីមួយ​ៗ ដោយ​ប្រើ​ដៃ​ទាំង​សងខាង ។ ចូរ​ដាក់​ចង្អុលដៃ និង​ម្រាម​កណ្តាល នៅ​ខាងក្រោម​ថង់​ពងស្វាស ហើយ​មេដៃ​ដាក់​នៅ​ខាងលើ​វិញ ។

•​ចូរ​លុ​ញ​ពងស្វាស​ឲ្យ​ទង្គិច​គ្នា នៅ​ចន្លោះ​មេដៃ និង​ម្រាមដៃ ។ ចូរ​ចាំ​ថា ពងស្វាស​តែងតែមាន​ភាព​រលោង រាង​ដូង​ពងក្រពើ និង​រឹង ។ វា​គឺជា​រឿង​ធម្មតា​ទេ ដែល​ពងស្វាស​ម្ខាង​ធំ​ជាង​ម្ខាង ។

ជាមួយ​គ្នា​នេះ​ដែរ ទង​របស់​ពងស្វាស គឺ​ស្ថិត​នៅ​ខាងលើ ។ ការ​ពិនិត្យ​ពងស្វាស​បែប​នេះ ជា​ទៀងទាត់​នឹង​អាច​ផ្លាស់​ប្តូរ​ការ​ព្រួយបារម្ភ​របស់​អ្នក​បាន ។ បើសិនជា​អ្នករក​ឃើញ​​មាន​ដុំ​ណាមួយ​ក្នុង​ពេល​ពិនិត្យ​នោះ ចូរ​ណាត់ជួប​ជាមួយ​គ្រូពេទ្យ​ភ្លាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ