ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ទៅ​បុក​របាំង​ថ្ម​ដែល​គេ​ដាក់​បាំង​ការដ្ឋាន​សាងសង់​ផ្លូវ​សន្លប់​ស្ដូក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ដែល​គេ​ដាក់​បាំង​ការដ្ឋាន​សាងសង់​ផ្លូវ បណ្ដាល​រង​របួសធ្ងន់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​យប់ ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងត្បូង​ស្តុ​បណត់​ប្រ៊ី​ច ប្រមាណ​៣០០​ម៉ែត្រ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ដែល​គេ​ដាក់​បាំង​ការដ្ឋាន​សាងសង់​ផ្លូវ បណ្ដាល​រង​របួសធ្ងន់ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៩​យប់ ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ខាងត្បូង​ស្តុ​បណត់​ប្រ៊ី​ច ប្រមាណ​៣០០​ម៉ែត្រ ស្ថិត​ក្នុង​សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​២០១៤ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១CH-៦៤០៨ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ណ​ត​ប្រ៊ី​ច ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​យ៉ាង​លឿន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ដែល​មាន​ការដ្ឋាន​សាងសង់​ផ្លូវ និង​ផ្លូវ​មាន​ស្ថានភាព​ងងឹត​ថែម​ទៀត​ផង ពេល​នោះ​ម៉ូតូ​ខាងលើ​ក៏​បាន​ជ្រុល​ទៅ​បុក​របាំង​ថ្ម​គេ​ដាក់​បាំង​ការដ្ឋាន​សាងសង់​ផ្លូវ​ដោយ​មិន​មាន​ដាក់​សញ្ញា និង​ភ្លើង​សម្គាល់​អ្វី​នោះ​ទេ បណ្ដាល​ឲ្យ​ម៉ូតូ​ហោះ​ប្លោង​ជិត​១០​ម៉ែត្រ រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ ចំណែកឯ​អ្នកបើកបរ​សន្លប់​ស្តូកស្តឹង ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​គ្លីនិក​ឯកជន ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​យក​ម៉ូតូ​ខាងលើ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង​ចាំ​សាច់ញាតិ​មក​យក​ត្រលប់​ទៅ​វិញ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ