ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយខ្ទេច​សាច់និងធ្លាយពោះវៀនមកក្រៅ​​លើ​ផ្លូវ​រថ​ភ្លើង

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ដ៏​កម្រ​មួយ បន្ទាប់ពី​​ស្ត្រី​ចំណាស់​ម្នាក់​ មាន​ជំងឺ​សរសៃ ប្រសាទ បាន​ទៅ​ដេក​លើ​ផ្លូវ​រថភ្លើង ហើយ​ត្រូវ​រថភ្លើង​កិន​ដាច់​ជា​ពីរ​កំណាត់​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត កាលពី​​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ​យប់​ថ្ងៃទី​១៩ ខែ​មីនា…

ខេត្តកំពត ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ដ៏​កម្រ​មួយ បន្ទាប់ពី​​ស្ត្រី​ចំណាស់​ម្នាក់​ មាន​ជំងឺ​សរសៃ
ប្រសាទ បាន​ទៅ​ដេក​លើ​ផ្លូវ​រថភ្លើង ហើយ​ត្រូវ​រថភ្លើង​កិន​ដាច់​ជា​ពីរ​កំណាត់​ស្លាប់​យ៉ាង​អាណោចអាធ័ម​បំផុត កាលពី​​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ​យប់​ថ្ងៃទី​១៩ ខែ​មីនា ​ ស្ថិត​ក្នុងភូមិ​ត្រពាំង​ព្រីង​ ឃុំ​ត្រពាំង​ព្រីង​ ស្រុក​ទឹកឈូ ។

សមត្ថកិច្ច​​បាន​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះខាងលើ មាន​​ឈ្មោះ ឈិ​ត ផេង អាយុ​៧៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​​កើត​​ហេតុ​ ។ ស្ត្រី​រង​គ្រោះ​បាន​ចេញពីផ្ទះ​កាលពី​ពេល​ល្ងាច ហើយដោយ​បាត់​មិនឃើញ​មក​ផ្ទះ​វិញ កូន​ៗ​ក៏​នាំ​គ្នា​ដើរ​​រក​ដែរ​តែ​រក​មិនឃើញ ។ លុះ​ព្រឹក​ឡើង​ ទើប​មាន​អ្នកដំណើរ​ក្នុងភូមិ​ឃើញ​សព​ស្ត្រីចំណាស់​រូប​នេះ ត្រូវ​រថភ្លើង​កិន​ដាច់​ជា​ពីរ​យ៉ាង​អាណោចអាធ័ម ។

តាម​ការ​សន្និដ្ឋាន គឺ​ស្ត្រី​រង​គ្រោះ​ត្រូវ​រថភ្លើង​កិន​ស្លាប់​តាំងពី​ម៉ោង​ប្រហែល​១​រំលង​អធ្រាត្រ ​ខណៈ​មាន​រថ​ភ្លើង​មួយ​ខ្សែ​ចេញពី​ភ្នំពេញ ​ឆ្ពោះទៅ​កាន់​ខេត្ត​ព្រះ​សី​ហ​នុ ។ ក្រោយ​ពី​ពិនិត្យ​សព សមត្ថកិច្ច​ក៏​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។​

អត្ថបទសរសេរ ដោយ