ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​និង​រ៉ឺ​ម៉ក​កង​បី​បុក​គ្នា​ពេញទំហឹង​ក្រឡាប់​សង្កត់​ម៉ូតូ​ថែម​ទៀត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បែកក្បាល​ផ្នែក​ខា​ក្រោយ​ហូរ​ឈាម​.​កក្លាក់ ខណៈ​ដែល​រូបគេ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C១២៥ មួយ​គ្រឿង បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​បាន​ទៅ​បុក​ជាមួយនឹង​ឡាំ​ប្រឺ​តា​ឥណ្ឌា​មួយ​គ្រឿង ក្រឡាប់​សង្កត់ពីលើ​ថែម​ទៀត រង​របួសធ្ងន់…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បែកក្បាល​ផ្នែក​ខា​ក្រោយ​ហូរ​ឈាម​.​កក្លាក់ ខណៈ​ដែល​រូបគេ​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C១២៥ មួយ​គ្រឿង បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដូច​ហោះ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​បាន​ទៅ​បុក​ជាមួយនឹង​ឡាំ​ប្រឺ​តា​ឥណ្ឌា​មួយ​គ្រឿង ក្រឡាប់​សង្កត់ពីលើ​ថែម​ទៀត រង​របួសធ្ងន់ ។ ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​លេខ​៥៧ កែង​និង​ផ្លូវ​លេខ​៣២២ ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន ។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ តឹក ពន្លឺ អាយុ​២៥​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​នៅ​ម្តុំ​បេង​កេងកង​ទី​១ ។ មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ជា​កម្មករ​សំណង់​ម្នាក់​ខាងលើ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា C១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ផ្លា​ក​លេខ បាត់ដំបង ១A-៦០៣៨ មួយ​គ្រឿង បោះពួយ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ដែល​ជា​ផ្លូវបំបែក​ជា​៤​នោះ ។ ដោយ​មិន​មានការ​ប្រុង​ប្រយ័ត្ន ក៏​ស្រាប់តែ​មាន​ឡាំ​ប្រឺ​តា​ផលិត​នៅ​ប្រទេស​ឥណ្ឌា ពណ៌​លឿង គ្មាន​ផ្លា​ក​លេខ ដែល​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ក្រឡាប់​សង្កត់​ទៅ​លើ​ម៉ូតូ និង​ជន​រង​គ្រោះ បណ្ដាល​ឲ្យ​បែកក្បាល​ផ្នែក​ខាងក្រោយ​រង​របួសធ្ងន់​ខ្លួនឯង​តែ​ម្តង ។

តាម​ប្រភព​ដដែល​បាន ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ ក្រុម​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ខាង​នោះ​នាំ​គ្នា​ទៅ​លើក​ឡាំ​ប្រឺ​តា​ឥណ្ឌា​ដែល​ក្រឡាប់​សង្កត់​ទៅ​លើ​ម៉ូតូ និង​យក​បុរស​ជា​ជន​រង​គ្រោះ​ចេញ​ទៅ​ដាក់​លើ​ចិញ្ចើម​ផ្លូវ ។ ក្រោយ​ពេល​កើតហេតុ កម្លាំង​មាន​សម្ថ​កិច្ច​ក៏​បាន​ចុះ​មក​ដល់​ធ្វើការ​វាស់វែង និង​ឲ្យ​ភាគី​ទាំង​ពីរ​ធ្វើការ​ដោះស្រាយ​គ្នា ដោយ​ភាគី​ខាង​ឡាំ​ប្រឺ​តា​ព្រម​ដឹក​យក​បុរស​ជា​ជន​រង​គ្រោះ​ខាង​ម៉ូតូ​ទៅ​កាន់​មន្ទីរពេទ្យ និង​ចេញថ្លៃ​ព្យាបាល​ឱ្យ​ដល់​ភាគី​ម៉ូតូ ដើម្បី​ជា​ការ​បញ្ចប់រឿង​នៅ​នឹង​កន្លែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ